រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ «ខេធីវី យេស » ចំនួន១បន្ទប់អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ចេញរថយន្ត។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០ទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅចំណុចបន្ទប់ខេធីវីជាន់ទី៤ យីហោ« ខេធីវី យេស » តាមបណ្តោយផ្លូវលេខ ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពីពលរដ្ឋបានអោយដឹងថា គេបានឮសម្លេងផ្ទុះ ស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ មានផ្សែងហ៊ុយចេញមកខាងក្រៅ ចេញពីជាន់ទី៤ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន រករថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ ។ ភ្លាមៗ លោក វរេសនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជារអោយកម្លាំងនគរបាលបង្ការ ពន្លត់ និងសង្គ្រោះអគិ្គភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់កុំអោយរាលដាលបន្ថែមទៀតផងដែរ ។
បន្ទាប់ពីមានករណីឆេះភ្លាមៗ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នឹងមន្រ្តីក្រោមឪវាទ បានចុះមកដល់ទីតាំង ដើម្បីត្រួតពិនិត្យផងដែរ ។
អគ្គិភ័យនេះបានឆាបឆេះបន្ទប់ខេធីវីចំនួន០១បន្ទប់រួមទាំងសម្ភារៈអស់ទាំងស្រុង ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរថយន្តការិយាល័យបង្ការនឹងពន្លត់អគ្គិភ័យ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៥៤ឡាន , រថយន្តជំនួយ របស់ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន , រថយន្តទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០២ឡាន , រថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន , រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០២ឡាន បាញ់អោយរលត់ជាស្ថាពរ ។ ចំណែកមូលហេតុសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនីចេញពីពិដាន ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4de7d288721bf2e90ab90a8ecb747638.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4b36cc5981bcccc0318601378b6257d0.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/5d9dc2cf06980e71b3036169bf465233.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/5a464df23a60fee09dfb421b37e3aaef.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/680545661775fd57fe28e3be6c2ba006.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/79f225cb036019b37d97e39bf727a7c0.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/18180294a1f57ac5667c9f63596f9169.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a79e378d2dd77aa5a868fb4b9b1524ce.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/9c2aac66ab8ec3b38d81f70544411559.jpg)
ចែករំលែកព័តមាននេះ