ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំងំក្នុង​ផ្ទះ​បី​ថ្ងៃ​ ស្អែក​ឡើង​មក​លោត​ទឺក​សម្លា.ប់ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារីម្នាក់​​​មានវិបត្ត​ម្នាក់​បាន​មក​លោត​ទឹក​សម្លា.ប់ខ្លួន​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​លិច​បាត់​នៅ​ក្នុង​ទឹក​ទន្លេ​បង្ក​ការ​ភ្ញាក់​ដល់​ប្រ​ជា​ពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​យប់ ។ ហេតុ​ការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទីយប់

រាជ​ធានី​ភ្នំ​ពេញ ៖ នារីម្នាក់​​​មានវិបត្តិ ​បាន​មក​លោត​ទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ លិច​បាត់​នៅ​ក្នុង​ទឹក​ទន្លេ​ បង្ក​ការ​ភ្ញាក់​ដល់​ប្រ​ជា​ពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​យប់ ។ ហេតុ​ការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង០​៨ និង​៣០​នាទីយប់ ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៤ នៅ​ចំណុច​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​ ស្ថិត​ក្នុង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

នារីរង​គ្រោះ​មាន​ឈ្មោះ ហ៊ួន សុធារី អាយុ​២១ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ ដើរ​មក​ដល់​លើ​ស្ពាន​និយាយ​ទូរស័ព្ទ​ចប់​ ក៏បាន​ដោះ​ស្បែក​ជើង និង​កាបូប​ចេញ ​រួច​ក៏លោត​ចូល​ក្នុង​ទឹក​ទន្លេ​លិច​ខ្លួន​បាត់តែម្តង ។​

ចំណែក​ប្រ​ភព​ព័ត៌មាន​ពី​បងស្រី​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នារីរង​គ្រោះ​បាន​សម្ងំ​នៅ​ក្នុង​ផ្ទះ​៣​ថ្ងៃ​ដោយ​មិន​ដើរ​ទៅ​ណា​ទេ គឺនៅ​សំងំ​អង្គុយ​ចាក់​រួ​ប​មច្ឆាពរកូន​ ។ បន្ទាប់​ពី​សំងំ​ចាក់រូប​ខាង​លើ​អស់​រយៈពេល​៣​ថ្ងៃ​ហើយ មកដ​ល់​វេលា​ម៉ោង​៤រសៀល ​ថ្ងៃ​កើត​ហេតុ​ នារី​រង​គ្រោះ​ ក៏បាន​ចេញ​ដើរ​លេង ​​ស្រាប់តែមុន​កើត​ហេតុបន្តិច ​នារីរង​គ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​បងស្រី ​ទាំង​យំអួល​ដើមក​ថា​ << បងខ្ញុំ​អស់​រលីង​ហើយ >> ពេល​នោះ​បង​ស្រី​នារី​រង​គ្រោះ ​បាន​ឆ្លើយ​តប​ទៅ​នារីរង​គ្រោះ ​បែប​លេ​ង​សើច​ថា << អើ​បើ​អស់​រលីង​ហើយ​លោត​ទឹក​សម្លាប់ខ្លួន​ទៅ >> ​ ។ បន្ទាប់មកនារីរង​គ្រោះ​ផ្តាច់ទូរស័ព្ទ​ជា​មួយ​បង​ស្រី រួច​ក៏​ទូរ​ស័ព្ទ​ទៅ​​ប្រាប់​ប៉ា​​របស់​នាង​ថា <<ប៉ា​​ខ្ញុំ​លោត​ទឹក​សម្លាប់ខ្លួន​ហើយ >> ហើយក៏បាន​បិទ​ទូ​ស័ព្ទ និង​បាន​លោត​ទឹក​សម្លាប់ខ្លួន​តែម្តង ។

បើតាម​ប្រ​ភព​ពីបង​ស្រី​នារី​រង​គ្រោះ​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ប្អូន​ស្រី​របស់​គាត់ (នារីរង​គ្រោះ) ចូល​ចិត្ត​ចូល​ទៅ​លេង​ល្បែង​ក្នុង​កាស៊ីណូណាស់​ ហើយ​មាន​ពេល​ខ្លះ​ចាញ់ល្បែង យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​ យក​លុយ​មក​លេង​ល្បែង​ទៀត ។

ប្រ​ភព​បន្ត​ថា ក្រុម​គ្រួសារ​នារីរង​គ្រោះ​បាន​ដឹង​ព័ត៌មានពី​​ការ​ភ្ញាក់ផ្អើលថា ​មាន​មនុស្ស​មក​លោត​ទឹក​សម្លាប់​ខ្លួន នៅ​ពេល​នោះ​ក្រុម​គ្រួសារ​របស់​នារីរង​គ្រោះ​ក៏​ទៅ​មើល​ឃើញ​ស្បែក ជើងនិង កាបូប​ ទើប​ដឹង​ថា​កូន​របស់​ខ្លួន​ស្លាប់​បាត់​ហើយ ។