ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ឈើ​បម្រុង​ដឹក​ពក​ធ្នង់​ចេញ ប៉េម​អឹម​ទាន់យក​ឈ្មោះ​អ្នក​កាសែត​និង​ទូរទស្សន៍​គំរាម​​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ពក​ដើម​ធ្នង់​មួយ​ដើម​ធំ ត្រូវបាន​កម្លាំង​មន្ត្រី​កងរាជអាវុធ​ហត្ថ​ ស្រុក​កំពង់​លែង​ ប្រទះ​ឃើញ​នៅ​មាត់​ទឹក​ ខណៈដែល​ក្រុម​ឈ្មួញ​បម្រុង​ដឹក​ចេញ​តាម​កាណូត តែ​ត្រូវបែកការ​ណ៍ ។ ហេតុកា​រណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​ ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ២០១៣ នៅ​ចំ​ណុច​ថ្ម​ដុប ស្ថិត​ក្នុង​ភូមិ​ដំ​ណាក់​កកោះ ឃុំ​ពោធិ ស្រុកកំ​ពង់​លែង ។

ទោះ​បី​យ៉ាងណា មុន​ពេល​គេ​ច​ខ្លួន​ចេញ​ទៅ ​ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះ​បានគំ​រាម មន្ត្រី​កងរាជអាវុធ​ហត្ថ​ស្រុកថា ក្រុម​គេជា​អ្នកកាសែត និង​ទូរ​ទស្សន៍​ ហើយ​នាំគ្នា​ថត​រូបភា​ព​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ និង​គំ​រាម​ថានឹ​ងបង្ហោះ​ផ្សាយ​តាម​ទូរ​ទស្សន៍​ទៀត​ផង ។ ប៉ុន្តែ​ខណៈដែល​មន្ត្រី​កងរាជអាវុធ​ហត្ថ​កំពុង​រាយការ​ណ៍​ និង​សុំ​ជំ​នួយ​មក​ថ្នាក់​លើ​ ស្រាប់​តែ​ក្រុម​ក្លែង​ខ្លួន​ទាំង​នោះ​គេ​ច​ខ្លួន​បាត់​អស់​ ។

លោក ស៊ន បូរិន មេ​បញ្ជាការ​កងរាជអាវុធ​ហត្ថ​ស្រុក​កំពង់​លែង បាន​ប្រាប់​ឱ្យដឹងថា នៅ​វេលា​ម៉ោង​ជាង​១០​ព្រឹក​ ខណៈដែល​លោក​កំពុង​នៅ​សាលា​ស្រុក​ មាន​ប្រជា​ពល​រដ្ឋ​បាន​រាយការ​ណ៍​មក​ថា មានមនុស្ស​ចម្លែក​៣នាក់ កំពុង​ជិះ​ទូក​នៅ​មាត់​ទឹក​ មិនដឹ​ងកំពុង​ចង់​ធ្វើ​អ្វី​នោះ​ទេ ។ ភ្លាម​នោះ​ លោក និង​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ម្នាក់​ទៀត បាន​នាំគ្នាទៅ​ចំណុច​ដែល​ប្រជាពល​រដ្ឋ​ប្រាប់ ហើយ​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​មាន​គ្នា​៣នាក់​ និង​មាន​ការ៉ុង​ពណ៌​សមួយ​នៅ​លើ​ទូក​ ។

ប្រភព​បន្តថា ពេល​នោះ​គាត់​បាន​សួរ​ថា ទៅ​ណា​? ពួក​គេ​ឆ្លើយ​ថា ទៅ​ដាក់​មង​ ប៉ុន្តែ​ពេល​គាត់​ឆែក​ក្នុង​ការ៉ុង​ ក៏​ឃើញ​មាន​កៅ​ឡាក់​០១គ្រឿង (ប្រដាប់ស្ទូច) ហើយ​បានសួរ​ថាទៅ​ដាក់​មង​ម្តេចមាន​កៅ​ឡាក់​? ស្រាប់​តែ​ពួក​គេ​ស្រែក​គំហក​ថា ម៉េច​លោក​ឯង​ហ៊ាន​ឆែក​ខ្ញុំ ពួក​ខ្ញុំ​ជា​អ្នក​កាសែត​និង​ទូរ​ទស្សន៍​ ។ ពេល​នោះ​ក្រុម​មនុស្ស​ទាំង​៣នាក់​បាន​នាំគ្នា​លើក​ម៉ាស៊ីន​ថត​ ពួក​គាត់​ជា​សមត្ថកិច្ច ។ ដោយ​ឃើញ​ដូច​នេះ គាត់​បាន​រាយការ​ណ៍​មកមស្រុក​ និង​ខេត្ត ហើយ​បានសុំ​កម្លាំង​បន្ថែម តែ​នៅ​ពេល​ដែល​គាត់​កំពុង​រាយ​ការ​ណ៍​បែបបនេះ ពួក​ឈ្មួញ​ទាំង​នោះ​បាន​នាំគ្នា​រត់​គេច​ខ្លួន​បាត់​អស់ ៕​