ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យក្មេងម្នាក់ព្យាយាមតាមស្វែងរកប្តីដែលចុះចោលផ្ទះជាង១ឆ្នាំ តែដល់ពេលរកឃើញ ទើបដឹងថា ប្តីកំពុងមានស្រីថ្មី នាងក៏ទៅសួរនាំ ត្រូវប្តីទះ៣កំផ្លៀង ធ្វើឱ្យស្ត្រីខាងលើរត់រកសមត្ថកិច្ចឱ្យជួយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៧ តុលា ២០១៤ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា ស្ត្រីខាងលើឈ្មោះសឺន កត អាយុ២២ឆ្នាំ មានទីលំនៅភូមិវល្លិ៍ស ឃុំរំដួល ស្រុកសំរោងទង ចំណែកប្តីឈ្មោះម៉ុន ពេជ្រ អាយុ២១ឆ្នាំ ។
ស្ត្រីជាប្រពន្ធរៀបរាប់ទាំងទឹកភ្នែកថា ពូកគេទាំង២នាក់បានរៀបការជាមួយគ្នារយៈពេលជិត២ឆ្នាំហើយ ។ ក្រោយមកតាំងពីនាងមានផ្ទៃពោះជិតគ្រប់ខែ ស្រាប់តែប្តីនាងបានចាកចេញពីផ្ទះបាត់ ធ្វើឱ្យនាងទ្រាំរស់នៅម្នាក់ឯងរហូតដល់ឆ្លងទន្លេបានកូនស្រីម្នាក់អាយុជិត១ខួបហើយ ។ ដោយសារតែជីវភាពក្រីក្រពេក នាងខិតខំដើរស្វែងរកប្តី ដើម្បីជួយចិញ្ចឹមកូន ព្រោះនាងអស់លទ្ធភាពហើយ ។ ក្រោយៗមក នាងក៏ខិតខំតាមសួរតាមរយៈមិត្តភក្តិរបស់ប្តីរហូតរកឃើញនៅនឹងកន្លែងកើតហេតុតែម្តង ខណៈដែលប្តីនោះកំពុងអោបស្រីថ្មី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ