ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការជាតិ​សុវត្ថិភាពចរាចរ​ណ៏​ផ្លូវគោក បើកកិច្ចប្រជុំជាមួយ​ប្រទេសម្ចាស់ជំនួយ​នៅព្រឹកស្អែក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ គណៈកម្មការជាតិ​សុវត្ថិភាពចរាចរណ៏​ផ្លូវគោក​ សហការជាមួយអង្គការ​ដៃគូដែលធ្វើការងារ​ពាក់ព័ន្ឋនឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវគោកនៅកម្ពុជា ​នឹងរៀបចំកិច្ច​ប្រជុំជាមួយ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ​ស្តីពីគម្រោងផ្តល់​ជំនួយ​និងរកយុទ្ឋសាស្រ្តក្នុង​ការកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៏ ។

បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា ​តាមគម្រោងកិច្ចប្រជុំដែលមានរយៈពេល៥ឆ្នំាម្តងនេះ​ នឹងបា្ររព្ឋធ្វើនៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៤ ​មករា​ ២០១៤

រាជធានីភ្នំពេញ​៖ គណៈកម្មការជាតិ​សុវត្ថិភាពចរាចរណ៏​ផ្លូវគោក​ សហការជាមួយអង្គការ​ដៃគូដែលធ្វើការងារ​ពាក់ព័ន្ឋនឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវគោកនៅកម្ពុជា ​នឹងរៀបចំកិច្ច​ប្រជុំជាមួយ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ​ស្តីពីគម្រោងផ្តល់​ជំនួយ​និងរកយុទ្ឋសាស្រ្តក្នុង​ការកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៏ ។

បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា ​តាមគម្រោងកិច្ចប្រជុំដែលមានរយៈពេល៥ឆ្នំាម្តងនេះ​ នឹងបា្ររព្ឋធ្វើនៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៤ ​មករា​ ២០១៤ ក្រោមអធិបតីភាព​ លោក ត្រំា អ៊ីវតឹក​ រដ្ឋមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន ​និងមានការចូលរួមពីអស់លោក​ លោកស្រី​តំណាងស្ថានទូត ​ប្រទេសផ្តល់ជំនួយ​ ព្រមទំាងតំណាង​អង្គការ​ក្រៅរដ្ឋាភិបាលជាតិ​-អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ឋ​នឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវ​គោក​ជាច្រើនរូបទៀត ៕