ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រដូវភ្លៀង​ខាង​មុខ​! កំណាត់​ផ្លូវ​ល្បឿន​លឿន​នឹង​ប្រឈម​បា​.​ក់​.​ស្រុ​.​ត​.​ដី​.​និង​ថ្មភ្នំ​ទ្រង់ទ្រាយ​ធំ

1 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ជំនាញ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ចាត់វិធានការ​ណ៍​រៀបចំ​ប្រព័ន្ធ​លំហូរ​និង​ចរន្តទឹក​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៩៨ ដែល​មាន​ស្នាម​ប្រេះ​ដី​តាម​ចំរាក់​ចង្កេះភ្នំ​ឱ្យ​បាន​រួចរាល់​មុន​រដូវវស្សា ។ កំណាត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩៨ ត្រូវ​បាន​មន្ត្រី​នៃ​ស្ថាប័ន​ជំនាញ​ព្រមាន​ថា ដោយសារ​តែ​តំបន់​ភ្នំ​ជុំវិញ​ទីតាំង​នេះ​មាន​ចំណោត​ទឹក​ហូរ​ខ្លាំង​នោះ នៅ​រដូវភ្លៀង​ខាង​មុខ​អាច​នឹង​បន្ត​បាក់​ស្រុត…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ជំនាញ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ចាត់វិធានការ​ណ៍​រៀបចំ​ប្រព័ន្ធ​លំហូរ​និង​ចរន្តទឹក​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៩៨ ដែល​មាន​ស្នាម​ប្រេះ​ដី​តាម​ចំរាក់​ចង្កេះភ្នំ​ឱ្យ​បាន​រួចរាល់​មុន​រដូវវស្សា ។

កំណាត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩៨ ត្រូវ​បាន​មន្ត្រី​នៃ​ស្ថាប័ន​ជំនាញ​ព្រមាន​ថា ដោយសារ​តែ​តំបន់​ភ្នំ​ជុំវិញ​ទីតាំង​នេះ​មាន​ចំណោត​ទឹក​ហូរ​ខ្លាំង​នោះ នៅ​រដូវភ្លៀង​ខាង​មុខ​អាច​នឹង​បន្ត​បាក់​ស្រុត ដោយសារ​ការ​រអិល​បាក់​ដី និង​ថ្មភ្នំ​ទ្រង់ទ្រាយ​ធំ​ប្រសិនបើ​មិន​មាន​វិធាន​ការណ៍​ទប់ស្កាត់ ។

ការ​អះអាង​របស់​មន្ត្រី​ជំនាញ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដឹកនាំ​មន្ត្រី​បច្ចេកទេស​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទីតាំង​នោះ​ដោយ​ផ្ទាល់ កាលពី​ថ្ងៃ​សុក្រ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ ក្រោយ​ពី​ទទួល​បាន​សេចក្តី រាយការណ៍​ថា ទីតាំង​ខាងលើ​មាន​ស្នាម​ប្រេះ​ដី​តាម​ចំរាក់​ចង្កេះភ្នំ ដែល​វា​អាច​ផល​ប៉ះពាល់​ដល់​ផ្លូវ​ល្បឿន​លឿន ពិសេស​នៅ​រដូវភ្លៀង​ខាង​មុខ​។

ក្នុង​ដំណើ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ទីតាំង​គីឡូម៉ែត្រ​លេខ​៩៨ នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គេ​ឃើញ​មាន​វត្តមាន​លោក​សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជានា​យក​គ្រប់គ្រង​គម្រោង បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ដែល​រួម​ដំណើរ​ដោយ​អគ្គនាយក​បច្ចេកទេស អគ្គនាយករង ប្រធាន​នាយកដ្ឋាន​ផ្លូវ​ល្បឿន​លឿន និង​ស្ពាន​ធំ​ៗ និង​ក្រុម​វិស្វករ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​។

តាម​រយៈ​ការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង តំបន់​ជុំវិញ​នៃ​ចំណុច​គីឡូម៉ែត្រ​លេខ​៩៨ ដែល​ស្ថិត​នៅ​ចំ​សួនឧទ្យាន​ជាតិ​បូកគោ (​ខាងឆ្វេង​ដៃ ទិស​ដៅ​ភ្នំពេញ​-​ក្រុងព្រះសីហនុ ជា​ពិសេស​នៅ​តាម​ចំរាក់​ចង្កេះភ្នំ​ស្នាម​ប្រេះ​ដី និង​ទឹក​ហូរ​ច្រោះ​ជា​ច្រើន​កន្លែង ទើប​នា​ពេល​កន្លង​ទៅ គ្រា​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ ចំណុច​នេះ​តែងតែមាន​ដី​ភ្នំ និង​ថ្មភ្នំ បាន​បាក់​គ្រប​ជិត​លើ​ប្រឡាយ​អម​ផ្លូវ​។

មន្ត្រី​ជំនាញ​បន្ត​ថា ដោយសារ​តែ​ទីតាំង​តំបន់​នេះ​មាន​ចំណោត​ទឹក​ហូរ​ខ្លាំង ដែល​អាច​នឹង​បន្ត​បាក់​ស្រុត​ដោយសារ​ការ​រអិល​បាក់​ដី និង​ថ្មភ្នំ ទ្រង់ទ្រាយ​ធំ​នៅ​រដូវភ្លៀង​ខាង​មុខ ប្រសិនបើ​មិន​មាន​វិធាន​ការណ៍​ទប់ស្កាត់​។ ដូចនេះ​ក្រុមការងារ​បច្ចេកទេស បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ត្រូវ​សិក្សា​លម្អិត​បន្ថែម​ទៀត​ផ្នែក​វិស្វកម្ម​គំនូស​ប្លង់​បច្ចេកទេស​ប្រព័ន្ធ​លំហូរ ដើម្បី​ពង្វាង​ចរន្តទឹក និង​រៀបចំ​ឯកសារ​ស្នើ​សុំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​សម្រេច ជា​ពិសេស​ក្រសួងបរិស្ថាន​។

យ៉ាងណា​ក៏​ដោយ​កំឡុង​ពេល​ដែល​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​កំពុង​សិក្សា​រៀបចំ​ប្រព័ន្ធ​លំហូរ​និង​ពង្វាង​ចរន្តទឹក​នោះ មន្ត្រី​ប្រចាំការ​នៅ​ទីតាំង​ខាងលើ ត្រូវ​បាន​ផ្តាំផ្ញើរ​ឱ្យ​តាមដាន​ជាប់​ជា​ប្រចាំ ជៀសវាង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ដើម្បី​ចុះ​ដោះស្រាយ​បាន​ទាល់​ពេលវេលា​។

គួរ​រំលឹក​ថា ក្រៅពី​ទឹកភ្លៀង​ហូរ​ច្រោះ​នៅ​ចំនុច​គីឡូម៉ែត្រ​លេខ ៩៣​នោះ នា​រដូវវស្សា​កន្លង​ទៅ​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ភ្លៀង​ចន្លោះ​គីឡូម៉ែត្រ​168 -169 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

​ករណី​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នេះ​កើតឡើង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​ភ្លៀង​បន្ត​ធ្លាក់​ជោគ​ជាំ​អស់​ជា​ច្រើន​ថ្ងៃ តែ​ចរាចរណ៍​មិន​ត្រូវ​បាន​កាត់​ផ្តាច់​ឡើយ ដោយ​អ្នកបើកបរ​អាច​ធ្វើ​ដំណើរ​បាន​លើ​គន្លង​វ៉ា​ជែង ​៕

កែសម្រួលដោយ