ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំយ៉ុង​បោល​បុក​រថយន្ត​កូរ៉េ​លើ​ផ្លូវកោង​ស្លា.ប់១ របួស​ធ្ងន់-ស្រាល​៥

9 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ​មនុស្ស​​​ម្នាក់​​​ស្លា.ប់​ខណៈ​​នាំ​មក​​​សង្គ្រោះ ​និង​៥​នាក់​​​ទៀត​រង​របួសធ្ងន់​-​​ស្រាល ​​ក្នុង​ហេតុ​ការ​ណ៍​​គ្រោះថ្នាក់​​ច​រា​ចរ​ណ៍​មួយ​​​រវាង​​រថយន្តបុក​ជាមួយ​រថយន្ត ខណៈ​បើក​លើស​ល្បឿនកំណត់​ ​កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ​តុលា ២០១៤ ស្ថិត​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៧៦ ក្នុងភូមិ​ជើង​​ឃ្លេ ឃុំ​​២​ធ្នូ ស្រុក​ស្នួល ​។

ខេត្តក្រចេះ ​៖ ​មនុស្ស​​​ម្នាក់​​​ស្លាប់​ខណៈ​​នាំ​មក​​​សង្គ្រោះ ​និង​៥​នាក់​​​ទៀត​រង​របួសធ្ងន់​-​​ស្រាល ​​ក្នុង​ហេតុ​ការ​ណ៍​​គ្រោះថ្នាក់​​ច​រា​ចរ​ណ៍​មួយ​​​រវាង​​រថយន្តបុក​ជាមួយ​រថយន្ត ខណៈ​បើក​លើស​ល្បឿនកំណត់​ ​កាលពី​​រសៀល​ថ្ងៃ​ទី​៣១ ​តុលា ២០១៤ ស្ថិត​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៧៦ ក្នុងភូមិ​ជើង​​ឃ្លេ ឃុំ​​២​ធ្នូ ស្រុក​ស្នួល ​។

​ប្រភពបាន​ឱ្យ​ដឹងថា ​រថយន្ត​​បង្កហេតុ​ត្រូវ​​​គេ​ស្គាល់​​​ម៉ាក​សាំ​យ៉ុ​ង​គ្មាន​​ស្លាក​លេខ និង​មាន​​ដឹក​ឈើ​ជា​ច្រើន​កំណាត់​ បើកបរ​​ដោយ​ឈ្មោះថេ​ន ថា អាយុ​៤៣​​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃ​វែង និង​មាន​អ្នក​រួម​ដំណើរ​​ប្រុស​-​ស្រី​៤​នាក់​ផ្សេង​​ទៀត គឺ​​​បើក​ក្នុង​ល្បឿន​លឿន លុះ​​មក​​ដល់​ផ្លូវ​កោង​ខ្លាំង ក៏​​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ១​តោន​កន្លះចំ​ពីមុខ​ពេញទំហឹង ​។ បន្ទាប់​​ជន​រង​គ្រោះ​ទាំងអស់​ ​ត្រូវគេបញ្ជូន​​ទៅ​​សង្គ្រោះ​ជាបន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព