ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​តាបស​ម្នាក់លួង​លោម​ក្មេង​ស្រី​ដោះ​សម្លៀក​បំពាក់​រួច​ផ្លុំ​សិល្ប៍

10 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ តុលាការ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​២១​ កញ្ញា​ ២០១៤ បាន​ស​ម្រេ​ចចេញ​ដីកា​​ឃុំខ្លួនជន​សង្ស័យ​ដែល​តាំង​ខ្លួន​ជា​​តាបស​ម្នាក់ដោយ​ចោទពី​បទ​ប្រទូស្ត​កេរ្តិ៍ ទៅ​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ចំនួន​២​នាក់ ខណៈ​ពេល​ដែល​ជន​នេះ​ដើរ​បិណ្ឌបាត្រ ​រួច​សុំ​ផ្ទះ​អ្នកស្រុក​ស្នាក់​នៅ​មួយ​រយៈ ហើយ​ក៏​ឆ្លៀតឱកាស​លួងលោម​ក្មេង​ស្រី​ចំនួន​២​នាក់​ឲ្យ​ដោះ​សម្លៀក​បំពាក់​ ​រួច​ធ្វើការ​ផ្លុំ​សិ​ល្បិ៍ដោយ​ប្រើ​មាត់​។​

ខេត្ត​សៀមរាប ៖ តុលាការ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​២១​ កញ្ញា​ ២០១៤ បាន​ស​ម្រេ​ចចេញ​ដីកា​​ឃុំខ្លួនជន​សង្ស័យ​ដែល​តាំង​ខ្លួន​ជា​​តាបស​ម្នាក់ដោយ​ចោទពី​បទ​ប្រទូស្ត​កេរ្តិ៍ ទៅ​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ចំនួន​២​នាក់ ខណៈ​ពេល​ដែល​ជន​នេះ​ដើរ​បិណ្ឌបាត្រ ​រួច​សុំ​ផ្ទះ​អ្នកស្រុក​ស្នាក់​នៅ​មួយ​រយៈ ហើយ​ក៏​ឆ្លៀតឱកាស​លួងលោម​ក្មេង​ស្រី​ចំនួន​២​នាក់​ឲ្យ​ដោះ​សម្លៀក​បំពាក់​ ​រួច​​​​ផ្លុំ​សិ​ល្ប៍ដោយ​ប្រើ​មាត់​។​

​ជនសង្ស័យដែល​តាំងខ្លួន​ជា​តាបសត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​ទៅ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​​រង​គ្រោះ ​កាល​ពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​២០​ កញ្ញា ​២០១៤​ នៅ​បន្ទប់​កន្លែង​កើតហេតុ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ម្តុំ​ក្រោយ សាលារៀន​បន្ទាយ​ចាស់​។     

​​ជនជាប់សង្ស័យ​ដែល​តាំងខ្លួន​ជា​តាបស មានឈ្មោះ​ឈុំ សូ​រិ​យៈ​ព​ន្លៈ អាយុ​៣៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិដូន​តុ​ក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ។ ជន​នេះ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​​ទៅ​តុលាការ ហើយចៅក្រម​សម្រេច​ឃុំខ្លួន​តាមដីកា​លេខ៥១៣ /២០១៤​ ចុះ​ថ្ងៃ​ទី​២១-០៩-២០១៤ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ លោក​ហុ​ក ពៅ។

នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជនខេត្តបានឲ្យ​ដឹង​ថា ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា ដំបូង​ឡើយ​តាបស​រូប​នោះ​បាន​ដើរ​បិណ្ឌបាត្រ​នៅ​ម្តុំ​ផ្ទះ របស់​គាត់​។ ក្នុង​ពេលបិណ្ឌបាត្រ ​រូបគេ​បាន​សុំ​ផ្ទះ​គាត់​ស្នាក់​នៅ​ពីរ​ថ្ងៃមុនចាក​ចេញពី​កម្ពុជា​ឆ្ពោះទៅ​ប្រទេស​ឥណ្ឌា​។​ ថ្ងៃ​ទី​១ ​តាបស​បាន​បង្ហាញ​អំពី​មន្តអាគម​របស់​ខ្លួន​ថា ខ្លួន​ពូកែ តែ​ស្នាក់​នៅ​ជា​ធម្មតា លុះ​ថ្ងៃ​ទី​២​នៅ​ម៉ោង​កើតហេតុ ស្រប​ពេល​មិន​មាន​មនុស្ស​ចាស់​នៅផ្ទះ តាបស​នោះ​ក៏​បាន​នាំ​ក្មេង​ស្រី​ពីរ​នាក់ ម្នាក់​អាយុ​៨​ឆ្នាំ ​និង​ម្នាក់​អាយុ​៩​ឆ្នាំ​ឲ្យ​ដោះ​សម្លៀក​បំពាក់​ចេញ ​ហើយ​ដេក​ផ្ងារ ដោយ​យក​ស្បង់​ចីវរ​តូច​ៗរបស់​តាបស​គ្រប​លើ​ខ្លួន​។ ក្រោយមក​ក្មេង​ស្រី​ទាំង​ពីរយល់ព្រម​ធ្វើ​តាម តាបសបាន​យក​មាត់​របស់​​ខ្លួន​ទៅ​ជ​ញ្ជ​ប់​មាត់ និងរាង​កាយ ក្មេង​ស្រី​ទាំង​ពីរ​ម្តងម្នាក់ៗ ដើម្បី​ផ្លុំ​បញ្ចូល​សិ​ល្ប៍។

លោក​បន្ត​ថា ករណី​នេះបើ​តាម​គ្រូ​សិ​ល្ប៍នេះ​បាន​អះអាង​ថា ការ​បញ្ចូល​សិ​ល្ប៍​បែប​នេះ​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​តាម​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា គឺ​ជន​ដែល​ប្រព្រឹត្តបែប​នេះ​ត្រូវ​មានទោស​ជាក់​ជា​មិន​ខាន គ្រាន់តែ​ស្រាល និងធ្ងន់​ប៉ុណ្ណោះ ហើយ​ជន​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រទូស​កេរ្តិ៍​​ទៅ​លើ​ក្មេង​ស្រី​អាយុក្រោម​​​១៥​ឆ្នាំ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព