ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែកញ្ឆាយ​ តម្លៃ​​ល្អ បើប្រៀបធៀបនឹងឆ្នាំមុន ​ខុសគ្នាតិចតួច

11 ម៉ោង មុន

ខេត្ត​បន្ទាយមានជ័យ ៖ បន្លែកញ្ឆាយឆ្នាំនេះតំលៃល្អបើប្រៀបធៀបពីឆ្នាំមុនតំលៃខុសគ្នាតិចតួចអាចទទួលយកបាន ។ ប្រជាកសិករដាំ​កញ្ឆាយនៅខាងកើតជើងភ្នំប្រាសាទ ​ក្នុង​ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បាន​រៀបរាប់​ឱ្យដឹង​ថា ដំណាំបន្លែកញ្ឆាយឆ្នាំនេះក្នុង១គីឡូក្រាមលក់បានតំលៃ២.៥០០រៀលទៅ៣.០០០រៀល…

ខេត្ត​បន្ទាយមានជ័យ ៖ បន្លែកញ្ឆាយឆ្នាំនេះតំលៃល្អបើប្រៀបធៀបពីឆ្នាំមុនតំលៃខុសគ្នាតិចតួចអាចទទួលយកបាន ។

ប្រជាកសិករដាំ​កញ្ឆាយនៅខាងកើតជើងភ្នំប្រាសាទ ​ក្នុង​ភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បាន​រៀបរាប់​ឱ្យដឹង​ថា ដំណាំបន្លែកញ្ឆាយឆ្នាំនេះក្នុង១គីឡូក្រាមលក់បានតំលៃ២.៥០០រៀលទៅ៣.០០០រៀល បើប្រៀបធៀបឆ្នាំមុន១គីឡូក្រាមលក់បានតំលៃ៤.០០០រៀល ដែលមានឈ្មួញ​មកទិញដល់ចំការនិងកាត់ទៅលក់នៅទីផ្សារដោយខ្លួនឯង។

ប្រជាកសិករបានបញ្ជាក់ថា៖ចំការបន្លែកញ្ឆាយនៅខាងកើតជើងភ្នំប្រាសាទប្រជាកសិករដាំមាន២ម្ចាស់ដែលមានផ្ទៃប្រហែលជាង១រ៉ៃស្មើប្រមាណជាង៤០ម៉ែត្របួនជ្រុងដែលដាំរយៈពេលតែជិត១ខែអាចទទួលផលហើយឈ្មួញមកទិញដល់ចំការនិងកាត់ទៅលក់ដោយខ្លួនឯង១ថ្ងៃបាន១០០គីឡូក្រាមទៅ២០០គីឡូក្រាម។

ប្រជាកសិករបញ្ជាក់ថា ដំណាំបន្លែកញ្ឆាយនេះអាចយកទៅចំហុយត្រីរ៉ស់ ឬស្ងោរត្រី និងស្ងោរ​ផ្សេងៗទៀត​មានក្លិនក្រអូបឱជារសឆ្នាំកន្លងទៅលក់បាន១រដូវក្រោយទូរទាត់ថ្លៃថ្នាំនិងជីអាចសល់​លុយ​៤​ទៅ៥លានរៀលសម្រាប់គ្រួសារតែឆ្នាំនេះកំពុងប្រមូលផលជាបណ្តើរៗអាចសល់លុយខ្លះ ទោះបី​ជាតំលៃចុះបន្តិចក៏ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ