រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និង បញ្ចៀសការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញនឹងបើកស្ពានជ្រោយចង្វាថ្មីឲ្យប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្នចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ កញ្ញា ២០១៤ ។
នេះបើយោងតាមលោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបង្ហើបបា្រប់កោះសន្តិភាពនៅរសៀលថ្ងៃទី១៩ កញ្ញា ២០១៤ ។
បើតាម លោក សំា ពិសិដ្ឋ ស្ពានជ្រោយចង្វាទី២នេះ នឹងបើកឲ្យដំណើរការបណ្តោះអាសន្នចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៦ល្ងាចប៉ុណ្ណោះ ព្រោះស្ពានមិនទាន់ធ្វើបង្កាន់ដៃរួចរាល់ ។
លោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបន្តថា បន្ទាប់ពីបើកឲ្យដំណើរការបណ្តោះអាសន្ន ស្ពានជ្រោយចង្វាថ្មីនេះក៍មិនអនុញ្ញាតឲ្យរថយន្តធុនធំ និងអ្នកថ្មើរជើងឆ្លងកាត់នោះដែរ ៕
ចែករំលែកព័តមាននេះ