ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មួយ​​ក្រុម​​ដឹក​នាំ​ដោយ​អភិបាលរង​ខេត្ត​បាត់ដំបង​ម្នាក់ ​ប៉ុន​ប៉ង​​មក​ជីក​យក​កំណ​ប់​នៅ​សំណង់​ទី១ អាង​កំ​ពីង​ពួយ​ទាំង​យប់​​

10 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖​ បើ​តាម​សេច​ក្តីរាយ​​ការណ៍ព័ត៌មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិ​ភាព​ប្រចាំ​ខេត្ត​បាត់​ដំបង​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជា​ងម៉ោង៩​​យប់ ថ្ងៃ​ទី​២២ តុលា ២០១៤ នេះ​មាន​មនុស្ស​មួយ​ក្រុម ដែល​​គេ​ដឹង​ថា ​ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់ និង អភិបាល​រង​ស្រុក​បាណន់​ម្នាក់​បាន​ជិះ​រថយន្ត

ខេត្តបាត់ដំបង​ ៖​ បើ​តាម​សេច​ក្តីរាយ​​ការណ៍ព័ត៌មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិ​ភាព​ប្រចាំ​ខេត្ត​បាត់​ដំបង​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជា​ងម៉ោង៩​​យប់ ថ្ងៃ​ទី​២២ តុលា ២០១៤ នេះ​មាន​មនុស្ស​មួយ​ក្រុម ដែល​​គេ​ដឹង​ថា ​ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់ និង អភិបាល​រង​ស្រុក​បាណន់​ម្នាក់​បាន​ជិះ​រថយន្ត​​ចំនួន​៣​គ្រឿង​មក​ប៉ុន​ប៉ង​ធ្វើ​សកម្ម​ភាព​ជីក​យក​កំណប់​នៅ​សំណង់​ទី​១ នៃ​អាង​កំពីង​ពួយ​ ​ដែល​ស្ថិត​ក្នុង​ភូមិ​តាង៉ែន ឃុំ​តា​គ្រាម​ ស្រុក​បានណន់ ខេត្ត​បាត់​ដំបង ។

បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន និងផ្តិត​យក​រូប​ភាព​​ដល់​ន្លែង​កើត​ហេតុ​ទាំង​យប់ បាន​ឱ្យ​ដឹង​ថា​មនុស្ស​មួយ​ក្រុម​ខាង​លើ​នេះ​បាន​គាស់​ក្តារ​ តូប​របស់​អាជីវករលក់​ដូរ អាហារ​ដែល​មាន​ចម្ងាយ​ពី​សំណង់ទី១ អាង​កំពីង​ពួយ​ប្រហែល​៥០ ម៉ែត្រ ដោយ​បាន​​​ធ្វើសកម្ម​ភាព​ជីក​ កកាយ​ដី​​ក្រោម​តូប នោះ​បាន​ទំហំ ២ម៉ែត្រ គុណ​និង​ ៣ម៉ែត្រ ជម្រៅ​កន្លះ​ម៉ែត្រ ។ ហើយ​ពេល​នេះ​គេឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ស្រុក​បាណន់ និង សមត្ថ​កិច្ច​ខេត្ត​ ជាច្រើន​នាក់ ដែលមាន​ការ​​បញ្ជាផ្ទាល់​ ពី​លោក​ស្នងការ​នគរ​បាល​​ខេត្ត​ ឱ្យ​ចុះ​មក​យាម និង​ការ​ពារ​ទី​តាំង​កើត​ហេតុ​ខាង​លើ​ពេញ​មួយ​យប់ ។

បើតាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​ដែល​ទទួល​បានការរាយ​ការណ៍​​ពី​ប្រជា​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​មួយ​ក្រុម​ខាង​លើ​នេះ​បាន​មក​ប៉ុន​ប៉ង​ជីក​យក​កំណប់​នៅ​សំណង់ទី១ នៃ​អាង​កំពីង​ពួយ​នេះ​មាន​រយៈ​ពេល​​ជាង​មួយ​អាទិត្យ​មក​ហើយ  ។ សមត្ថកិច្ច​បាន​បន្ត​ឱ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​ខាង​លើ​នេះ​អាចនឹង​ព្យាយាម​​ប៉ុន​ប៉ង​មក​ជីក​យក​​កំណប់ទី​តាំង​ខាង​លើ​​ នៅ​វេលា​អធ្រាត្រនេះ​បន្ត​ទៀត​ ។

គួរបញ្ជាក់​ផងដែរ​ថា បើតាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​បុរស​ម្នាក់​ ដែល​គេជួល​ឱ្យ​មក​ដេក​យាម​ទី​តាំង​ជីក​រក​កំណប់​ខាង​​លើ​​នេះបាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​ថា មុន​នឹង​ឈាន​មក​ជីក​កកាយ រក​កំណប់នេះ​គឺ​មាន​មន្រ្តី​ស៊ីម៉ាក​មក​ជួយ​រាវ​ទីតាំង​ខាង​លើ​នេះ​ផង​ដែរ ។