ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីចំណាស់គថ្លង់ម្នាក់​ត្រូវ​ក្មេងស្ទាវ​ល្បួង​រំលោ.ភ​ជាច្រើន​ដង​ ផ្ទុះរឿង​មានផ្ទៃ​ពោះ ​​រត់ទៅស្រុកថៃបា​ត់

10 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ត្រី​​ចំណាស់​គ​ថ្លង់​ម្នាក់ ត្រូវ​​ព្រាននារីដែល​រស់នៅ​ក្នុងភូមិ​​ជាមួយ​គ្នា​ល្បួងយកទៅ​រួមរ័ក​ជា​ច្រើ​ន​ដង រហូត​ដល់​​នាង​មាន​ផ្ទៃពោះ រួច​​​ដោះដៃរ​ត់ចោលស្រុកទៅ​​​ថៃ​គេចខ្លួន​បាត់​ស្រ​មោ​ល ដោយ​ទុក​ឱ្យ​នាង​មាន​ផ្ទៃពោះ​គ្រប់​ខែ ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ឱ្យ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ស្រុក​កំ​រៀង​ចំនួន​១​ដង នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ចំនួន​៤​ដង ។

ទោះ​បី​ជា​យ៉ាងណា ​​នាង​នៅ​តែ​មិន​អាច​សម្រាលកូន​ជា​លក្ខណៈ​ធម្មជាតិ​បាន ព្រោះ​ស្ថិត​នៅ​ក្នុង​វ័យ​​ចំណាស់ កម្លាំង​ខ្សោយ លុះ​ឈឺ​ចុកចាប់​ក្នុង​ផ្ទៃពោះ​កាន់តែ​ខ្លាំង​ឡើង​ៗ ពេល​ឃើញ​ដូច្នេះ​ក្រុម​គ្រួសារ​ ក៏​សម្រេចចិត្ត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់​ដំបង ។    

​ហេតុ​ការណ៍ស្ត្រី​គ​ថ្លង់​ឈឺពោះ​សម្រាលកូន​មិន​រួច​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៤ ស្ថិត​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ។ ​​ស្ត្រី​​ដែល​ចាញ់បោក​ប្រុស​ព្រាន​ឈ្មោះ អៀ​ត សុ​ឃី អាយុ​៣៩​ឆ្នាំ ជា​កូ​នទី​២ ក្នុង​ចំណោម​បងប្អូន​១០​នាក់ ក្នុង​នោះ (​គ ថ្លង់​៣​នាក់ ប្រុស​២ ស្រី​១)  ។ ចំណែក​ព្រាននារី​ជា​ក្មេង​ស្ទាវ​អាយុ​ប្រហែល​១៨​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ចម្ងាយ​​ប្រហែល​៣០០​ម៉ែត្រ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​​