រាជធានីភ្នំពេញ ៖ រឺុម៉កម៉ូតូកង់បីជិះដោយមនុស្សប្រុស០៤នាក់ត្រូវបានរថយន្តម៉ាកKAI បុកពីក្រោយពេញទំហឹងបណ្តាលឱ្យរឺុម៉កម៉ូតូក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ម្នាក់និងរបួសស្រាល០២នាក់ ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃ ទី២៨ មេសា ២០១៤ ចំណុចមុខវត្តសុភាឃួនតាមមហាវិថីសហពន្ធ័រុស្ស៊ី ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពើធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រឺុម៉កម៉ូតូកង់បី ជិះដោយមនុស្សប្រុស០៤នាក់ តាមមហាវិថីសហពន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-3258 ជិះស្របទិសគ្នា ក្នុងបំណងទៅទិញត្រីនៅយឿគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ យកមកលក់នៅខេត្តកំពង់ស្ពឺបានមកបុកពីក្រោយពេញទំហឹង ខណះរឺុម៉កម៉ូតូកង់បីឈប់ចតនៅចិញ្ចើមថ្នល់ឱ្យប្អូនប្រុសចុះបត់ជើងតូច បណ្តាលឱ្យរឺុម៉កម៉ូតូកង់បីក្រឡាប់ របូសធ្ងន់ម្នាក់ ស្រាល០២នាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមះ ហើយភាគីខាងរថយន្តបង្ក និងរឺុម៉កម៉ូតូចុះមកសម្រួលគ្នា ។
ចែករំលែកព័តមាននេះ