ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូដួលមិនតិចជាង១០គ្រឿងតែមួយប្រប្រិចភ្នែក នៅពេលក្រុមហ៊ុនទឹកស្អាតកាយដាក់ទុយោបែកភក់នៅលើផ្លូវបេតុង កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចភោជនីយដ្ឋានមួយកន្លែង ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/42de8bd2b111b1fa2f58a9bd5f572cdf.jpg)
ប្រជាពលរដ្ឋប្រាប់ថា តែមួយប្រប្រិចភ្នែកសោះ ក៏មានម៉ូតូមិនតិចជាង១០គ្រឿងដែលដួលជាបន្តបន្ទាប់គ្នានៅពេលផ្លូវបេតុងមានភក់ជ្រាំ ។ លុះពេលម៉ូតូជិះឆ្លងកាត់មិនបានចាប់អារម្មណ៍និងប្រយ័ត្ន ក៏បានរអិលដួលរបួស និងខូចខាតម៉ូតូ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវ១ខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅវត្តត្រាច ត្រូវបានក្រុមហ៊ុនទឹកស្អាតប៉ោយប៉ែតបានកាយដាក់ទុយោទឹកស្អាត នៅចំណុចមុខហាងប៊ូសោភ័ណលើផ្លូវបេតុងត្រូវបានបែកភក់ហើយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4b8b99927fe624657fe21f5ba113a26f.jpg)
ប្រជាពលរដ្ឋសុំអោយក្រុមហ៊ុនទឹកស្អាតក្រុងប៉ោយប៉ែត ដែលកាយដាក់ទុយោទឹកស្អាតត្រូវលុបចិញ្ចើមផ្លូវអោយស្អាតហើយកិនបង្ហាប់ផង កុំអោយមានភក់លើផ្លូវបេតុងបង្កអោយគ្រោះដល់អ្នក ដំណើរឆ្លងកាត់បណ្តាលរអិលដួលរបួស និងខូចខាតម៉ូតូជួលសម្រួលផ្លូវ ឬគៀរដីភក់ចេញពីផ្លូវផងទាន បើមិនគៀរទេ អ្នដំណើរដួលរហូត ព្រោះតែរអិលដួលកុំតែប្រយោជន៍ប៉ៈពាល់ធ្វើអោយខ្លួនធ្វើប៉ៈពេលដល់ប្រជាពលរដ្ឋ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7efd0b2b78982a081e88babe22947600.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a101807fccde69e275a9012516d70334.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/ad50e5dd17bcc2268670264f304223ae.jpg)
ចែករំលែកព័តមាននេះ