ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​រថ​យន្ត​បត់​ឆ្វេង​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថ​យន្ត​ដឹក​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ដែល​កំពុង​បត់​ឆ្វេង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ក្រពឹត​ទ្វារ​ស្តាំ​ និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ ។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២២ កញ្ញា

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថ​យន្ត​ដឹក​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ដែល​កំពុង​បត់​ឆ្វេង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ក្រពឹត​ទ្វារ​ស្តាំ​ និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ ។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២២ កញ្ញា នៅ​ចំណុច​ផ្លូវ​លេខ​២៧១កែវ​៤៦៤​ ជាប់​របង​ភ្នំពេញ​ស្ប៉ត​ក្លិប​ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការ​មន។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា សពជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ម៉ាប់ សា​វៀន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជាង​សំណង់​នៅ​ម្តុំ​ផ្សារ​មាន់​អាំង​ជិះ​ម៉ូតូ​ម៉ាក​វី​វ៉ា​ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១J៦៩២១។​ ចំណែក​រថ​យន្ត​ដឹក​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២F៩១៣៨​ បន្ទាប់ពីជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ហើយ​បើក​ទៅ​មុខ​បាន​បន្តិច​ អ្នក​បើកបរ​ និង​នារីជិះលើរថយន្ត​នាំ​គ្នាចុះ​ពី​លើរថយន្ត​រត់គេច​ខ្លួនបាត់អស់។

ក្រោយ​កើត​ហេតុ​រថ​យន្ត​​ និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕