ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុក​តិ​រ​ច្ឆា​ន​រំលោ.ភ​កូនស្រីបង្កើត​ខ្លួនឯង​ច្រើន​ដង​រហូត​នាង​ទ្រាំ​លែង​បាន​ប្តឹង​សមត្ថកិច្ចឱ្យចាប់ខ្លួន

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ឪពុក​ចិត្តជា​សត្វ​តិរច្ឆា​ន​ម្នាក់​ត្រូ​វចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​​​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៣ តុលា ២០១៤ នេះ បន្ទាប់​ពី​ត្រូវ​​សមត្ថ​កិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ តុលា​ ពី​បទ​​រំលោ.ភ​សេព​សន្ថវៈកូន​ស្រី​បង្កើត​របស់ខ្លួនអាយុ​១៣​ឆ្នាំ​បាន​សម្រេច​​ជាច្រើន​ដង។

រាជធានីភ្នំពេញ​ ៖ ឪពុក​ចិត្តជា​សត្វ​តិរច្ឆា​ន​ម្នាក់​ត្រូ​វចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​​​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៣ តុលា ២០១៤ នេះ បន្ទាប់​ពី​ត្រូវ​​សមត្ថ​កិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ តុលា​ ពី​បទ​​រំលោភ​សេព​សន្ថវៈកូន​ស្រី​បង្កើត​របស់ខ្លួនអាយុ​១៣​ឆ្នាំ​បាន​សម្រេច​​ជាច្រើន​ដង។

​បុរសជាប់​ចោទ​ដែល​ត្រូវ​ឃុំខ្លួន​ឈ្មោះ​សេក ស៊ា​ត ហៅស៊ា​ត អាយុ​៤១ឆ្នាំ​ មុខរបរជាអ្នក​រើស​អេ​ត​ចាយ ស្នាក់​ផ្ទះ​ជួល​ក្រុម​ទី​៥​ ភូមិដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ​ ។

លោក​វរ​សេនីយ៍​ត្រី​ តី វិសាល អនុ​ប្រធាន​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ក្នុង​ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា បុរស​ខាង​លើ​បាន​ចាប់រំលោភ​កូន​ស្រី​បង្កើត​របស់ខ្លួនជាច្រើន​ដង​ ដោយប្រព្រឹត្ត​ជា​ច្រើន​កន្លែង​ គឺ​នៅ​លើ​ផ្ទះ​​​ ​នៅ​ក្នុង​បន្ទប់​ទឹក​សាលា​រៀន និងបន្ទប់​ទឹក​ផ្សារ​ច្បារ​អំពៅក៏មាន​ រហូត​នាង​ទ្រាំ​លែង​បាន​ក៏​យក​រឿង​នេះ​ទៅ​ទម្លាយ​ប្រាប់​ម្តាយ​​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់ខ្លួន​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព