រាជធានីភ្នំពេញ ៖ សពនារីវ័យក្មេងម្នាក់ ត្រូវប្រជាពរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាប មុខសាលាបឋមសិក្សាជ្រោយចង្វា ខាងត្បូងស្ពានជ្រោយចង្វារប្រហែលកន្លះគីឡូម៉ែត្រ ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៧ តុលា ។
បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា សពមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អាយុប្រមាណជិត២០ឆ្នាំ ស្លៀករ៉ូបពណ៌ទឹកប៊ិច អណ្តែតផ្កាប់មុខ ក្បែរច្រាំងទន្លេសាប ។ សពស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចស្រង់យកទៅតម្កល់នៅឈាបនដ្ឋានវត្តប្រជុំសាគរ ហៅវត្តថ្មី ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនោះអាចត្រូវបុរសដែលជាឃាតករ និងអាចជាប្រុសស្នេហ៍នាំទៅដេករួមរ័កហើយវាយធ្វើទារុណកម្មជាំពេញខ្លួនរហូតស្លាប់ហើយដឹកសពយកទៅលាក់ទឹកតែម្តង។ តាមទឹកកាមនៅក្នុងប្រដាប់ភេទ ឃាតករអាចវាយធ្វើបាបរហូតដល់ស្លាប់រួចបានរំលោភសេពសន្ថវៈរហូតបានសម្រេចទើបដឹកសពយកទៅបោះក្នុងទឹក។ សពនារីរូបនោះអាចត្រូវបានឃាតករដឹកយកទៅបោះក្នុងទឹកនៅវេលាម៉ោងប្រមាណពាក់កណ្តាលអធ្រាត្រព្រោះសពទើបតែស្លាប់។ ទោះបីជាយ៉ាងណាគេពុំដឹងថា ឃាតករមានគំនុំអ្វីជាមួយនារីរូបនោះបានជាវាយ ធ្វើទារុណកម្មយ៉ាងឃោរឃៅរហូតដល់ស្លាប់បែបនេះ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ