ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​​ម៉ូតូ​​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​បុក​​បង្គោល​សម្គាល់​ផ្លូវ​កោង​ផ្លោង​ទៅ​បុក​ដើមឈើ​បាក់​.​ក​ស្លា.ប់ទាំង​ព្រឹក​​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បានស្លា.ប់​​​​ភ្លាម​ៗនៅ​នឹង​​កន្លែង​ ដោយ​សារ​​បើក​​ម៉ូតូ​​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​បុក​​បង្គោល​សម្គាល់​ផ្លូវ​កោង​ផ្លោង​ទៅ​បុក​ដើម​ឈើ​បាក់​.​ក​ស្លា.ប់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាល​ពី​​វេលា​ម៉ោង​៤​ទៀប​​​ភ្លឺ​ថ្ងៃ​ទី​១១​ តុលា​ ២០១៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ភ្នំ​ប្រាសាទ​ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ​។

ខេត្ត​បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បានស្លាប់​​​​ភ្លាម​ៗនៅ​នឹង​​កន្លែង​ ដោយ​សារ​​បើក​​ម៉ូតូ​​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​បុក​​បង្គោល​សម្គាល់​ផ្លូវ​កោង​ផ្លោង​ទៅ​បុក​ដើម​ឈើ​បាក់​.​ក​ស្លាប់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាល​ពី​​វេលា​ម៉ោង​៤​ទៀប​​​ភ្លឺ​ថ្ងៃ​ទី​១១​ តុលា​ ២០១៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ភ្នំ​ប្រាសាទ​ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ​។

​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក​ ឡា រៀម នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ប្រាសាទ​​នៃ​អធិការដ្ឋាននគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បានគេ​​ស្គាល់ឈ្មោះ​ មិន រ៉ូ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និគម​ន៍ ឃុំ​​ជ្រៅ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បើកបរ​ម៉ាក​ហុងដា​ឌ្រី​មសេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៤ គ្មាន​ស្លាក​លេខ​។ ​លោកនាយ​ប៉ុស្តិ៍​​​​​​​បញ្ជាក់​ទៀត​ថា​ ​មុន​ពេល​​កើតហេតុ គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​បើក​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើងយ៉ាង​លឿន ពេល​ដល់​កន្លែង​កើតហេតុ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង្គោល​សញ្ញា​ផ្លូវ​ផ្លូវ​​កោង រួច​យុវជន​រង​គ្រោះ​បាន​ផ្លោង​ក្បាល​ទៅ​បុក​នឹង​ដើមឈើ​ក្បែរផ្លូវ​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់ ចំពោះ​ម៉ូតូ​ខូច​ស្រាល​។ ​

លោក​វរសេនីយ៍ឯក​ ហ៊ីង ហាន អធិការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ឲ្យ​ដឹង​ដែរ​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ធ្វើការ​ត្រួត​ពិនិត្យ ហើយ​មូលហេតុ​​​ដែល​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ស្លាប់​នេះ គឺ​ដោយសារ​តែ​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​​លឿន ពេល​ដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​សញ្ញា​ប្រាប់​ពី​ផ្លូវ​កោង រួច​ផ្លោង​ទៅ​បុក​នឹង​ដើមឈើ​ស្លាប់​តែម្តង​​ ៕​