ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ ក្រើនរំលឹក​ដល់​យុវជន​កុំ​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា នៅថ្ងៃ​១៤ កុម្ភៈ សូមកុំ​យល់​ច្រឡំ​ជា​ថ្ងៃ​បុណ្យ​សង្សារ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ បាន​ក្រើនរំលឹក​ដល់​យុវជន​មួយ​ចំនួន​តូច ​ដែល​យល់​ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ​ ហើយ​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ បាន​ក្រើនរំលឹក​ដល់​យុវជន​មួយ​ចំនួន​តូច ​ដែល​យល់​ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ​ ហើយ​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ជា​បុគ្គល និង​ក្រុម​គ្រួសារ ដោយ​ប្រាសចាកវប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ ​។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដី​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា ​នៃ​ក្តី​ស្រឡាញ់ នៅ​តាម​សាលា​រដ្ឋ និង​ឯកជន បាន​បញ្ជាក់​ថា ក្រសួង​បាន​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​មួយ​ចំនួន​តូច ​យល់​ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ទិវា​នេះ​ ពុំ​មែន​ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ​។ យុវជន​មួយ​ចំនួន​តូច​ ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ជា​បុគ្គល និង​ក្រុម​គ្រួសារ ដោយ​ប្រាសចាក វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ ។

ប្រភព​ដដែល​បានឱ្យ​ថា ដើម្បី​បន្ត​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង នៅ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើការ​ណែនាំ ​ដូច​តទៅ​ ៖
១៖ ត្រូវ​ផ្សព្វផ្សាយ​អំពី​អត្ថន័យ​ទិវា​ នៃ​ក្តី​ស្រឡាញ់ ដល់​សិស្សានុសិស្ស​ឱ្យ​បាន​ទូលំទូលាយ គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ដែល​នាំ​ឱ្យ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ​។
២៖ ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប់​ជា​ប្រចាំ​។
៣៖ ត្រូវ​បញ្ជ្រាប​ការ​អប់រំ​សីលធម៌ តាម​មុខ​វិជ្ជា​នីមួយ​ៗ​។
៤៖ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “​មិត្ត​អប់រំ​មិត្ត​”​។
៥៖ ត្រូវ​ទំនាក់ទំនង​ជាមួយ​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​សិស្ស និង​សហគមន៍​ដើម្បី​ផ្តល់​និង​ទទួល​ព័ត៌មាននានា ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី​។
៦៖ ត្រូវ​រួម​សហការ​គ្នា​ទប់ស្កាត់ អប់រំ​ណែនាំ និង​កែ​លម្អ​ឱ្យ​បាន​ទាន់​ពេលវេលា ។
និង​៧៖ មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការ អនុវត្ត​ប្រកាស​លេខ​១២៥៨ អយក​.​ប្រក ចុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០០៩ ស្តី​ពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់ គ្រឹះស្ថាន​បឋម​សិក្សា និង​ប្រកាស​លេខ​២៧៨៦ អយក​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០០៩ ស្តី​ពី បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ