ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទេរមុខ​​តំ​ណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ស្វាយរៀង​

10 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖​ កាលពី​វេលា​ព្រឹក​ថ្ងទី​១៨ ធ្នូ ២០១៣ នៅ​សាលា​ខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​មុខតំ​ណែង​ប្រធានសាខា​ពន្ធដារ​ខេត្ត​ និង​ប្រធាន​ការិយាល័យ​ពន្ធដារ​ក្រុង​បាវិត ។

ខេត្ត​ស្វាយ​រៀង ៖​ កាលពី​វេលា​ព្រឹក​ថ្ងទី​១៨ ធ្នូ ២០១៣ នៅ​សាលា​ខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​មុខតំ​ណែង​ប្រធានសាខា​ពន្ធដារ​ខេត្ត​ និង​ប្រធាន​ការិយាល័យ​ពន្ធដារ​ក្រុង​បាវិត ។

ពិធី​នេះ​ធ្វើឡើង​ ក្រោម​អធិបតី​ភាព លោក ជៀង អំ អភិបាល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​លោក​ វ៉ាន់ ពុទ្ធិពល អគ្គ​នាយក​រង​នៃ​អគ្គសនាយកដ្ឋាន​ពន្ធដារ​ មន្ត្រី​ពន្ធដារ​ខេត្ត​-ក្រុង​ស្រុក និង​មន្ត្រី​ពាក់​ព័ន្ធ​ជុំ​វិញ​ខេត្ត​ជាច្រើន​រូប​ទៀត ។

តំណាង​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​បាន​អាន​ប្រកាស​ស្តី​ពី​ការ​តែង​តាំង​ មន្ត្រី​រាជការ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សម្រេច​​តែង​តាំង​ មន្ត្រី​ពន្ធដារ​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ​ចំនួន​២​រូបគឺ​ ១-លោក ឥន្ទ ទឹម អតីត​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត ឡើង​ជា​ប្រធាន​សាខាពន្ធដារ​ខេត្ត ជំនួស​លោក នាក់ សារី ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី និង​២​-លោក ហាំ ផល្លា អតីត​អនុប្រធាន​ផ្នែក​គ្រប់​គ្រង​អ្នក​ជាប់​ពន្ធ​មធ្យម​នៃសាលា​ពន្ធដារ​ខេត្ត ឡើង​ជា​ប្រធាន​ការិយាល័យ​ពន្ធ​ដារ​ ក្រុង​បាវិត​ និង​ស្រុក​ចន្ទ្រា​ ជំនួស​លោក គង់ សុផារ៉ា​ ដែល​ត្រូវ​ទៅ​កាន់​ភារកិច្ច​ថ្មី ៕​