ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ត្រី​កោណ​ធ្លាប់​ដេក​គ្រែ​មួយ​៣នាក់ នាង​ចុង​ខឹង​ចាក់​នាង​ដើម​ដេរ​២៩ថ្នេរ​

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ​ករណី​​មនុស្សឃាត​​ដោយ​ចេតនា​មួយ​កើតឡើង​ដោយ​សារ​តែ​រឿង​ស្នេហាត្រី​កោណ ខណៈ​ស្ត្រី​​ជា​​ប្រពន្ធ​ចុង​​យក​កាំបិតសម្រាប់​ចិតបន្លែ​​ចុង​ស្រួច

ខេត្តបន្ទាយ​មានជ័យ ៖ ​ករណី​​មនុស្សឃាត​​ដោយ​ចេតនា​មួយ​កើតឡើង​ដោយ​សារ​តែ​រឿង​ស្នេហាត្រី​កោណ ខណៈ​ស្ត្រី​​ជា​​ប្រពន្ធ​ចុង​​យក​កាំបិតសម្រាប់​ចិតបន្លែ​​ចុង​ស្រួច ​ធ្វើ​សកម្មភាព​ចាក់​ពោះស្ត្រីជា​ប្រពន្ធដើម​​ចំនួន​២​កាំបិត​ បណ្តាល​ឱ្យ​​រង​បួស​ធ្ងន់​ ហើយ​ត្រូវ​គេ​ដឹក​​បញ្ជូន​​​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ពន្លៃ​ ដោយ​ដេរ​ចំនួន​១៧​ថ្នេរ ​និង​បាតដៃ​ទាំង​សងខាង​​ចំនួន​១២​​ថ្នេរ រួច​ត្រូវ​​​បន្ត​ដឹក​យក​​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​គ្លីនិក​មួយ​ក្នុង​ក្រុង​សិរី​សោភ័ណវិញ ​។

​ហេតុការណ៍នេះ​​កើតឡើង​កាលពី​​វេលា​ម៉ោង០​២ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​០៨ ​ធ្នូ​ ​២០១៤ ស្ថិត​នៅ​ភូមិ​ពន្លៃ ឃុំ​​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​ ។

​ប្រភព​បាន​​ឱ្យ​​ដឹង​ថា ​​​ស្ត្រី​រង​គ្រោះ​ជាប្រពន្ធ​​ដើម​ឈ្មោះ​តាន​ ហ៊ា​ង អាយុ​៤៦​​ឆ្នាំ រស់​នៅ​ភូមិ​ពន្លៃ ឃុំ​​ពន្លៃ ស្រុក​​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ​ ។​ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​​ដៃដល់​ឈ្មោះ​​យ៉ា​ន​ ស្រី​និ​ត អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​​កំពង់​​ក្រសាំង ឃុំ​​កំពង់​ស្វាយ ស្រុក​​កំពង់​ស្វាយ ខេត្តកំពង់ធំ ។​ ​រីឯ​បុរស​ជាប្តី​ឈ្មោះ​សំ ឈុំ អាយុ​​៤៧​​ឆ្នាំ រស់​នៅ​ភូមិ​​ពន្លៃ ឃុំ​​ពន្លៃ ។

​​តាម​ការ​​សាកសួរ​​ស្ត្រី​ដៃដល់​បាន​ឱ្យ​ដឹង​ថា​​ ខ្លួន​មក​​ជួប​ប្តី​នេះ​ គឺ​គោលបំណង​សុំ​ផ្តាច់​និស្ស័យ​ស្នេហ៍ តែ​​ត្រូវស្ត្រី​ជា​​ប្រ​ពន្ធ​​​​និយាយ​ថា ​ប្តី​មិន​នៅផ្ទះ​យូរហើយ​ បើ​មិន​នៅ​រូបគេ​​សុំ​ដេក​នៅ​ចាំ​​​ផ្ទះហ្នឹង ​តែ​ស្ត្រី​ជា​ប្រពន្ធដើម​មិន​ឱ្យ​​ដេក ទើប​​ឈាន​ដល់មាន​ជម្លោះ​ពា​ក្ស​សម្តី​គ្នា​រហូត​កើត​មាន​ជា​អំពើហិង្សា​​តែ​ម្តង ហើយ​រយៈ​កន្លង​មក ​រូបគេ​ជា​ប្រពន្ធចុង ក៏​ធ្លាប់​ដេក​នៅផ្ទះ​ជាមួយ​ប្រពន្ធ​នេះ​ និង​ប្តី​​លើ​គ្រែ​មួយ​៣​នាក់​នោះ​ដែរ ម្យ៉ាង​ឈ្មោះ​តាន់ ហ៊ា​ង ​ជា​ប្រពន្ធ​ក៏​បាន​ព្រមព្រៀង​យកប្តី​មួយ​២​នាក់​ដែរ ​។

​ក្រោយមក​រូបគេ​ បាន​ទៅ​ស្រុកតេ​ទូរស័ព្ទ​មក​ប្តី​មិន​ដែល​លើក ក៏​មក​ជួប​ផ្ទាល់​និយាយ​គ្នា​ឱ្យ​ដាច់ស្រេច​ឱ្យឈប់​ទាក់ទងគ្នា តែ​ប្រពន្ធដើម​​មិនឱ្យ​ជួប​ ទើប​មាន​ទំនាស់​តែ​ម្តង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព