ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង​

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ខេត្តបន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង ក្នុងនោះ​​មាន​អន្តរ​ជាតិ​២​និង​ច្រក​តំបន់​ចំនួន​២​ដែល​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ​ ។ ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន ​២​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ ១-​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ២-ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​​​ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ខេត្តបន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង ក្នុងនោះ​​មាន​អន្តរ​ជាតិ​២​និង​ច្រក​តំបន់​ចំនួន​២​ដែល​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ​ ។ ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន ​២​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ ១-​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ២-ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​​​ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ច្រក​តំបន់​ព្រំដែន​ចំនួន​២​មាន​ ៣-​ច្រក​ទ្វា​ព្រំដែន​ម៉ា​ឡៃ ​ស្រុក​ម៉ា​ឡៃ និង៤-ច្រក​ទ្វា​រព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ ។

ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ច្រក​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញ​-​ចូល​និង​ឆ្លងកាត់​ និង​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ជា​ច្រក​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល​ទឹកដី​កម្ពុជា​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ដែល​ទឹកដី​ថៃ​មានស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រៈ​កែវ ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​ ស្ថិត​ក្នុងស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ ឈម​ស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រៈ​កែវ ច្រក​ទ្វារ​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក ឈម​ទឹកដី​ថៃ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រៈ​កែវ​ ។

ច្រក​សេដ្ឋកិច្ច​ចំនួន​៤​កន្លែង​​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​២​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ច្រក​ទ្វារ​ព្រំដែន​បឹង​ត្រកួន និង​ច្រក​ទ្វារ​ព្រំដែន​ម៉ា​ឡៃ ដែល​ជា​ច្រក​សេដ្ឋកិច្ច​រវាង​ខេត្តបន្ទាយមានជ័យ​ និង​ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ