រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ធ្នូ ២០១៣ លោក Yossanan Dhitirojana អ្នកគ្រប់គ្រងអាជីវកម្មអន្តរជាតិ និងជាអ្នកតំណាងរបស់ក្រុមហ៊ុន T.A.C Consumer Co.,Ltd បានធ្វើការប្រគល់ទឹកប្រាក់២០លានរៀល ដល់អ្នកឈ្នះ៤រូបបន្ថែមទៀត នៅក្នុងកម្មវិធី Zenya Spark ចែកប្រាក់សុទ្ធ២០លានរៀល ដែលអ្នកឈ្នះទាំង៤នាក់នោះមានកញ្ញា ជាន សុភាស់ ទីលំនៅក្នុងរាជធានីភ្នំពេញ កញ្ញា ម៉េង ដាណែត មកពីក្រុងតាខ្មៅ ខេត្តកណ្តាល លោកវ៉េត ណារុន រស់នៅរាជធានីភ្នំពេញ និងលោកខូ សាម៉ឺឌី មកពីខេត្តព្រះសីហនុ អ្នកទាំង៤នាក់ទទួលបានក្នុងម្នាក់ៗ២០លានរៀលពី ក្រុមហ៊ុន Zenya ។
ការប្រគល់រង្វាន់ទឹកប្រាក់នេះ បានបង្ហាញឱ្យឃើញថា Zenya Spark ពិតជាបានប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ២០លានរៀលទៅឱ្យដល់អ្នកឈ្នះយ៉ាងពិតប្រាកដមែន ។ ដើម្បីក្លាយជាម្ចាស់រង្វាន់ម្នាក់ក្នុងចំណោម២៥នាក់ លោកអ្នកគ្រាន់តែពិសារ Zenya Spark រសជាតិទំពាំងបាយជូរក្រហម និងរសជាតិទទឹមចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ កុម្ភៈ ២០១៤ ដោយគ្រាន់តែមើលក្រវិលកំប៉ុងនៅពេលឃើញពាក្យថា WIN នោះ លោកអ្នកនឹងឈ្នះរង្វាន់ទឹកប្រាក់២០លានរៀលភ្លាមៗ ពី Zenya Spark ដោយមិនបាច់ផ្សងសំណាង មិនបាច់រង់ចាំនោះឡើយ គឺបើកភ្លាមឈ្នះភ្លាម ។
អ្នកឈ្នះរង្វាន់ទាំង៤នាក់របស់ Zenya បានបង្ហាញទឹកមុខសប្បាយរីករាយ និងបាននិយាយថា ទឹកប្រាក់នេះពិតជាមានពិតប្រាកដមែន មិនក្លែងបន្លំនោះទេ គឺងាយស្រួលណាស់ ដើម្បីបានឈ្នះវា ដោយគ្រាន់តែទិញ Zenya មកញ៉ាំ និងមើលខាងក្រោមក្រវិលកំប៉ុង បើឃើញពាក្យថា WIN នោះយើងនឹងឈ្នះ២០លានរៀល ។
ចែករំលែកព័តមាននេះ