ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​-​ហ្វី​លី​ពី​ន នឹង​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ហ្វី​លី​ពី​ន នឹង​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់ និង​រឹង​មាំ​បន្ថែម​ទៀត ។ នា​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ហ្វី​លី​ពី​ន នឹង​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់ និង​រឹង​មាំ​បន្ថែម​ទៀត ។

នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជេ​អ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន នៅ​ក្នុង​ឱកាស នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ប្រធានាធិបតី បាន​សម្តែង នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិ​បតី និង​គណៈប្រតិភូ​កម្ពុជា ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ។

សម្តេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធានាធិបតី យ៉ាង​ជ្រាលជ្រៅ ដែល​បាន​ផ្តល់​នូវ​ការ​ស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​សម្តេច និង​គណៈប្រតិភូ នា​ពេល​នេះ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​សម្ដែង នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​ចំណងមិត្តភាព​ដ៏​យូរលង់​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹម​នឹង​នោះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​ជំរុញ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​បន្ថែម​ទៀត ក៏​ដូច​ជា​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​បន្ថែម​ទៀត ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​ការ​លើកកម្ពស់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន រួម​មាន​ជា​អាទិ៍ ៖ វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ធុរកិច្ច​, ការពារ​ជាតិ និង​សន្តិសុខ​, កសិកម្ម​, សុខាភិបាល​, វប្បធម៌​, អប់រំ​, ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​, បច្ចេកវិទ្យា និង​ការ​ជំរុញ​កា​រត​ភ្ជាប់​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​, តំបន់ និង​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ