ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់​ ! នៅស្រុកខ្មែរ​មានអ្នកធ្លាប់​ធ្វើនាយករដ្ឋមន្រ្តី​បានមួយសបា្តហ៍

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅក្នុងរាជ​ព្រះបាទ​សម្តេចព្រះនរោត្តមសុរាម្រិត ​ជាព្រះមហាក្សត្រ ​លោក ឯក យីអ៊ុន ​បានត្រូវតែងតំាង​ជានាយករដ្ឋមន្រ្តី ​ប៉ុន្តែលោកបានទទួល​តំណែងនាយករដ្ឋមន្រ្តី​បានត្រឹមមួយ​សបា្តហ៍ប៉ុណ្ណោះ​គឺពីថ្ងៃទី១១ ​ដល់ថ្ងៃទី១៧ មករា​ ១៩៥៨ ។

នេះបើ​យោងតាមសៀវភៅ ​” នាយករដ្ឋមន្រ្តីខ្មែរទំាង៣៦រូប”​ ដែលនិពន្ឋដោយ​ លោក ឆាយ សុផល ​ទើបបោះពុម្ពក្នុងខែកក្កដា​ ឆ្នាំ២០១៤ ។

បើតាមសៀវភៅដដែល ​មុនពេលឡើងធ្វើ​ជានាយករដ្ឋមន្រ្តី​បានមួយសបា្តហ៍ ​លោក ឯក យីអ៊ុន ​ធ្លាប់ធ្វើជាអនុប្រធាន​រដ្ឋសភា ​ខណៈដែលលោក​ ជួប ហ៊ែល​ ជាប្រធានសភា ។

លោក ​ឯក យីអ៊ុន ​បានកើតនៅឆ្នាំ១៩១០​ នៅឃុំលេខ៤ ​ក្រុងភ្នំពេញ ​និង ​បានទទួលមរណភាព​ក្នុងជន្មាយុ ១០៣ ​ឬ ១០៤ ​កាលពីឆ្នាំ២០១៣កន្លងទៅ ៕