ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចាប់​​បាន​ជន​​ក្លែង​​ជាសង្ឃ៤នាក់និង​បុរស​រត់ម៉ូ​តូ​​ម្នាក់​​​​​នៅផ្ទះ​ជួល​​បន្ទាប់ពីមាន​ការសង្ស័យ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជនក្លែង​ជា​សង្ឃ​ចំនួន​៤​នាក់ និង​អ្នក​រត់រឺុម៉ក​ម៉ូតូ​ម្នាក់​ត្រូវ​កម្លាំង​ប៉ូ​លិស​ពោធិ៍សែន​​ជ័យ ធ្វើការ​ឃាត់​ខ្លួន​បាន​ ត្រួត​ពិនិត្យ​ឃើញ​មាន​ដែក​ឆាប​ចុង​ស្រួច​មួយ​នៅ​ជាប់នឹង​ខ្លួន ស្បង់ជីវរ បាត្រ សម្ភារពាក់​ព័ន្ធនិង​សង្ឃ​​មួយ​ចំនួនទៀត ។ ហេតុការណ៍កើត​ឡើង​កាល​ពីវេលា​ម៉ោង ៩និង​៣០​នាទីយប់ ថ្ងៃ​ទី ១ តុលា

រាជ​ធានី​ភ្នំ​ពេញ ៖ ជនក្លែង​ជា​សង្ឃ​ចំនួន​៤​នាក់ និង​អ្នក​រត់រឺុម៉ក​ម៉ូតូ​ម្នាក់​ត្រូវ​កម្លាំង​ប៉ូ​លិស​ពោធិ៍សែន​​ជ័យ ធ្វើការ​ឃាត់​ខ្លួន​បាន​ ត្រួត​ពិនិត្យ​ឃើញ​មាន​ដែក​ឆាប​ចុង​ស្រួច​មួយ​នៅ​ជាប់នឹង​ខ្លួន ស្បង់ចីពរ បាត្រ សម្ភារ​ពាក់​ព័ន្ធនិង​សង្ឃ​​មួយ​ចំនួនទៀត ។ ហេតុការណ៍កើត​ឡើង​កាល​ពីវេលា​ម៉ោង ៩និង​៣០​នាទីយប់ ថ្ងៃ​ទី ១ តុលា ២០១៤ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ ប៉ប្រ៉ក​ខាង​ជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​មុន​ពេល​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ថា​មាន​ក្រុម​ក្មេង​ស្ទាវ មួយ​លក្រុម​វាយ​គ្នា  ពេល​នោះ​សមត្ថ​កិច្ច​ក៏បាន​ទៅពិនិត្យ​ហេតុការណ៍នៅទី​នោះ​ក៏បាន​ប្រទះឃើញ​ជនក្លែង​ជាសង្ឃចំនួន​៤​នាក់ ជិះម៉ូតូ​ពីរ​គ្រឿង​ឌុប​គ្នា ក៏មាន​ការ​សង្ស័យ​ និង​បាន​ធ្វើ​ការ​ត្រួតពិនិត្យ រកឃើញ​មាន​ដែក​ឆាប​ចុង​ស្រួច​មួយ​នៅ​ជាប់នឹង​ខ្លួន ស្បង់ចីពរ បាត្រ សម្ភារពាក់​ព័ន្ធ​និង​សង្ឃ​មួយចំនួនទៀត​ ហើយ​ក៏ឈាន​ទៅ​ឆែក​ឆេរ​នៅ​ផ្ទះ​ជួល​ចាប់ខ្លួន​​បុរស​អ្នក​រត់រឺុម៉ក​ម៉ូតូ​ម្នាក់ទៀត ។

ពេលនេះ​ជនសង្ស័យ​ទាំង​អស់​កំពុង​ឃុំខ្លួន​នៅ​ព្រហ្ម​ទណ្ឌខណ្ឌពោធិ៍សែន​ជ័យ ។