ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​រថយន្តកុង​តឺន័រ​​កិន​ចំពាក់កណ្តាល​ខ្លួន​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​នៅនឹង​កន្លែង​កើតហេតុ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួួយ​​គ្រឿង​បើក​កៀរ​ម៉ូតូ​​ហុង​ដាឌ្រីម​មួយ​គ្រឿង​​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​ធ្លាក់​យុវជន​ម្នាក់​ពី​លើ​​ម៉ូតូ​ម​ក​លើ​ផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុង​តឺន័រ​នោះ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែកអ្នក​បើក​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​ដោយ​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួួយ​​គ្រឿង​បើក​កៀរ​ម៉ូតូ​​ហុង​ដាឌ្រីម​មួយ​គ្រឿង​​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​ធ្លាក់​យុវជន​ម្នាក់​ពី​លើ​​ម៉ូតូ​ម​ក​លើ​ផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុង​តឺន័រ​នោះ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែកអ្នក​បើក​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​។​ ហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៍រន្ធត់នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​<<សាច់គោ​អាំង​33333 >> តាម​ផ្លូវ​ព្រះមុនីវង្ស ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

យុវជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ រ៉ា បូរី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​គគី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ជន​រង​គ្រោះ​និង​មិត្ត​ភក្រ្ត័​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​៤​គ្រឿងមក​ពីដើរ​លេង​ហើយ​​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយ​យុវជន​រង​គ្រោះ​ជិះម៉ូតូ​ហុង​ដាឌ្រីម សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1CL-8486 ហើយមិត្ត​ភក្ត្រ័ជាអ្នក​បើក​ ​ដោយ​ធ្វើ​ដំ​ណើរតាម​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត មក​ចំណុច​កើត​ហេតុ​ក៏ត្រូវ​រថយន្តកុង​តឺន័រមួយ​គ្រឿង​បើក​មក​ពីក្រោយ​យ៉ាង​លឿន​ស្របទិស​គ្នា​បើក​មក​កៀរ​ម៉ូតូ​យុវជន​រង​គ្រោះ​បណ្តាល​ឱ្យ​យុវជន​រង​គ្រោះ​ដែល​ជិះ​ពី​ក្រោយ​​​ ធ្លាក់​ពីលើ​ម៉ូតូ​មក​លើ​ផ្លូវ​ហើយ​ត្រូវ​បាន​រថយន្តកុង​តឺន័រ​នោះ​កិន​ពាក់​កណ្តាល​ខ្លួន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​យ៉ាង​អាណោច​អាធ័ម ។

ក្រោយ​ពេល​កើតហេតុមិត្តភក្រ្ត័ជន​រង​គ្រោះ​បាន​ជិះម៉ូត​ទៅ​ប្រាប់​សមត្ថ​កិច្ច​នៅ​មូល​ដ្ឋាន​ស្ពាន​ព្រះមុនីវង្ស​ដើម្បី​ឱ្យ​ជួយ​ឃាត់​រថយន្ត​កុង​តឺន័រ​បង្ក​នោះ​តែ​សមត្ថ​កិច្ច​អត់​ឃើញ​​ដេញ​ឃាត់ ពេល​នោះ​អ្នក​បើក​រថយន្ត​តឺន័រ​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន បាត់​ស្រមោលតែម្តង ​ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។