ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​ប្រដាប់​​អាវុធ​​តាម​​​ប្រមាញ់​​​ប្លន់ ប្តី​​ប្រពន្ធ​​​ចេញ​​ពី​ជប់​លៀង​​មង្គល​​ការ យក​​អលង្ការ​​​និង​ប្រាក់​​​បាន​រាប់​​ម៉ឺន$

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ស្ត្រី​​ពីរ​នាក់​ប្តី​ប្រពន្ធ​​​ ខណៈជិះ​​រថយន្ត​​មួយ​​គ្រឿង​ម៉ាក​រ៉េវ​​ហ្វ័រ​​ ពណ៌​ទឹក​ប្រាក់​​ ពាក់​ស្លាក​លេខ​​​​​ភ្នំពេញ​​ 2M-9163 ត្រឡប់​​មក​ពី​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​មង្គល​ការ​បង​ប្អូន​នៅ​​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​​​ ដល់​មុខ​​លំនៅឋាន​ស្ថិត​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​​​​ ខណ្ឌ​មាន​ជ័យ

រាជធានីភ្នំពេញ ៖ បុរស​ស្ត្រី​​ពីរ​នាក់​ប្តី​ប្រពន្ធ​​​ ខណៈជិះ​​រថយន្ត​​មួយ​​គ្រឿង​ម៉ាក​រ៉េវ​​ហ្វ័រ​​ ពណ៌​ទឹក​ប្រាក់​​ ពាក់​ស្លាក​លេខ​​​​​ភ្នំពេញ​​ 2M-9163 ត្រឡប់​​មក​ពី​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​មង្គល​ការ​បង​ប្អូន​នៅ​​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​​​ ដល់​មុខ​​លំនៅឋាន​ស្ថិត​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​​​​ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​​​៨​​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​២១ ធ្នូ ក៏​ត្រូវ​ចោរ​​​ប្រដាប់​វុធ​​​​​​​ពីរ​នាក់​​​​ ជិះ​ម៉ូតូ​ស៊េរី​ថ្មី​មួយ​គ្រឿង​​ ចូល​ភ្ជង់​ប្លន់​ ដោះ​យក​គ្រឿង​​អលង្ការ​ និង​កាបូប​ប្រាក់​ដែល​សរុប​តម្លៃ​នៃ​ការ​បាត់​បង់​​តាម​ការ​អះ​អាង​ថា​​​​​​រាប់​មុឺន​​ដុល្លារ ។​

​ប្រភព​ព័ត៌​​មាន​ពី​កន្លែង​កើត​ហេតុ​​​ ​ឱ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចោរ​តាម​ប្លន់​ដល់​លំនៅ​ឋាន​​នេះ​​​​​ឈ្មោះ អុី លីកា អាយុ​៤៤​ឆ្នាំ​​ ជា​មន្ត្រី​រាជ​ការ​ រួម​ជាមួយ​ស្ត្រី​ជា​ភរិយា​ បាន​ជិះ​រថយន្ត​ត្រឡប់​​មក​ពី​ចូល​រួម​ពិធី​មង្គល​ការ​​ ដល់​មុខ​​លំនៅឋាន​​ក៏​ឈប់​រថយន្ត​រង​់ចំា​កូន​ក្មួយ​ដែល​នៅ​ចាំ​ផ្ទះ​​បើក​ទ្វារ​របង ។ ​​ ពេល​អ្នក​​នៅ​ក្នុង​ផ្ទះ​បើក​​ទ្វារ​​រួច ប្តី​ប្រពន្ធ​នេះ​​ក៏​បើក​រថយន្ត​​ចូល​ទៅ​ចត​​ក្នុង​ដីឡូត៍​មុខ​លំនៅ​ឋាន​ ខណៈ​នោះ​​ស្រាប់​តែ​មាន​​ក្រុម​ចោរ​​ពីរ​នាក់​​ស្លៀក​ពាក់​សុី​វិល​​ ប្រដាប់​ដោយ​អាវុធ​​ខ្លី​គ្រប់​ដៃ​​ ភ្ជង់​អ្នក​បើក​ទ្វារ​របង​ជាប់ រួច​ហើយ​ម្នាក់​ទៀត​​​សម្រុក​ចូល​ទៅ​ភ្ជង់​បុរស​ស្ត្រី​​ជា​ប្តី​ប្រពន្ធ​​ដែល​មិន​ទាន់​​ចុះ​ពី​រថយន្ត​ស្រួល​បួល​ផង​​នោះ ​​ឱ្យ​ដោះ​គ្រឿង​អលង្ការ​​​ និង​កាបូប​លុយ​ឱ្យ​ពួក​គេ​ ។ ពេល​យក​បាន​សម្រេច​ហើយ​​​ ​ពួក​ចោរ​ក៏​នាំ​គ្នា​​ឡើង​ជិះ​​ម៉ូតូ​​គេច​ខ្លួន​បាត់​ភ្លាមៗ​ដែរ​ ។
ប្រភព​ដដែល​បាន​បន្ត​ថា​ ដោយ​ឃើញ​ក្រុម​ចោរ​ប្លន់​មាន​អាវុធ​គ្រប់​ដៃ​​​ ហើយ​​ស្រែក​សម្លុត​គំរាម​រក​បាញ់​​​ទើប​​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​​សុខ​ចិត្ត​ប្រគល់​កាបូប​​ដែល​មាន​​លុយ​ជាង​២​ពាន់​ដុល្លារ​​ និង​ដោះ​​គ្រឿង​អលង្ការ​​​រួម​មាន​​ ខ្សែ​ដៃ​​ ចិញ្ចៀន​ពេជ្រ​​ និង​ខ្សែ.ក ​ប្រគល់​ឱ្យ​ក្រុម​ចោរ​​ប្លន់​​​​ទាំង​ក្តី​សោក​ស្តាយ​​ និង​ភិត​ភ័យ​តក់​ស្លុត ។​ ​ចំពោះ​ករណី​ខាង​លើ​នេះ​ សម​ត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ស្រាវ​ជ្រាវ​​នៅ​កន្លែង​​កើត​ហេតុ​​​​រួច​​ធ្វើ​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ ក្រុម​ចោរ​​ដែល​​ធ្វើ​សកម្ម​ភាព​​ប្លន់​នេះ គឺ​ពិត​ជា​បាន​តាម​ដាន​​ជន​រង​គ្រោះ​​តាំង​ពី​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​មក​ម៉្លេះ​​ ទើប​​តាម​​ធ្វើ​សកម្ម​ភាព​ប្លន់​ដល់​មុខ​ផ្ទះ ។ ​ករណី​បទ​ល្មើស​បែប​នេះ​ មិន​មែន​ទើប​តែ​កើត​ឡើង​លើក​ទី​មួយ​នោះ​ឡើយ ហើយ​សកម្ម​ភាព​​ប្លន់​តាម​រូប​ភាព​​នេះ​ តែង​​កើត​មាន​ជារឿយៗ​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូច្នេះ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​​បទ​ល្មើស​នេះ ប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​​ កុំ​ប្រើ​ប្រាស់​រំលេច​គ្រឿង​អលង្ការ​ទៅ​ចូល​រួម​ក្នុង​ពិធី​​ផ្សេងៗ​​ច្រើន​ពេក​ នាំ​​ឱ្យ​មុខ​សញ្ញា​ចោរ​ប្លន់​​តាម​​កត់​សម្គាល់​​​​ ។

ករណី​នេះ​​ដែរ​ សមត្ថ​កិច្ច​កំពុង​បន្ត​​ស្រាវ​​ជ្រាវ​ស្វែង​រក​មុខ​សញ្ញា​ចោរ​ប្លន់​ ដើម្បី​​ចាប់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕