ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​ម៉ាស៊ីន​ត្រជាក់​២នាក់​ឡើង​ដំឡើង​ម៉ាស៊ីន​ត្រជាក់​លើ​ជញ្ជាំង​រោង​ចក្រ​បាក់​រន្ទារធ្លាក់​មក​ដី​បាក់​ជើង​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជាង​ម៉ាស៊ីន​ត្រជាក់​២​នាក់​បាន​ឡើង​លើ​អគារ​រោង​ចក្រ​ដែល​ទើប​នឹង​សាង​សង់​ថ្មី​ដើម្បី​ដំឡើង​ម៉ាស៊ីន​ត្រជាក់​នៅ​តាម​ជញ្ជាំង​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​ ហើយ​ចៃ​ដន្យ​ស្រាប់​តែ​បាក់​រន្ទារ​បណ្តាល​ឱ្យ​ធ្លាក់​មក​ដី​រង​របួស​ធ្ងន់​បាក់​ជើង​ទាំង​២​នាក់​ ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៣ នៅ​ក្នុង​រោង​ចក្រ​ទី​៩ ដែល​ទើប​នឹង​សាង​សង់​ថ្មី​មាន​ទី​តាំង​​ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហ​កម្ម​វឌ្ឍនៈ​២តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ ។

ជាង​ម៉ាស៊ីន​ត្រជាក់​រង​គ្រោះ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​លី ហូវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​បារាយណ៍ ខេត្ត​​កំពង់​ធំ និង​ឈ្មោះ​ហូ ពីណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ស្វា ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត​។ ពួក​គេ​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។