ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​វាយ​​ប្រពន្ធ​បែក​ក្បាល​ផុង​​លលាដ៍​របួស​ធ្ងន់​ព្រោះ​តែ​រឿង​ប្រចណ្ឌ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​វាយក្បាល​ប្រពន្ធខ្លួនឯង​និង​ឥដ្ឋ​ការ៉ូឡា​បណ្តាល​ឱ្យ​បែក​ក្បាល​ផុង​លលាដ៍​ហូរឈាម​ស្រោច​ខ្លួន ព្រោះ​តែ​ប្រច័ណ្ឌ​ព្រពន្ធ​ជាមួយ​បុរស​ដទៃ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីម៉ោង​ជាង​៦​ល្ងាច ថ្ងៃ​ទី​១៥ តុលា ២០១៤ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោម​ចៅ

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​វាយក្បាល​ប្រពន្ធខ្លួនឯង​និង​ឥដ្ឋ​ការ៉ូឡា​បណ្តាល​ឱ្យ​បែក​ក្បាល​ផុង​លលាដ៍​ហូរឈាម​ស្រោច​ខ្លួន ព្រោះ​តែ​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ដទៃ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីម៉ោង​ជាង​៦​ល្ងាច ថ្ងៃ​ទី​១៥ តុលា ២០១៤ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ​។

បុរស​សង្ស័យ​វាយ​ប្រពន្ធខ្លួន​ឯង​មាន​ឈ្មោះ ម៉ៅ រ៉ា អាយុ​២៧ឆ្នាំ មុខ​របរ​ជា​កម្មករ​លីសែង​អីវ៉ាន់ នៅ​ផ្សារ​អូរ​ឡាំពិក មាន​ស្រុក​កំណើត​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង ។ ចំណែក​ស្រ្តី​ជាប្រពន្ធដែល​ប្តី​ប្រើ​ហិង្សា​មក​លើ​មាន​ឈ្មោះ អម សុជា​ អាយុ២២ឆ្នាំ ជាកម្មការិនី មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រៃវែងដែរ​ ។ប្តី​ប្រពន្ធ​មួយ​គូ​នេះមា​ន​កូនស្រី​​មួយ​អាយុ​៣ឆ្នាំ ហើយប​ច្ចុប្បន្ន​ប្តីប្រពន្ធមួយ​គូ​នេះរស់នៅ​ក្នុង​ភូមិ សង្កាត់កើត​ហេតុ​។

ប្រភពព័ត៌មាន​បាន​ឱ្យដឹង​ថា ប្តី​ប្រពន្ធ​ខាង​លើ​នេះ​បាន​លែ​ង​លះ​គ្នា​រួច​ទៅ​ហើយ​ប៉ុន្តែមិន​ទាន់ដាច់ស្រេច​នោះ​ទេ ហើយ​អ្នក​ទាំង​ពីរ​ក៏នៅ​បន្ត​ស្នាក់​នៅ​ក្រោមតំបូល​ផ្ទះ​តែមួយ​។  ប្រ​ភព​ព័ត៌មាន​បាន​បន្ត​ថា​នៅ​មុន​ពេល​កើត​បុរស​ជាប្តី​បាន​តាម​ដាន​សកម្ម​ភាព​របស់​ប្រពន្ធ​រៀង​រាល់ថ្ងៃ​ចាប់តាំង​ពី​ថ្ងៃ​លែង​លះ​គ្នា​រួច​មក ខណៈមក​ដល់​ថ្ងៃ​កើត​ហេតុ​នេះ​បុរស​ជា​ប្តី​បាន​ឃើញ​ប្រពន្ធ​របស់​ខ្លួន​មាន​ទំនាក់​ទំនង​ជាមួយ​បុរស​ផ្សេង​នោះ​ក៏មាន​ចិត្តប្រចណ្ឌ​ហើយ​ក៏បាន​ចាប់​ប្រពន្ធ​ទៅ​វាយ​ដល់​ក្នុង​បន្ទប់ផ្ទះ​ជួល​ដោយ​វាយក្បាល​ប្រពន្ធនឹង​ឥត​ការ៉ូឡា បណ្តាល​ឱ្យ​បែក​ក្បាល​ផុង​លលាដ៍​រង​របួស​ធ្ងន់ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ចំណែក​ជន​បង្ក​របួស​ស្នាម​ត្រូវ​សមត្ថ​កិច្ច​ចាប់ឃាត់ខ្លួន​ទៅ​សាក​សួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ ។