ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​អា​ហារ​និង​ភេសជ្ជៈផ្អែម​ខ្លាំង​ប៉ះ​ពាល់​ដល់​មុខ​ងារ​ចង​ចាំ​របស់​ខួរ​ក្បាល​

11 ឆ្នាំ មុន

ការ​សិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ Charite University Hospital ប្រ​ទេស​អា​ល្លឺ​ម៉ង់​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​បណ្តា​អា​ហារ​មាន​ជាតិ​ស្ករ​ច្រើន​ ស្ករ​គ្រាប់​ ឬ​ភេសជ្ជៈ​ផ្អែម​ៗអាច​ធ្វើ​ឱ្យ​អ្នក​ភ្លេច​ភ្លាំង​ច្រើន ។
​ការ​ពិ​សោធ​​លើ​មនុស្ស​វ័យ​៦៣​ឆ្នាំ​ដែល​គ្មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ឬលើស​ជាតិ​ស្ករ​ក្នុង​ឈាម​ចំនួន​១៤១​នាក់​បាន​រក​ឃើញ​ថា បុគ្គល​ដែល​កម្រិត​ស្ករ​ក្នុង​ឈាម​របស់​គេ​ខ្ពស់​គឺ​មាន​បញ្ហា​លើ​ផ្នែក​ចង​ចាំ ។ ដូច្នេះការរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​កម្រិត​ទាប​គឺ​ផ្តល់​ផល​ល្អ​ដល់​ខួរ​

ការ​សិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ Charite University Hospital ប្រ​ទេស​អា​ល្លឺ​ម៉ង់​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​បណ្តា​អា​ហារ​មាន​ជាតិ​ស្ករ​ច្រើន​ ស្ករ​គ្រាប់​ ឬ​ភេសជ្ជៈ​ផ្អែម​ៗអាច​ធ្វើ​ឱ្យ​អ្នក​ភ្លេច​ភ្លាំង​ច្រើន ។
​ការ​ពិ​សោធ​​លើ​មនុស្ស​វ័យ​៦៣​ឆ្នាំ​ដែល​គ្មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ឬលើស​ជាតិ​ស្ករ​ក្នុង​ឈាម​ចំនួន​១៤១​នាក់​បាន​រក​ឃើញ​ថា បុគ្គល​ដែល​កម្រិត​ស្ករ​ក្នុង​ឈាម​របស់​គេ​ខ្ពស់​គឺ​មាន​បញ្ហា​លើ​ផ្នែក​ចង​ចាំ ។ ដូច្នេះការរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​កម្រិត​ទាប​គឺ​ផ្តល់​ផល​ល្អ​ដល់​ខួរ​ក្បាល ។

វេជ្ជ​បណ្ឌិត​ Agnes Floel មក​ពី​សាកល​វិទ្យា​ល័យ Charite University Hospital បាន​ថ្លែង​ថា ​៖ «លទ្ធផល​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា សូម្បី​តែ​បុគ្គល​ដែល​មាន​ផាត់​ស្ករ​ក្នុង​ឈាម​របស់​គេ​ស្ថិត​ក្នុង​កម្រិត​ធម្ម​តា​ក្តី​ ក៏​ប៉ុន្តែ​ការ​កាត់​បន្ថយ​ទទួល​ទាន​បណ្តា​អា​ហារ​ផ្អែម​ខ្លាំង​នៅ​តែ​ជា​យុទ្ធ​សាស្ត្រ​​​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ទប់​ស្កាត់​ជំ​ងឺ​ភ្លេច​ភ្លាំង​នៅ​ពេល​ពួក​គេ​មាន​វ័យ​កាន់​តែ​ចាស់​ទៅ ។​ ចំណែក​យុទ្ធ​សាស្ត្រ​កាត់​បន្ថយ​បរិ​មាណ​កាឡូ​រី​ និង​បង្កើន​ការ​ហាត់​ប្រាណ​នឹង​ត្រូវ​ពិ​និត្យ​មើល​ផងដែរ»។​

ដោយ​ឡែក​ វេជ្ជ​បណ្ឌិត Clare Walton ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​មក​ពី​មូល​និធិ Alzheimer’s Society ចក្រ​ភព​អង់​គ្លេស​ថ្លែង​ថា​ ៖ «យើង​ធ្លាប់​តែ​ដឹង​មក​ថា ជំ​ងឺ​ទឹក​នោម​​ផ្អែម​ប្រ​ភេទ​២គឺ​ជា​កត្តា​ប្រ​ឈម​យ៉ាង​សំ​ខាន់​ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បាត់​បង់​ការ​ចង​ចាំ​ ប៉ុន្តែ​ការ​សិក្សា​នៅ​ពេល​នេះ​បាន​បញ្ជាក់​ថា កម្រិត​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​នាំ​ឱ្យ​ផ្នែក​ចង​ចាំ​របស់​ខួរ​ក្បាល​ចុះ​ខ្សោយ​ផងដែរ» ៕