ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​តារាចម្រៀង ជា សុ​ជាតិ ចេញ​មុខ​ឆ្លើយ​តប​អ្នក​រិះ.គ.ន់​លើ​សម្រស់​​ខ្លួន​

12 ម៉ោង មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ ​មាន​មហាជន​មួយ​ចំនួន​តូច​បាន​នាំ​គ្នា​ធ្វើការ​រិះគន់ (Bully) ទៅ​លើ​រូប​សម្រស់​ភរិយា​របស់​តារាចម្រៀង​លោក ជា សុ​ជាតិ ក្រោយ​សម្រាលកូន​ថា មិន​ស្អាត និង​អាក្រក់ ក្នុង​ពេល​ដែល​លោក​ជា​តារាចម្រៀង​ល្បី​មួយ​រូប​ដែរ…

ថ្មី​ៗ​នេះ ​មាន​មហាជន​មួយ​ចំនួន​តូច​បាន​នាំ​គ្នា​ធ្វើការ​រិះគន់ (Bully) ទៅ​លើ​រូប​សម្រស់​ភរិយា​របស់​តារាចម្រៀង​លោក ជា សុ​ជាតិ ក្រោយ​សម្រាលកូន​ថា មិន​ស្អាត និង​អាក្រក់ ក្នុង​ពេល​ដែល​លោក​ជា​តារាចម្រៀង​ល្បី​មួយ​រូប​ដែរ ។

ការ​រិះគន់​នេះ​ បាន​កើតឡើង​បន្ទាប់​ពី​តារាចម្រៀង Original Song រូប​នេះ​ បាន​បង្ហាញ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហោះ​លើ​បណ្តាញ​សង្គម​ជាមួយ​ភរិយា​ដែល​ទើប​សម្រាលកូន​ដំបូង ដើម្បី​អោយ​ប្រិ​យ​មិត្ត​គាំទ្រ​ដឹង​ពី​ដំណឹង​ដ៏​រីករាយ​នេះ ។

យ៉ាងណា​តាម​រយៈការ​បង្ហោះ​រូបភាព​ទាំង​អស់នេះ ក្រៅពី​ទស្ស​និក​ជា​ច្រើន​បាន​ចូលរួម​អប​អរ​សា​ទរ​នោះ គេ​ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន​តូច​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ខ្លះ​រិះគន់​បែប Bully ចំ​ៗ​លើ​រូប​សម្រស់​ភរិយា​របស់​លោក​ផង​ដែរ ។

តួយ៉ាង​​គេ​ឃើញ​មាន​គណនីហ្វេ​ស​ប៊ុ​កមួយ​បាន​ចូល​ទៅ​ធ្វើការ​ខមមិន​ដោត​បាន​និយាយ​ចំ​ៗ​ថា បង​តារា​ល្បី​ហេតុ​អី​មាន​ប្រពន្ធ​អាក្រក់​ម្ល៉េះ តែ​បានកូន​Cute យោង ។ សម្រាប់​ពាក្យពេចន៍​មួយ​នេះ​បាន​ធ្វើ​ឱ្យ​បណ្តា​អ្នកគាំទ្រ​តារាចម្រៀង​លោក ជា សុ​ជាតិ ជា​ច្រើន​បាន​សម្តែង​ការ​មិន​ពេញចិត្ត ដោយនៅ​ក្នុង​នោះ ​គេ​ក៏​ឃើញ​មាន​អ្នក​សិ​ល្បៈ​មួយ​ចំនួន​ក៏​បាន​ចេញ​មុខ​សម្តែង​ការ​មិន​សប្បាយ​សម្រាប់​ការ​ខំ​មិន​បែប​នេះ​ផង​ដែរ ។

យ៉ាងណា ​ក្រោយ​ឃើញ​មានការ​ខំ​មិន​បែប​នេះ​​ចំពោះ​ខ្លួន​នោះ ភរិយា​របស់​តារាចម្រៀង​លោក ជា សុ​ជាតិ ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់ ដោយ​បាន​ចាត់​ទុ​ការ​ការ​រិះគន់​លើ​រូប​សម្រស់​របស់​នាង​នា​ពេល​នេះ​ គឺ​គ្មាន​តម្លៃ​សម្រាប់​ទុក​ក្នុង​ចិត្ត​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​មិន​បាន​ចាប់​ទោស​អូស​ដំណើរ​ចំពោះ​ការ​រិះគន់​ទាំង​អស់នោះ​ដែរ ។

ភរិយា​របស់​តារាចម្រៀង​លោក ជា សុ​ជាតិ ដែល​មានឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក រឹម ល​ក្ម្សី បាន​បង្ហោះ​សំ​ណេ​រថា មិន​អី​ទេ​មាត់​ជា​របស់​អ្នក អ្នក​អាច​និយាយ​អី​ក៏​បាន មើលងាយ​រូប​សម្រស់​ខ្ញុំ​យ៉ាងណា​ក៏​បាន ខ្ញុំ​អត់​ប្រកាន់​ទេ ព្រោះ​សម្តី​របស់​អ្នក​គ្មាន​តម្លៃ​ក្នុង​ចិត្ត​ខ្ញុំ​ទេ​។ នាង​ថា ខ្ញុំ​បែ​ជា​មាន​អារម្មណ៍​ថា​ខ្លួនឯង​មានសំណាង​ខ្លាំង​ដែល​បាន​បុរស​ដែល​មិន​មាន​ច​រឹក​ដូច​ជា​អ្នក​មក​ធ្វើ​ជា​ស្វាមី​ទៅ​វិញព្រោះថា​៖

ដាំបាយ ធ្វើ​ម្ហូប លាងចាន បោក​ខោអាវ ការងារ​ប្រពន្ធ​គាត់​ធ្វើ​ទាំងអស់ មិន​អោយ​ប្រពន្ធ​ហត់​ទេ ការងារ​ប៉ា​ក្មេង​ម៉ាក់​ក្មេង​ក៏​គាត់​ជួយ​គ្រប់យ៉ាង​មិន​ដែល​ប្រកាន់ខ្លួន​ទេ ។ ហត់​យ៉ាងណា​មិន​ដែល​រអ៊ូ​ទេ​ធ្វើ​បាន​គ្រប់យ៉ាង​។

នាង​បញ្ជាក់​ថា ប្តី​ខ្ញុំ​ល្អ​ណាស់ គាត់​និយាយ​ប្រាប់​ថា​ស្រឡាញ់​ខ្ញុំ​រាល់ថ្ងៃ ស​សើរ​ប្រពន្ធ​ស្អាត ប្រពន្ធ​ខ្ជូ​ត​រាល់ថ្ងៃ មិន​ថា​សម្រស់​ប្រពន្ធ​ប្រែប្រួល​ប៉ុណ្ណា ពេល​ទម្ងន់​គាត់​មើលថែ​ខ្ញុំ​ដូច​ព្រះ​នាង​ចឹ​ង មិន​ចង់អោយ​ប្រពន្ធ​ទៅ​ធ្វើការ​ទេ ប្រាប់​ប្រពន្ធ​ថា​ឈប់​ធ្វើការ​ទៅ​ចាំ​បងចិញ្ចឹម ។ នាង​បន្ថែម​ថា មិន​ចង់អោយ​ខ្ញុំ​ធ្វើ​អី​ទេ​អោយ​សម្រាក​អោយ​ច្រើន សុខចិត្ត​ហត់​ម្នាក់ឯង ប្រពន្ធ​ចង់ទៅ​ណា​ក៏​ជូន​ទៅ​ដែរ មិន​ថា​ខ្លួនឯង​ធ្វើការ​ហត់ អស់កម្លាំង​ប៉ុណ្ណា លឺ​ប្រពន្ធ​មិន​ស្រួលខ្លួន​វិញ​គឺ​នៅ​មិន​សុខ​ទេ​ភ័យ​ធ្វើ​អី​មិន​ត្រូវ​ទេ​។

នាង​បាន​លើក​ឡើង​បន្ថែម​ថា ដល់​ពេល​សម្រាល​ហើយ យប់​ឡើង​គេង​បាន​តែ​១​ម៉ោង មើល​កូន​ដាច់​យប់​ម្នាក់ឯង​រាល់ថ្ងៃ​ក៏​មិន​ដាស់​ប្រពន្ធ​ដែរ សុខចិត្ត​អោយ​ប្រពន្ធ​គេង អោយ​ប្រពន្ធ​សម្រាក​អោយ​ច្រើន​អត់អោយ​ប្រពន្ធ​ហត់​ទេ ។ ពេល​ទម្ងន់​ឡើង 23​គីឡូ ញុ​ម​និយាយ​ជាមួយ​គាត់​ថា​បងអូន​ធាត់​ណាស់ អ្វី​ដែល​គាត់​តប​មក​វិញ​គឺ​អត់​ទេ​ប្រពន្ធ​បង​ស្អាត​ណាស់ ប្រពន្ធ​បង​ខ្ជូ​ត​ណាស់ ទោះ​អូន​ម៉ា​ណ​គីឡូ​ក៏​បង​នៅ​តែ​ស្រឡាញ់​អូន​ដែរ អូន​ស្ថិត​នៅ​លេខ​រៀង​ទី​១​ក្នុង​ចិត្ត​បង​ជា​និច្ច ។

អ្នក​មើលងាយ​ខ្ញុំ​ចុះ ខ្ញុំ​មិន​ប្រកាន់​ទេ​ព្រោះ​ការ​លះបង់​របស់ខ្ញុំ​មិនមែន​សម្រាប់​អ្នក​ទេ គឺ​សម្រាប់​កូន ប្តី​និង​ក្រុម​គ្រួសារ​របស់ខ្ញុំ​។ 9​ខែ​10​ថ្ងៃនេះ បាន​បង្រៀន​ខ្ញុំ​ច្រើន​ណាស់​។ ចាញ់កូន ក្អួតចង្អោរ ពិបាក​គេង ពិបាក​ដើរ ពិបាក​ឈរ ពិបាក​អង្គុយ គិត​ច្រើន រូបរាង​ប្រែប្រួល សម្រស់​ធ្លាក់​ពី​100​ដល់​0 អាច​មាន​ជម្ងឺ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​បន្សល់​ទុក​ក្រោយ​ពេល​ទង្ង​ន់ ។

ការ​ឈឺពោះ​ សម្រាល​ជា​អ្វី​ដែល​មនុស្ស​ប្រុស​គ្មាន​ថ្ងៃ​យល់ ។ កើតជា​មនុស្ស​ស្រី​គ្មាន​ពាក្យ​ថា​ងាយស្រួល​ទេ ឈ្មោះ​ជា​ម្តាយ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ពាក្យ​មួយ​ឃ្លា​គឺ កូន​មាន​សុខភាព​ល្អ​។ ប្តី​ខ្ញុំ​និយាយ​ថា​បង​អាណិត​អូន​ណាស់​បើ​បង​ជា​អូន​វិញ​មិនដឹង​ថា​បង​ទ្រាំ​បាន​រឺ​អត់​ទេ អូន​ពូកែ​អូន​អស្ចារ្យ​ណាស់​។

ជា​ចុង​ក្រោយ​មាន​ពាក្យ​មួយ​ឃ្លា​ផ្ញើ​ទៅ​កាន់​អ្នក​ម្តាយ​គ្រប់​រូប​នៅ​លើ​ពិភពលោក​នេះ«​អ្នក​គឺជា​មនុស្ស​ស្រី​ពូកែ អស្ចារ្យ និង​មហិមា​បំផុត អរគុណ​សម្រាប់​ការ​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​កូន​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ