ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រម្នាក់​ ​លង់នឹង​ល្បែង​​​ បាន​ឆបោកយក​​ម៉ូតូ​ពីរ​គ្រឿងរបស់​មិត្តភក្ត​​ិទៅបញ្ចាំ

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ និស្សិតដែល​ទើប​តែបញ្ចប់​ថ្នាក់​បរិញ្ញា​បត្រផ្នែក​អក្សរ​សាស្រ្ត​អង់​គ្លេស​ម្នាក់​ ងប់ងល់​នឹង​ល្បែង​ស៊ីសង បាន​ឆបោក​ម៉ូតូ​មិត្តរបស់ភក្តិ​ចំនួន​ពីរគ្រឿង​យក​ទៅ​បញ្ចាំ​យក​លុយ​ទៅលេង​ល្បែង​បន្ត​ទៀត ហើយ​ត្រូវ​បាន​មិត្ត​ភក្តិ​ដែល​ជា​ម្ចាស់ម៉ូតូ​លួង​លោម​រូប​គេ​ឱ្យ​មក​ជួប​ដោះ​ស្រាយ​គ្នា​តែដោះ​ស្រាយ​មិន​ចេញ​ក៏ចាប់ខ្លួន​ប្រគល់​ទៅ​ឱ្យ​​សមត្ថ​កិច្ច ចាក់​ការ​តាម​ផ្លូវ​ច្បាប់តែម្តង​។

ជន​សង្ស័យ​ឆបោក​ម៉ូតូ​មិត្ត​ភក្តិ​ខ្លួន​ឯង​ឈ្មោះ ចាន់ ឌីណា ភេទ​ប្រុស អាយុ​២៥ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ជា​ប់ផ្លូវ​២៧១  ស្ថិតភូមិ​សន្សំកុសល​ ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ​។ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ម៉ូតូទី ១. ឈ្មោះ សួន ​រតនា ភេទ​ប្រុស អាយុ​២១ឆ្នាំ ជានិស្សិត​ ស្នាក់នៅ​ក្នុង​ភូមិ​ត្នោត​ជ្រុំ  សង្កាត់បឹង​ទំ​ពុន​ ខណ្ឌ​មាន​ជ័យ ​ត្រូវ​ជន​សង្ស័យ ឆបោក​យក​ម៉ូតូ ម៉ាក​ CBR ពណ៌ខ្មៅ​មួយ​គ្រឿង នៅ​ចំណុច​ផ្សារ​កណ្តាល វេលា​ម៉ោង ៩និង​៣០ នាទី​ព្រឹក ថ្ងៃទី​២ តុលា ២០១៤ ។ ជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ សួន ផានីន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ត្រូវ​ជន​សង្ស័យ ឆបោក​យក​​ម៉ូតូ​ស្គូ​ពី​ មួយ​គ្រឿង កាល​ពីវេលា​ព្រឹក ថ្ងៃទី ០៣ តុលា ២០១៤ ជិត​វត្ត​លង្ការ ​។​​​​

ជនសង្ស័យ​បាន​​ឆបោក​យក​ម៉ូតូ​របស់​មិត្តភក្តិ​អស់​ចំនួន​២​គ្រឿង​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​២០០០ដុលារ ហើយ​បាន​ចាញ់ល្បែង​ស៊ីសង​អស់រលីង ។ រឿង​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ក្រោយ​ពេល​ជន​សង្ស័យ​​ថា​ខ្ចីម៉ូតូ​យក​ទៅ​ជិះ មិន​ឃើញយក​ត្រឡប់មក​វិញ​ ដូច្នេះ​ក្រុម​ជន​រង​គ្រោះ​​ទាំង​​បាន​ដឹង​ថា​ជន​សង្ស័យ​យក​ម៉ូតូ​ទៅបញ្ចាំ​ក្នុង​នោះ​នារី​ម្ចាស់ម៉ូតូ​បាន​ទូរសព័្ទ​ទៅ​ជន​សង្ស័យ ដោយ​ប្រើ​ពាក្យ​ពេចន៍លួង​លោម​ថា​ឱ្យ​មក​ជួប​នៅ​ហាង​ម្តុំ​ស្តុប​បូក​គោ ដោយ​នារីរង​គ្រោះ​ថា​មក​តែ​ម្នាក់​ឯង និង​បាន​ប្រាប់​ឱ្យ​ជន​សង្ស័យ​យក​ក្រដាស់ឯកសារ​ដែល​ដាក់​បញ្ចាំ​ម៉ូតូ​ មក​ជាមួយ​ផង​ចាំ​រូប​គេ​យក​លុយ​ទៅ​លួស​វិញ ព្រោះ​នាង​ត្រូវ​ការ​ម៉ូតូជិះ​ទៅលង​ម្តាយ​ឈឺ ។

ជន​សង្ស័យ​ក៏បាន​មក​តាម​កា​រណាត់ ក៏​ត្រូវ​មិត្ត​ភក្តិ របស់​នារីរងគ្រោះ និង​នារីរងគ្រោះ​ធ្វើ​ការ​​ឃាត់​ខ្លួន​បុរស​សង្ស័យ​ឱ្យ​ឡើងលើ​រឺុម៉កម៉ូតូ​ ជិះ​ទៅ​ដោះ​ស្រាយ​គ្នានៅ​ផ្ទះ​ជន​រង​គ្រោះ​ទី​១​តែ​ដោះ​ស្រាយ​គ្នាមិន​ចេញ​ ក៏នាំ​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​បឹង​កេង​កង​មួយ​ដើម្បី​ដោះ​ស្រាយ​តាមនិតិវិធីច្បាប់ ។