ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​​ត្រលប់​មក​ពី​ផឹក​ស៊ី​រត់​តោង​​ឡើង​រថ​យន្ត​​​កំពុង​បើក​បរ​​ ធ្លាក់​​មក​បាក់ជើង​ ​បាក់​​.ក​ស្លា.ប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​​​ត្រលប់​មក​ពី​ផឹក​ស៊ី​ជាមួយ​មិត្ត​ដើរ​តាម​ផ្លូវ​​​​​ឃើញ​​រថ​យន្ត​កូរ៉េ​​ ១គ្រឿង​ កំពុង​បើក​បរ​ ក៏​រត់​តោង​ឡើង បណ្តាល​ឲ្យ​ធ្លាក់​មក​វិញ​បាក់​ជើង​ទាំង​ពីរ​ និង​បាក់.​ក​ស្លា.ប់​ភ្លាមៗ នៅ​នឹង​កន្លែងតែ​ម្តង​ ​​ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ៤៥​នាទី យប់​ថ្ងៃទី​០៧​ ធ្នូ​ ២០១៣​ នៅ​ចំណុច​ផ្លូវ​នត​ប្រ៊ីត​ កែង​ផ្លូវ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​​​ត្រលប់​មក​ពី​ផឹក​ស៊ី​ជាមួយ​មិត្ត​ដើរ​តាម​ផ្លូវ​​​​​ឃើញ​​រថ​យន្ត​កូរ៉េ​​ ១គ្រឿង​ កំពុង​បើក​បរ​ ក៏​រត់​តោង​ឡើង បណ្តាល​ឲ្យ​ធ្លាក់​មក​វិញ​បាក់​ជើង​ទាំង​ពីរ​ និង​បាក់.​ក​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងតែ​ម្តង​ ​​ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ៤៥​នាទី យប់​ថ្ងៃទី​០៧​ ធ្នូ​ ២០១៣​ នៅ​ចំណុច​ផ្លូវ​នត​ប្រ៊ីត​ កែង​ផ្លូវ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​។

យុវជន​ដែល​ស្លាប់​ខាង​លើ​មាន​ឈ្មោះ​ ម៉ី​ ភក្តី​ អាយុ​ ២២​ឆ្នាំ​ មុខ​របរ​ជា​កម្មក​រសំណង់​ ស្នាក់​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​​មួយ​កន្លែង​នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទើប​ត្រលប់​មក​ពី​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​ លុះ​ដើរ​មក​តាម​ផ្លូវ​ឃើញ​រថ​យន្ត​កូរ៉េ​ ១គ្រឿង​ កំពុង​បើក​បរ​ ក៏​រត់​តោង​ឡើង​បណ្តាល​ឲ្យ​ធ្លាក់​មក​ដី​វិញ​ បាក់​ជើង​ទាំង​ពីរ​ និង​បាក់​.ក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ភ្លាម​ៗ តែ​ម្តង ចំណែក​រថ​យន្ត​បាន​បើក​គេច​បាត់​ស្រមោល​​។

ក្រោយ​កើ​តហេតុ សមត្ថ​កិច្ច​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​សាច់​ញាតិ​ ដើម្បី​ឲ្យ​មក​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី៕