ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់របស់កូរ៉េនៅសង្កាត់ព្រៃស

11 ម៉ោង មុន
  • ភ្នំពេញ

អណ្តាតភ្លើងសន្ធោសន្ធៅបានឆាបឆេះកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោ ហ្វ័រម៉ាត ខេមបូឌាខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្អើលរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បានបាញ់ពន្លត់ នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥…

អណ្តាតភ្លើងសន្ធោសន្ធៅបានឆាបឆេះកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោ ហ្វ័រម៉ាត ខេមបូឌាខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្អើលរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បានបាញ់ពន្លត់ នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥ ។

ម្ចាស់សហគ្រាសមានឈ្មោះ YOO MIWOL ជនជាតិកូរ៉េខាងត្បូង ភេទប្រុស ។

រោងចក្រខាងលើមានទំហំផ្ទៃដីចំនួន១ម៉ឺនម៉ែត្រការ៉េ មាន២អាគារជាប់គ្នាមានទំហំ៥៣០០ម៉ែត្រការ៉េ និងមានមានកម្មករ -កម្មការិនី ចំនួនជាង៤០០នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ រោងចក្រខាងលើ កម្មករគឺបានចេញទៅធ្វើការត្រឡប់ទៅផ្ទះអស់ហើយលុះដល់ម៉ោងកើតហេតុមិនដឹងថាមានបញ្ហាអ្វីនោះទេក៏ស្រាប់តែមានឃើញភ្លើងឆេះពីអគារប៉ែកខាងក្រោយ ផ្នែកខាងកង្ហារប៊ឺតកំដៅឆេះសន្ធោសន្ធៅតែម្តង ដូច្នេះហើយសន្តិសុខយាមនៅទីតាំងកើតហេតុបានទាញទុយោនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់មិនទាន់ភ្លើងឆេះខ្លាំងឡើងៗ ទើបរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកពីបណ្ដាអង្គភាពជាច្រើនគ្រឿងដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។

ក្នុងករណីនេះផងដែរ ដោយសារតែដំបូលរោងចក្រត្រូវបានបាក់ស្រុត អ៊ីចឹងហើយពិបាកក្នុងការបាញ់ពន្លត់អាជ្ញាធរសម្រេចយកគ្រឿងចក្រមួយគ្រឿង មកវាយបំបែករបងអគាររោងចក្រនិងហែកកាយជាបំណែកដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យស្រួលអន្តរាគមន៍បាញ់ពន្លត់នៅក្នុងករណីអគ្គិភ័យនេះផងដែរ ។

ហេតុការណ៍នេះកម្លាំងជំនាញពាក់ព័ន្ធបានសហការគ្នាបាញ់ពន្លត់រហូតដល់ទៀបភ្លឺនៅតែមិនទាន់អស់ទាំងស្រុងទេគឺគ្រឿងចក្រនៅតែបន្តកាយនិងបាញ់ទឹកបន្តទៀតទោះបីលែងមានអណ្តាតភ្លើងហើយក៏ដោយ ។

ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ សមត្ថកិច្ចបានអោយដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែខូចខាតសំភារៈក៍ដូចជាអាគាររោងចក្រអស់ទាំងស្រុង ។ ចំពោះមូលហេតុវិញសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមក្រោយដើម្បីរកប្រភពដែលបង្កអោយមានការឆាបឆេះបែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ