ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ម្នាក់​ខឹង​ប្តី​មិន​ជួយ​មើល​កូន​ ​ចង.ក​នឹង​ធ្នឹមផ្ទះប៉ុ​ន​ប៉ង​សម្លា.ប់​ខ្លួន​ ត្រូវគ្រូពេទ្យ​ជួយស​ង្រ្គោះ​ទាន់​ពេល​

10 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ប្តី​ប្រពន្ធ​ ​១គូ ​បាន​កើត​មាន​ជម្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ​ព្រោះ​តែ​នាង​ជា​ប្រពន្ធ​ឲ្យ​ប្តី​មើល​កូន​យំ តែ​ប្តី​មិន​ព្រម​មើល​កូន​ ធ្វើ​ឲ្យ​រូប​នាង​ជា​ប្រពន្ធ​ខឹង​សម្បារ​ខ្លាំង​ពេក ​ក៏​យក​ក្រមា​ចង.​ក​នឹង​ធ្នឹម​ផ្ទះ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​សម្លា.ប់​ខ្លួន​ លុះ​ពេល​ប្តី​ឃើញ ​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ​ធ្វើ​ការ​សង្គ្រោះ​ទាន់​ពេល។​

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ប្តី​ប្រពន្ធ​ ​១គូ ​បាន​កើត​មាន​ជម្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ​ព្រោះ​តែ​នាង​ជា​ប្រពន្ធ​ឲ្យ​ប្តី​មើល​កូន​យំ តែ​ប្តី​មិន​ព្រម​មើល​កូន​ ធ្វើ​ឲ្យ​រូប​នាង​ជា​ប្រពន្ធ​ខឹង​សម្បារ​ខ្លាំង​ពេក ​ក៏​យក​ក្រមា​ចង.​ក​នឹង​ធ្នឹម​ផ្ទះ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ លុះ​ពេល​ប្តី​ឃើញ ​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ​ធ្វើ​ការ​សង្គ្រោះ​ទាន់​ពេល។​

ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៣ និ​ង ​៣០​នាទី ​រសៀល​​ថ្ងៃទី​២០ ​ធ្នូ ​២០១៣ ​នៅ​ក្នុង​ភូមិ​ព្រលាន​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង។​ បុរស​ជា​ប្តី​មាន​ឈ្មោះ ឆែ​ម ​ថាន ​អាយុ ​៣៥​ឆ្នាំ ​ចំណែក​ប្រពន្ធ​ដែល​ចង.ក​ប៉ង​ធ្វើ​អត្ត​ឃាត​ឈ្មោះ ​លីន ​ហុង ​អាយុ ​២៤​ឆ្នាំ ​មាន​កូន​ចំនួន ​៣​នាក់ ​(ស្រី​ ២​នាក់) ​មុខ​របរ​ធ្វើ​ចម្ការ​ស្រែ ​មាន​ទី​លំ​នៅ​ភូមិ​ឃុំ​ខាង​លើ។ ​

តាម​សម្តី​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា ​ស្រ្តី​ដែល​ចង.​ក​ បាន​ជួយ​សង្គ្រោះ​សង្ឃឹម ​៧០​ភាគ​រយ ​មិន​ស្លាប់​បាត់​បង់​ជីវិត​ទេ៕​