ខេត្តកំពង់ចាម ៖ នៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២៨ វិច្ឆិកា មានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំគណៈគ្រូពេទ្យខេត្ត ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឡាំ អេងហួរ អនុប្រធានគណៈគ្រូពេទ្យជាតិ និងជាតំណាងលោកសាស្ត្រាចារ្យ ធា គ្រុយ ប្រធានគណៈគ្រូពេទ្យជាតិ ។
ចូលរួមនាឱកាសនោះមាន លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវេជ្ជបណ្ឌិត សេង សុផារុន ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ៥ កំពង់ចាម លោកស្រីសាស្ត្រាចារ្យ មួង សុផល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត យ៉ង ហៃ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ ព្រមទាំងគ្រូពេទ្យមកពីគ្លីនិកសរុបជាង១០០នាក់ ។
លោកវេជ្ជបណ្ឌិត លន់ ច័ន្ទរស្មី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា អង្គការលេខរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាសភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យដែលកើតឡើងដោយការបោះឆ្នោតនាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣ ត្រូវបានទទួលស្គាល់ដោយគណៈគ្រូពេទ្យជាតិ ។
សមាសភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យពេញសិទ្ធិបានត្រូវរៀបចំតាមសេចក្តីសម្រេចខាងលើ និងទទួលខុសត្រូវដោយឡែកតាមតម្រូវការចាំបាច់ក្នុងកិច្ចដំណើរការជាប្រចាំបន្ថែមដូចមានចែងក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ និងការទទួលខុសត្រូវសមាជិកភាពតាមបណ្តាអង្គភាពនីមួយៗរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម និងអង្គភាពសុខាភិបាលស្រុកប្រតិបត្តិ ។
ចែករំលែកព័តមាននេះ