ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​ជ្រុង​សេ​៧០​ប៉ះ​ជាមួយកង់​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថ​យន្ត​កុង​តឺន័រ​កិន​បែក​ក្បាល​ស្លា.ប់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៧០មួយ​គ្រឿង​ជ្រុល​ទៅ​កៀរ​ស្ត្រី​អ្នក​ជិះ​កង់​ម្នាក់​ទៀត​បណ្តាល​ឱ្យ​​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​១​គ្រឿង​កិន​បែក​ក្បាល​​ធ្លាយ​ខួរស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ហើយស្ត្រី​អ្នក​ជិះ​កង់​រង​របួស​ស្រាល​ ចំណែក​អ្នក​បើក​រថ​យន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៧០មួយ​គ្រឿង​ជ្រុល​ទៅ​កៀរ​ស្ត្រី​អ្នក​ជិះ​កង់​ម្នាក់​ទៀត​បណ្តាល​ឱ្យ​​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថ​យន្ត​ដឹក​កុង​តឺ​ន័រ​១​គ្រឿង​កិន​បែក​ក្បាល​​ធ្លាយ​ខួរស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ហើយស្ត្រី​អ្នក​ជិះ​កង់​រង​របួស​ស្រាល​ ចំណែក​អ្នក​បើក​រថ​យន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៦ និង​២៧ ស្ថិត​ក្នុង​ភូមិ​ទឹក​ជា ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​ ។

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ភឹម សុហុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ប្រិយ ឃុំ​ព្រះ​ខែ​ ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់​ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៧០​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BP៣៧២៣ ។ ម៉ូតូ​នេះ​បាន​ជិះ​ប៉ះ​ជាមួយ​កង់​មួយ​គ្រឿង​ដែល​ជិះ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​នៃ ចាន់ថា អាយុ​៣៧​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ក្រឡឹង​ជុំ ឃុំឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​ រង​របួស​ស្រាល​។ ចំណែក​ឯ​រថ​យន្ត​ដឹក​កុង​តឺន័រ​ ម៉ាក​អាំង​ទែ​ណាស្យូណាល់​ ពណ៌ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A១៦៤៥ អ្នក​បើក​បរ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ ព្រោះ​ក្រោយ​កើត​ហេតុ​រត់​គេច​ខ្លួន​បាត់ស្រមោល។