ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មោទនភាព​ជាតិ ​! ផលិត​នៅ​កម្ពុជា ដោយប្រជាជន​កម្ពុជា ជាមួយ​កម្រិតស្តង់ដារពិភពលោក​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥ ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA (Cambodia) PLC បាន​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​ 2025 ទៅ​លើ​រថយន្ត​ប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោម​អធិបតីភាព​របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន RMA Cambodia លោកស្រី Bridgette Walker ភារធារី ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី នី​រ៉ា​ម៉ុ​ន សិរិ​គៀត​ធី​គុល (Mrs. Niramon Sirikiatikul) ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​ប្រចាំ​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នៃ​ក្រុមហ៊ុន Ford Motor Company រួម​ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ភ្ញៀវ​កិត្តិយស អតិថិជន​ហ្វ​ដ និង​មិត្ត​អ្នក​សារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង 3,000 នាក់ នៅ​មជ្ឈមណ្ឌល ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ – The Premier Center Sen Sok ។

រោងចក្រ​ផលិត​រថយន្ត Ford ត្រូវ​បាន​ដំណើរការ​ជា​លើក​ដំបូង នៅ​ឆ្នាំ ២០២២ លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ៥ ហិ​កតា ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹង​ទុន​វិនិយោគ​ដំបូង​ចំនួន ២១ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​កម្រិត​ដំឡើង CKD ។ ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​បន្ថែម​ទុន​វិនិយោគ​រហូត​ដល់ ២៦.៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ធ្វើ​ទំនើប​កម្ម​លើស​ង្វា​ក់​ផលិតកម្ម កម្រិត IKD-1 ដោយ​ពង្រីក​ផ្ទៃដី​សរុប​រហូត​ដល់ ១២ ហិ​កតា ដែល​អាច​បង្កើត​ការងារ​ជំនាញ​បាន​ជាង ៥០០ កន្លែង និង​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​បាន​ចំនួន​ប្រមាណ ៩,០០០ គ្រឿងក្នុង​មួយ​ឆ្នាំ ​។

ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា ​៖ «​ខ្ញុំបាទ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ស៊េរី​ឆ្នាំ​ ២០២៥ នៅ The Premier Centre Sen Sok ដែល​រថយន្ត​ទាំងនេះ ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រជាជន​កម្ពុជា ជាមួយ​កម្រិត​ស​ស្តង់ដារ​ពិភពលោក» ។​

លោក ង​ន សាំង បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ៖ «​យើងខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​យើងខ្ញុំ​បាន​រួមចំណែក​ក្នុង​ការ​បង្កើត​នូវ​ប្រ​វត្ត​សាស្ត្រ​ថ្មី​សម្រាប់​ប្រទេស​ជាតិ ដែល​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភពលោក យើង​អាច​មាន​សមត្ថភាព ក្នុង​ការ​ផលិត​រថយន្ត​ដោយ​ផ្ទាល់ ហើយ​យើង​ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​ទទួល​បានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ពី សមាគម​វិស្វករ​យានយន្ត​អន្តរជាតិ (Society of Automotive Engineers) ទៅ​លើ​លេខ​តួ​រថយន្ត​ដែល​បាន​ផលិត​នៅ​ប្រទេស​កម្ពុជា (Made-In-Cambodia)​។ សមិទ្ធិ​ផល​នេះ​មិន​អាច​កើត​មាន​ឡើង​បាន​នោះ​ទេ ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ។ យើងខ្ញុំ សូម​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​ការ​លើកទឹកចិត្ត ដល់​ការ​វិនិយោគ និង​បាន​ជួយ​គាំទ្រ​ឱ្យ ក្រុមហ៊ុន​យើងខ្ញុំ បាន​នាំ​យក​ការ​ផលិត​រថយន្ត​លំដាប់​ពិភពលោក​មក​កាន់​ប្រទេស​កម្ពុជា​» ។​

លោកស្រី នី​រ៉ា​ម៉ុ​ន សិរិ​គៀត​ធី​គុល (Mrs. Niramon Sirikiatikul) ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​ប្រចាំ​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា ​៖ «ក្នុង​នាម​តំណាង​អោយ​ក្រុមហ៊ុន Ford និង លោក David Jeffrey នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កូរ៉េ​ខាងត្បូង នៃ​ក្រុមហ៊ុន Ford Motor Company ពិតជា​រំភើប​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​នា​រាត្រី​នេះ ដើម្បី​អបអរសាទរ​នូវ​រថយន្ត Ranger និង​រថយន្ត Everest ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រកបដោយ​មោទនភាព​ ។ នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​សក្ខីភាព​មួយ​ចំពោះ​ភាព​ជា​ដៃគូ​ដ៏​អស្ចារ្យ​រវាង​ក្រុមហ៊ុន Ford និង RMA Cambodia ដែល​ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ចំពោះ​ទីផ្សារ​ដ៏​មាន​សក្តានុពល​នេះ និង​គុណភាព​លំដាប់​ពិភពលោក​របស់​ប្រជាជន​កម្ពុជា ​។ លេខ​តួ​រថយន្ត ផលិត​នៅ​ប្រទេស​កម្ពុជា (Made-In-Cambodia) គឺជា​ចំណុច​សំខាន់​នៃ​ការ​ផលិត និង​ការ​វិនិយោគ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​អនាគត​របស់​កម្ពុជា ដែល​វា​បង្កើត​ការងារ ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្ហាញ​ពី​សក្តានុពល​នៃ​គុណភាព​របស់​ប្រជាជន​កម្ពុជា ​។ យើង​មាន​មោទនភាព​ជា​ពន់ពេក ដែល​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា» ​។​

លោកស្រី Bridgette Walker ភារធារី ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​ ៖ «ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់​ក្រុមហ៊ុន RMA Cambodia ចំពោះ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​នេះ ក្នុង​រយៈពេល​ជាង 33 ឆ្នាំ​មកនេះ ​។ ក្រុមហ៊ុន Ford ត្រូវ​បាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ដែល​មានការ​អនុលោម​តាម​កម្រិតស្តង់ដារ​ខ្ពស់ ហើយ​បច្ចុប្បន្ន Ford បាន​ជាប់​ចំណាត់ថ្នាក់​លេខ 1 ក្នុង​ទីផ្សារ​រថយន្ត​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល 6 ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​នេះ​គឺជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​មួយ​របស់ RMA និង​ជា​សក្ខីភាព​នៃ​ការ​ទទួលស្គាល់​រថយន្ត​ដែល​មានគុណ​ភាព​ខ្ពស់ ប្រកបដោយ​ទំនុកចិត្ត និង​សេវាកម្ម​ដ៏​ឥត​ខ្ចោះ ដែល​នាំ​អោយ​ក្រុមហ៊ុន Ford ក្លាយជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។ យើង​ពិត​មាន​មោទនភាព​ដែល​ឃើញ​អាជីវកម្ម​អា​មេ​រិ​ក​ដូច​ជា ក្រុមហ៊ុន Ford ទទួលស្គាល់​ទៅ​លើ​ស្តង់ដារ​គុណភាព​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​តំណាង​អោយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​របស់​យើង ដើម្បី​នាំ​មក​នូវ​ភាព​រុងរឿង​ដល់​ចំណងមិត្តភាព​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​» ។​

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​យ៉ាង​មាន​អត្ថន័យ​សម្រាប់​កិច្ច​បើក​កម្មវិធី​ថា​ ៖ «​សម្រាប់​មនុស្ស​ម្នាក់​ដែល​មាន​អាយុ 100 ឆ្នាំ អាច​ចាត់​ទុក​ថា​ ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ និង​សំណាងល្អ ហើយ​អាយុ 100 ឆ្នាំ​នេះ​ប្រសិនបើ​គិត​ជា​មនុស្ស​គឺ​មិន​មាន​ច្រើន​ទេ ដោយឡែក​ក្រុមហ៊ុន Ford Motor Company ពេល​នេះ​គឺ​មាន​អាយុ 122 ឆ្នាំ​ហើយ ។ នៅ​ក្នុង​ឆ្នាំ ​1903 នៅ​មហាវិថី Mark Avenue, Detroit, រដ្ឋ Michigan, សហរដ្ឋអាមេរិក លោក Henry Ford បាន​ផ្តល់​ជូន​សហរដ្ឋអាមេរិក និង​មនុស្សជាតិ​ទាំងមូល​នូវ​រថយន្ត សម្រាប់​ជីវភាព កែប្រែ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​របស់​អា​មេ​រិ​ក និង​ពិភពលោក​ទាំងមូល ​។ លោក Henry Ford បាន​ផ្តល់​ជូន​នូវ​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ គុណភាព​ល្អ មាន​លក្ខណៈ​សន្សំ​សំចៃ​ខ្ពស់ និងអាច​ជឿ​ទុកចិត្ត​បាន ​។ អ្វី​ដែល​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ដ៏​តូច​មួយ​របស់​លោក Henry Ford បាន​ក្លាយទៅជា​គំរូ​នៃ​ឧស្សាហកម្ម​រថយន្ត​ពិភពលោក​ទាំងមូល​ ។ ចាប់តាំងពី​រថយន្ត Ford ផលិត​ដំបូង​នៅ​ឆ្នាំ​1896 Ford បាន​ផលិត​រថយន្ត​មួយ​តូច​ដូច រទេះគោ​យើង​អ៉ីចឹង គ្រាន់តែ​មាន​កង់​កៅស៊ូ​បួន ហើយ​អត់​មាន​ដំបូល​ទេ ហើយ​វា​ជា​កូន​មាន​ម៉ាស៊ីន ហើយ​រថយន្ត​នេះ បើ​គិត​ពី​ឆ្នាំ 1896 គឺ​មាន​អាយុកាល​លើស 122 ឆ្នាំទៅ​ហើយ ដែល​រថយន្ត​នោះ​គឺ Ford Model T ដែល​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ Ford បាន​ដាក់​សម្ពោធ​រថយន្ត​ប្រភេទ​ថ្មី​មួយទៀត​គឺ Ford Territory កំពុង​តែ​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក ហើយ​កម្ពុជា​មានភ័ព្វ​សំណាង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​រថយន្ត​នេះ សូម​ចូលរួម​អបអរសាទរ» ​។​

ឯកឧត្តម កែវ រតនៈ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ​៖ «​ពិធី​សម្ពោធ​ជា​ប្រវត្តិសាស្ត្រ​នា​រាត្រី​នេះ Ford ទទួល​បានការ​អនុញ្ញាត​ពី​ស្ថាប័ន​សមាគម​វិស្វករ​យានយន្ត​អន្តរជាតិ ដែល​ហៅ​ថា Society of Automotive Engineers ដែល​ផ្តល់​នូវ​លេខ​តួ​មួយ ហើយ​លេខ​តួ​នេះ ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បញ្ជាក់​ថា ផលិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ កិច្ចសហការ​រវាង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន RMA នេះ បាន​ផ្ដល់​នូវ​ការងារ​ឲ្យ​យុវជន​ខ្មែរ​ផ្ទាល់​ជិត 500 នាក់ បាន​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​ដល់​សេវា​គាំទ្រ រាប់​ពាន់​រាប់​ម៉ឺន​ទូ​ទាំង​ប្រទេស បាន​ផ្តល់​នូវ​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ​ជាង​ពី​មុន បើសិនជា​ប្រៀបធៀប​ជាមួយនឹង​ការ​នាំ​ចូល បាន​បង់ពន្ធ​ជូន​រដ្ឋាភិបាល​ត្រឹមត្រូវ ដែល​រដ្ឋាភិបាល​យកពន្ធ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ដូច​ជា ការ​អភិវឌ្ឍ​សាលារៀន ផ្លូវថ្នល់ សុខាភិបាល និង​បាន​បណ្តុះបណ្តាល​យុវជន យុវនារី​កម្ពុជា អោយ​មាន​ជំនាញ​ច្បាស់លាស់​ ។ ជា​ចុង​ក្រោយ​ជាមួយនឹង សារ​អបអរសាទរ​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​វេទិកា​ល​រាត្រី​នេះ ខ្ញុំ​សារ​ជា​ថ្មី សូម​សំដែង​នូវ​ការ​អបអរសាទរ​ជា​លក្ខណៈ​បុគ្គល ហើយ​ក៏​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ Ford និង RMA និង​ជា​ពិសេស សូម​អរគុណ​ដល់​អតិថិជន Ford ក្នុង​ការ​គាំទ្រ ហើយ​សូម​បន្ត​គាំទ្រ​ផលិតផល Ford បន្ត​ទៀត» ​។​

រថយន្ត Ford Ranger និង Ford Everest ដែល​បច្ចុប្បន្ន​នេះ គឺជា​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា ដោយ​ប្រជាជន​កម្ពុជា ជាមួយ​កម្រិតស្តង់ដារ​ពិភពលោក ​។ គ្រប់​ដំណាក់កាល​នីមួយ​ៗ​នៃ​ការ​ផលិត​រថយន្ត គឺ​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ដោយ​អនុ​ឡោម​តាម​កម្រិតស្តង់ដារ ISO 9001:2015 និង​ស្តង់ដារ​កម្រិត ISO 14001:2015 ដែល​ត្រូវ​បាន​ទទួលស្គាល់​ជុំវិញ​ពិភពលោក ​។

នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម​រថយន្ត Ford គឺ​ផ្តោត​សំខាន់​ទៅ​លើ គុណភាព បច្ចេកវិទ្យា​ទំនើប និង​កម្រិតស្តង់ដារ​ដូច​គ្នា​តែ​មួយ មិន​ថា​រថយន្ត​ផលិត​ក្នុង​ប្រទេស​ណា​នោះ​ទេ ក្រុមហ៊ុន Ford តែងតែ​រក្សា​គុណភាព និង​សុវត្ថិភាព កម្រិតស្តង់ដារ​ពិភពលោក​ ។ វត្តមាន​របស់​រោងចក្រ​ដំឡើងរថយន្ត​Ford បាន​ទាក់ទាញ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ដំឡើងរថយន្ត និង​ឧស្សាហកម្ម​ប្រហាក់ប្រហែល​ផ្សេង​ៗ​ទៀត​ចូល​មក​កាន់​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រោងចក្រ​នេះ​ក៏​បាន​បង្កើត​ឱកាស​ការងារ​ដែល​មាន​ប្រាក់​បៀរ​វត្ស​ខ្ពស់ កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ និង ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព​ ។

ពិសេស​ជាង​នេះ​ទៅ​ទៀត រថយន្ត Ford Ranger និង​រថយន្ត Ford Everest មាន​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន ដូច​ជា Zone-Lighting ដែល​អាច​បំភ្លឺ​ជុំវិញ​រថយន្ត ប្រព័ន្ធ​កាមេរ៉ា 180 ដឺ​ក្រេ ប្រព័ន្ធ SYNC4A ជំនាន់​ថ្មី​ដែល​មាន​ភាព​ងាយស្រួល​ប្រើប្រាស់​ជាង​មុន និង​អេ​ក្រង់ Off-Road ថ្មី​សម្រាប់​តាមដាន និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​បើកបរ​នៅ​ពេល​បើកបរ​ផ្លូវ​ឧបសគ្គ និង​រក្សា​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​ទៀត​ដូច​ជា ប្រព័ន្ធ​ចង្កៀង​ឆ្លាត​វៃ​ដែល​អាច​រេ​តាម​ចង្កូត និង​បែងចែក​ពន្លឺ​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ជា​បន្ទាន់​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត​បញ្ចៀស​ចេញពី​គ្រោះ​ថា្ន​ក់ ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ក្រោយ​ពេល​មានការ​ប៉ះទង្គិច ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ជា​បន្ទាន់​ដោយ​ស្វ័យប្រវត្ត នៅ​ពេល​ថយក្រោយ និង ប្រព័ន្ធ​ឆ្លាត​វៃ​ជា​ច្រើន​ទៀត ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន ​។

ជា​សមិទ្ធផលដែល​បាន​មក​ពីការ​ផលិត​រថយន្ត​ក្នុងស្រុក ជាមួយនឹងកម្រិតស្តង់ដារ​ពិភពលោក សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា និងជា​ពិសេសសម្រាប់​អតិថិជន Ford, រថយន្ត Ford នឹង​មាន​តម្លៃ​ថ្មី​ដូច​តទៅ​ ៖

សម្រាប់​មាន​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បើកបរ​សាកល្បង​ទៅ​លើ​រថយន្ត ​Ford សូម​ទំនាក់ទំនង​ផ្នែក​លក់​តាម​សាខា​នីមួយ​ៗ ៖
-សាខា​ព្រះ​មុនី​វង្ស 078 999 773
-សាខា​ទឹកថ្លា 095 939 939
​-សាខា​ទូល​សង្កែ 078 935 935
-សាខា​ជ្រោយចង្វារ 017 999 027
-​សាខា​ភ្នំពេញ​ថ្មី 011 255 229 ឬ 077 722 999
​-សាខា​បឹង​បៃតង 099 999 747
-សាខា​ខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
-​សាខា​ខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ