រាជធានីភ្នំពេញ ៖ មកដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ មេសា នេះកម្លាំងសណ្តាប់ធ្នាប់បានប៉ះទង្គិចគ្នាមួយប្រាវជាមួយអ្នកថតរូបឱ្យគណបក្សសង្គ្រោះជាតិបណ្តាលឱ្យរងរបួស៤ទៅ៥នាក់ ។
គួររំលឹក ផងដែរថា អ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណជាង១០នាក់ បានព្យាយាមចូលទៅប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ មេសា ក្នុងគោលបំណងសម្ដែងមតិ និងទាមទារប្រាក់ខែឱ្យកម្មករ១៦០ដុល្លារអាមេរិកក្នុង១ខែ ប៉ុន្ដែការព្យាយាមនេះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដូនពេញ និងនគរបាលប្រឆាំងបាតុកម្មរារាំងមិនឱ្យចូលទៅទីនោះឡើយ៕
ចែករំលែកព័តមាននេះ