ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​មាន​ឈ្មោះ«​ភ្នំ​ពេញ»នៅ​ស្រុក​ដង​ទង់​ ខេត្ត​កំពត​​ត្រូវ​គេ​ដាក់​រំសេវបំផ្ទុះ​​យក​ថ្ម​ អាច​​​បាត់​ឈ្មោះ​បើ​សិន​មិន​ទប់​ស្កាត់​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ភ្នំ​មួយ​មាន​ឈ្មោះ​ភ្នំពេញ​ ស្ថិត​នៅ​កណ្តាល​ភូមិ​ស្រូវ​លើ​ ឃុំ​ដង​ទង់ ស្រុក​ដង​ទង់​ បច្ចុប្បន្ន​ត្រូវ​បាន​ពួក​ឈ្មួញ​លួច​ទិញ​រំសេវ​ឱ្យ​អ្នក​ភូមិ​ដាក់​បំផ្ទុះ​ថ្ម​លក់​យ៉ាង​អនា​ធិបតេយ្យ​។

ខេត្ត​កំពត​ ៖ ភ្នំ​មួយ​មាន​ឈ្មោះ​«ភ្នំពេញ​» ស្ថិត​នៅ​កណ្តាល​ភូមិ​ស្រូវ​លើ​ ឃុំ​ដង​ទង់ ស្រុក​ដង​ទង់​ បច្ចុប្បន្ន​ត្រូវ​បាន​ពួក​ឈ្មួញ​លួច​ទិញ​រំសេវ​ឱ្យ​អ្នក​ភូមិ​ដាក់​បំផ្ទុះ​ថ្ម​លក់​យ៉ាង​អនា​ធិបតេយ្យ​។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ​តុប ក្តុល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ភ្នំ​ដែល​មាន​ឈ្មោះ«​ភ្នំ​ពេញ»​នេះ​មាន​​​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ។ កាល​ពី​សម័យ​ប៉ុល ពត​ មាន​មនុស្ស​ស្លាប់​ចំនួន​១២​នាក់​ ដោយ​សារ​ទៅ​គាស់​យក​ថ្ម​ ហើយ​ថ្ម​រមៀល​សង្កត់​ពី​លើ​។ អ្នក​ភូមិ​ដដែល​បន្ត​ថា មាន​វត្ត​មួយ​នៅ​ជ្រុង​ខាង​កើត​ ហើយ​មាន​គេ​ធ្វើ​ចម្លាក់​ជា​រូប​ព្រះ​អង្គ​នៅ​ជញ្ជាំង​ថ្ម​ទៀត​ផង ។

ភ្នំ​ឈ្មោះ​«ភ្នំ​ពេញ»​នេះ​ក៏​មាន​បារមី​ដែរ ពេល​យប់​គេ​អាចប្រទះ​ឃើញ​ពស់​វែក​ធំៗ​។ ថ្មីៗ​នេះ​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ជា រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ស្រូវ​លើ បាន​ស្លាប់​បាត់​ជីវិត​នៅ​លើ​ភ្នំ​ពេញ​នេះ ខណៈ​ពេល​ឡើង​ទៅ​គាស់​ផ្ទាំង​ថ្ម ដោយ​យក​ខ្សែ​ពួរ​ចង​ចង្កេះ​ ហើយ​អង្គុយ​លើ​ថ្ម​ការ​ពារ​ខ្លាច​ធ្លាក់ ប៉ុន្តែ​ពេល​អង្គុយ​គាស់​ថ្ម ខ្សែ​ពួរ​ចង​ចង្កេះ​ធូរ​ក៏​យក​ពួរ​មក​រុំ​តវិញ​ម្តង ស្រាប់​តែ​ធ្លាក់​ថ្ម​ដែល​ខ្លួន​អង្គុយ​ ជន​រង​គ្រោះ​ក៏​បាន​ធ្លាក់​បោក​នឹង​ដុំ​ថ្មជាប់​នឹង​ខ្សែ​ពួរ​ស្លាប់​ភ្លាមៗ​តែ​ម្តង​​។

ស្ត្រី​ម្នាក់​មាន​ផ្ទះ​នៅ​ខាង​ត្បូង​ភ្នំពេញនេះ​ចម្ងាយ​១០០​ម៉ែត្របាន​ឱ្យ​ដឹង​ដែរ​ថា គាត់​មានការ​ភិត​ភ័យ និង​ព្រួយ​បារម្ភ​ជា​ខ្លាំង នៅ​ពេល​គេ​បំផ្ទុះ​ថ្ម​ជា​ប្រចាំ​ផ្ទុះ​លាន់​កក្រើក​ដី​ ពេល​ដាក់​រំសេវ​បំផ្ទុះ​ម្តងៗ បំណែក​ថ្ម​បាន​ហើរ​ធ្លាក់​បាច​សាច​ដូច​គ្រាប់​កាំ​ភ្លើង​។

ទាក់​ទង​នឹង​ការ​ដាក់​រំសេវ​បំផ្ទុះ​បំបែក​ថ្ម​ ហើយ​មាន​រថ​យន្ត​តូច​ធំ​ដឹក​បន្ត​គ្នា​នេះ លោក​ស៊ីវ ផេង អភិ​បាល​ស្រុក​ដង​ទង់​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ម្នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​ឈ្មោះ​«ភ្នំ​ពេញ​»នេះ​ លោក​បាន​ជូន​ដំណឹង​ទៅ​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​បញ្ឈប់​រាល់​សកម្ម​ភាព​ទាំង​ឡាយ​នៅ​ភ្នំពេញ​ ព្រោះ​ខ្លាច​បាត់បង់​ភ្នំ​នេះ ហើយ​កន្លង​មក​ក្រុម ឈ្មួញ​ដឹក​ថ្ម​ចេញ​ពី​ភ្នំ​បាន​ដំឡើង​ថ្លៃ​ ព្រោះ​គេ​ភូត​កុហក​ថា អាជ្ញា​ធរ​បាន​យក​លុយ​ពី​ក្បាល​រថ​យន្ត​ដឹក​ថ្ម ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព