ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេ​តុង​២​ខ្សែ​ត្រូវ​បាន​ស្ថាបនា​ឡើង​តាម​រយៈ​គម្រោង​អភិវឌ្ឍ​មូល​និធិ​សង្កាត់​ឆ្នាំ​២០១៤ នៅ​សង្កាត់​ដង្កោ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ ផ្លូវ​បេតុង​២ខ្សែ​ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​​ឡើង​តាមគម្រោង​មូលនិធិ​សង្កាត់​ឆ្នាំ២០១៤​ ដើម្បីទុក​ឲ្យប្រជា​ពលរដ្ឋ​នៅក្នុង​ភូមិចំនួន​២​ប្រើប្រាស់ក្នុង​នោះមានភូមិថ្មី ​និងភូមិ​បាគូសង្កាត់​ដង្កោ​ ដែលពិធីនោះ​បានប្រព្រឹត្ត​ទៅ​កាលពីវេលា​ព្រឹកថ្ងៃទី​៣០ ​មិថុនា ​​២០១៤​ ក្រោម​អធិបតី​ភាព​លោកនុត ពុធដារ៉ា អភិបាល​ខណ្ឌដង្កោ ​មន្ត្រីរាជការ​សាលា​ខណ្ឌ និង​អាជ្ញាធរសង្កាត់​ដង្កោ ព្រម​ទាំងប្រជា​ពលរដ្ឋ​ជាច្រើននាក់​។

អាជ្ញាធរ​សង្កាត់ដង្កោ​បានឲ្យដឹងថា ​ផ្លូវដែល​ត្រូវធ្វើការ​ស្ថាបនា​នាពេល​នេះមាន​ចំនួន២​ខ្សែ ប្រវែង​សរុប២៣៧​ម៉ែត្រ ជា​ប្រភេទផ្លូវ​បេតុងគ្មាន​សរសៃ​ដែក​ ស្ថិត​ក្នុង​​ភូមិចំនួន​​២ដែរ ​ក្នុង​នោះភូមិ​ថ្មី ​មាន​ប្រវែង​១២០​​ម៉ែត្រ ទទឹង​​០៤ម៉ែត្រ ​និង​កម្រាស់​​០,១៥ម៉ែត្រ​ និង​ភូមិ​បាគូ ​មាន​ប្រវែង​១១៧​​ម៉ែត្រ​ ​ទទឹង​០៤​​ម៉ែត្រ ​និង​កម្រាស់​០,១៥​ម៉ែត្រ ហើយ​ការ​ស្ថាបនា​នេះ​ធ្វើឡើង​​តាមគម្រោង​​មូលនិធិ​​សង្កាត់ឆ្នាំ​​២០១៤៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព