ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ភិក្ខុ​សង្ឃ​មួយ​អង្គ​ពី​បទ​រំលោ.ភ​សេព​សន្ថវៈក្មេងស្រី​អាយុ​១៤​ឆ្នាំ ​

10 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ ភិក្ខុ​សង្ឃមួយ​អង្គត្រូវបាន​ប៉ូលិសស្រុក​ព្រៃកប្បាស​ចាប់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ ដោយ​ចោទ​​ប្រកាន់​ពី​បទ​រំលោ.ភ​សេព​សន្ថវៈរហូត​បាន​សម្រេច​ ខណៈពេល​ក្មេង​ស្រី​រង​គ្រោះ​មាន​ជំងឺ​ត្រូវ​ឪពុក​ ម្តាយ​យក​ទៅ​ឱ្យ​ព្រះ​សង្ឃ​អង្គ​នោះ​ព្យាបាល​ជំងឺ​នៅ​ក្នុង​កុដិ កាល​ពី​វេលា​ម៉ោង១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កញ្ញា ២០១៤ នៅ​ក្នុង​វត្ត​សោកណ្ណារាម ឃុំ​ពោធិ៍ចាក​ ស្រុក​ព្រៃ​កប្បាស​។

ខេត្ត​តា​កែវ​ ៖ ភិក្ខុ​សង្ឃមួយ​អង្គត្រូវបាន​ប៉ូលិសស្រុក​ព្រៃកប្បាស​ចាប់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ ដោយ​ចោទ​​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈរហូត​បាន​សម្រេច​ ខណៈពេល​ក្មេង​ស្រី​រង​គ្រោះ​មាន​ជំងឺ​ត្រូវ​ឪពុក​ ម្តាយ​យក​ទៅ​ឱ្យ​ព្រះ​សង្ឃ​អង្គ​នោះ​ព្យាបាល​ជំងឺ​នៅ​ក្នុង​កុដិ កាល​ពី​វេលា​ម៉ោង១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កញ្ញា ២០១៤ នៅ​ក្នុង​វត្ត​សោកណ្ណារាម ឃុំ​ពោធិ៍ចាក​ ស្រុក​ព្រៃ​កប្បាស​។

​លោក​ជុំ ឈឿន អធិការ​ប៉ូលិស​ស្រុក​ព្រៃ​កប្បាស​បាន​ឱ្យ​ដឹង​ថា ភិក្ខុ​សង្ឃ​ដែល​ប៉ូលិស​ចាប់ខ្លួនព្រះនាមអែវ នី ហៅ​ជឿម អាយុ​៣៣​ឆ្នាំ ជា​សង្ឃ​បួស​នៅ​ក្នុង​វត្ត​ខាង​លើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​​ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ​។

លោក​ជុំ ឈឿន អធិការ​ប៉ូលិស​ស្រុកព្រៃ​កប្បាស​​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់​ខ្លួន​ភិក្ខុ​សង្ឃ​អង្គ​នោះ​ ប៉ូលិស​បាន​រាយ​ការណ៍​ទៅ​អនុគណស្រុក រួច​អនុគណស្រុក​បាន​ចុះ​ទៅ​ដល់​វត្ត​ផ្សឹក​ភិក្ខុ​សង្ឃ​នោះ​ ដោយដក​ស្បង់​ចីវរ​ចេញ​ប្រគល់​មក​ឱ្យ​ប៉ូលិស​ចាត់​ការ​បន្តនៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ដដែល​៕