ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពពលករ​ខ្មែរ៣នាក់ដែលមន្ត្រីថាសាច់​ញាតិសុំបូជា​នៅដីថៃគេបញ្ជូន​មកដល់កម្ពុជា​ហើយ

10 ឆ្នាំ មុន

ខេត្តបន្ទាយមាន​ជ័យ ៖​ សពពល​ករខ្មែរ៣​នាក់ដែល​មន្ត្រីក្រុមកាងារ​ទំនាក់ទំនងព្រំដែន​កម្ពុជាថៃប្រចាំច្រក​ទ្វារ​អន្តរជាតិប៉ោយ​ប៉ែតប្រាប់​ថាសាច់​ញាតិបាន​សុំបូជា​នៅដីថៃ​នោះធាតុពិ​តនៅវេលា​ម៉ោង៨យប់​ថ្ងៃទី៦នេះ​ត្រូវ​ភាគី​ថៃ​ធ្វើការ​បញ្ជូនមក​ឲ្យសាច់​ញាតិតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែតហើយ​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ស​ពពល​ករ​ខ្មែរ៣​នាក់​ដែល​​មន្ត្រីក្រុម​កាងារ​​ទំនាក់​ទំនងព្រំដែ​ន​កម្ពុជា​ថៃប្រ​ចាំច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​​ប៉ែត​ប្រាប់​ថា​សាច់​ញាតិ​បាន​សុំ​បូជា​នៅដី​ថៃ​នោះធាតុពិ​ត​នៅវេលា​​ម៉ោង៨​យប់​ថ្ងៃទី៦​នេះ​ត្រូវ​ភា​គី​ថៃ​ធ្វើ​ការ​បញ្ជូន​មក​ឲ្យសាច់​​ញាតិតា​ម​ច្រក​ទ្វារ​អន្ត​រជាតិ​​ប៉ោយ​​ប៉ែតហើយ​​។

បើតាម​សាច់ញាតិ​​សពទាំង៣​និយាយ​ថា​ដំបូងពួក​គាត់បាន​​ទៅសុំបូជា​សព​​នៅប្រទេស​ថៃ​មែន​ប៉ុន្តែដោ​យ​គេ​​មិន​អនុ​ញ្ញាតិ​ក៍នាំគ្នា​ស​ម្រេច​ចិត្តឲ្យ​ភាគី​ថៃ​ជួយ​​បញ្ជូន​ស​ពមក​ក​ម្ពុជាវិញ​​។​ទោះជា​យ៉ាង​ណា​សព​ទាំង៣​ត្រូវ​សាច់​​ញាតិប្រាប់​ថា​បូជា​រួមគ្នា​នៅ​វត្ត​បាលិ​លេយ្យ​​ក្នុ​ងភូមិ​ក្បាល​​ស្ពាន០២​ សង្កាត់​និងក្រុង​​ប៉ោយប៉ែត ​យក​ធាតុ​​ទៅ​ធ្វើបុណ្យ​​នៅស្រុក​កំ​ណើត​ឯ​ខេត្ត​ព្រៃវែង ​។តាម​ស្ត្រី​ឈ្មោះ​ហៀង​​ដានីអា​យុ​១៨​ឆ្នាំ ដែល​​ប្ដីរប​ស់​នាង​បាន​​ស្លាប់​ដោយ​គ្រោះ​​ថ្នាក់​ចរាច​រណ៍​ ​ខាង​លើ​ឈ្មោះ ឆឹម ជឿន​ អាយុ៣២ឆ្នាំ បាន​​ប្រាប់​ថាពល​ករ​​ដែល​ត្រូវចេញ​​ដំ​ណើរ​​ជាមួយ​​គ្នាមាន​៥៤នាក់​​ប៉ុន្តែពលករ​​ទាំង​នេះ​ត្រូវគេ​​ឲ្យជិះ​រថយន្ត​២​គ្រឿង​ក្រោយ​​ចេញ​ពីច្រក​របៀង​ដោយ​​ប្ដី​នាង​ជិះរថយន្តវី​ហ្គោ ពណ៌​​ខ្មៅ។

នាង​បន្ត​ថានាង​មិន​ត្រូវ​បាន​​គេឲ្យជិះ​រថយន្តជុំ​​គ្នាជាមួយ​ប្ដីទេ​​គឺជិះរថយ​ន្តមួយ​គ្រឿង​ផ្សេងប៉ុន្តែ​ក្នុ​ងពេលតែ​​មួយ​ចេញពី​ផ្សាររុង​ក្លឿប្រទេស​​ថៃលុះដល់​ចំណុច​​កើតហេតុ​ក៍ជួប​គ្រោះ​អកុសល​​គ្រោះ​ថ្នាក់ចរាចរ​ណ៍​កើត​ឡើង​​ស្លាប់​ប្ដី​តែម្ដង ។ តាម​សាច់​ញា​តិសពទាំ​ង៣​និយាយ​ថា​ហេតុ​ការណ៍រ​​ងគ្រោះ​នេះមាន​​អ្នកស្លាប់​រហូត​​៥នាក់ ស្រី​០១នាក់​​និងរបួស​ធ្ងន់​​ស្រាល​ជាច្រើន​​នាក់ផ្សេង​ទៀត​​កំពុង​ព្យាបាល​​នៅក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​កើត​ហេតុ​​ខាង​លើ ​។ ទាល់​​តែមានព​​លករ​រងគ្រោះ​​ស្លាប់របួស​លើទឹក​ដីថៃ​ទើបដឹង​ថា​មានព​លករឆ្លង​​ដែនខុស​​ច្បាប់​ឯណា​​ទៅវិ​ធានការ​ទប់​ស្កាត់រ​បស់​អ​ស់លោក​​សមត្ថកិច្ចតាម​បន្ទាត់​​ព្រំដែននោះ​​។