ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ម្នាក់​​ត្រូវ​រ​ថយន្ត​កុងតឺន័រ​បើក​បុក​ដាច់ខ្លួន​ជាពីរកំណាត់​គួរ​ឱ្យរន្ធត់​

10 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ យុវជន​២នាក់​ ម្នាក់​ស្លា.ប់ដាច់ខ្លួន​ជាពីរកំណាត់​​ និងម្នាក់​ទៀត​រងរបួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពី​ក្រោយ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​១៦ តុលា ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិញ សង្កាត់​កណ្តោល​ដុំ ក្រុង​ច្បារ​មន ខេត្ត​កំពង់ស្ពឺ ។

ខេត្ត​កំពង់ស្ពឺ ៖ យុវជន​២នាក់​ ម្នាក់​ស្លាប់ដាច់ខ្លួន​ជាពីរកំណាត់​​ និងម្នាក់​ទៀត​រងរបួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពី​ក្រោយ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​១៦ តុលា ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិញ សង្កាត់​កណ្តោល​ដុំ ក្រុង​ច្បារ​មន ខេត្ត​កំពង់ស្ពឺ ។

ប្រភ​ពបានឱ្យ​ដឹងថា ជនរងគ្រោះ​ទាំង២នាក់ ម្នាក់​ឈ្មោះ​រិទ្ធ ​អាយុ​២៣​ឆ្នាំ ជាកម្មករ​សំណង់​ (ស្លាប់) មានទីលំនៅ​​ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង និង​អ្នក​រួមដំណើរ​ម្នាក់ទៀត​ឈ្មោះ​មិន សាវុន អាយុ​២៤​ឆ្នាំ (រងរបួសស្រាល) មាន​ស្រុក​កំណើត​នៅ​​ភូមិ​បន្លាស្អិត ឃុំក្រោល​គោ ស្រុក​ស្វាយរជ្រំ​ ខេត្ត​ស្វាយរៀង ជិះម៉ូតូម៉ាក​C125 ស៊េរី២០១៤  ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1CA 7500 ។

ប្រភព​បន្តថា ​មុន​ពេលកើតហេតុ គេ​ឃើញ​ជន​រងគ្រោះ​ទាំង២នាក់​ជិះម៉ូតូ​ក្នុង​ទិសដៅ​ពី​លិចទៅកើត លុះ​មក​ដល់ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិនចាំស្លាកលេខ បានបើក​បុកពី​ក្រោយយ៉ាងពេញទំហឹង​ បណ្តាលឱ្យ​យុវជនម្នាក់​ដាច់ខ្លួន​​ជាពីរកំណាត់ ចំណែក​ម្នាក់ទៀត​បានខ្ទាត​ចេញ​ពីម៉ូតូ​រងរបួសស្រាល​ ។ ក្រោយពេលកើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​បាន​ព្យាយា​ម​បើក​គេចបាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព