រាជធានីភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ផឹកស្រាស្រវឹងរករឿងវាយគ្នាជាមួយក្រុមក្មេងស្ទាវបីនាក់បណ្តាលឱ្យបុរសបរទេសរូបនោះរងរបួសបែកក្បាលហូរឈាមនិងសន្លប់រយៈពេល១៥នាទី ហើយក៏បានដឹងខ្លួនឡើងវិញត្រូវសមត្ថកិច្ចឱ្យអ្នករត់រឺុម៉កម៉ូតូឌុបត្រឡប់ទៅផ្ទះ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង១០នាទី អាធ្រាត្រ ឈានចូលថ្ងៃទី ២៧ កញ្ញា ២០១៤ នៅចំណុចមុខសណ្ឋាគារលុច្ស តាមផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសជាជនបរទេសម្នាក់ស្រវឹងស្រា ហើយដើររករឿងគេឯង ។ បន្ទាប់មកក៏បានប្រទះក្មេងស្ទាវបីនាក់តាមផ្លូវហើយក៏បានរករឿងក្មេងស្ទាវទាំងបីនាក់នោះ ធ្វើឱ្យក្រុមក្មេងស្ទាវនោះខឹងក៏ព្រួតគ្នាវាយបុរសបរទេសរូបនោះបណ្តាលឱ្យបែកមុខបែកមាត់បែកក្បាលហូរឈាម និងសន្លប់១៥នាទីទើបដឹងខ្លួនឡើងវិញ ។
ក្រោយពេលកើតហេតុបុរសបរទេសរូបនោះមិនបានដាក់ពាក្យបណ្តឹងនោះទេ ហើយសមត្ថកិច្ចក៏បានចេញថ្លៃរឺុម៉កម៉ូតូដើម្បីឱ្យជូនបុរសបរទេសរូបនេះត្រឡប់ទៅផ្ទះវិញ ។
ចែករំលែកព័តមាននេះ