ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកឥវ៉ាន់តាមអនឡាញហើយឆ្លៀតឆ.ក់ទូរស័ព្ទដៃពីអ្នកដំណើរ ២ករណីត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មានមុខ​របរ​ដឹក​ឥ​វ៉ា​ន់​តាម​អន​ឡាញ ខណៈ​ពេល​ស្ងាត់ ឆ្លៀតឱកាស​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​ចំនួន​២​ករណី កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មានមុខ​របរ​ដឹក​ឥ​វ៉ា​ន់​តាម​អន​ឡាញ ខណៈ​ពេល​ស្ងាត់ ឆ្លៀតឱកាស​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ​ចំនួន​២​ករណី កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ ។

យុវជន​ខាងលើ​នេះ​មានឈ្មោះ យូ ថៃ​តុង អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៤៣ ផ្លុ​វ​លំ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​៧ មក​រា ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្រោយ​សណ្ឋាគារ​សុខា​ផ្លូវ​មាត់ទន្លេ ស្ថិត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​បាន​ចាប់​យក​វត្ថុ​តាង​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​ដែល​រូបគេ​ធ្វើ​សកម្មភាព​២​ករណី​កន្លង​មក ជាក់ស្តែង ៖

ករណី​ទី​១.​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៤ ប្រូ​ម៉េ​ក ពណ៌​ស្វាយ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨២​អឺ​០ ផ្លូវ​លេខ​១៦១ ក្រុម​២៣ ភូមិ​៤ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦ និង​១៥​នាទី​ល្ងាច ។ ដែល​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម គឹ​ម​យ៉​ប់ ភេទ​ស្រី អាយុ​៤៤ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៧៧​បេ​អឺ​៣ ផ្លូវ​លេខ​១៦១ ភូមិ​១ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។

ករណី​ទី​២.​ឆក់​យក​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៤ ប្រូ​ម៉េ​ក ពណ៌ ខ្មៅ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​៤០០ ភូមិ​៩ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​២៥​នាទី​ល្ងាច ។

ជនរ​គ្រោះ​ឈ្មោះ BISHAN KUMAR GAUTAM ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ ឥណ្ឌា ស្នាក់​នៅ​អា​ផាត​មិន​មី​លៀន​នឹម ផ្លូវ​លេខ​៥៧ ភូមិ​៩ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ នាយក​ក្រុមហ៊ុន ។

ពេល​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ក្លឹ​ប​១២ ពណ៌​ស សេរី​ឆ្នាំ​២០២៤ មួយ​គ្រឿង​ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​១LA-៤៣២៣ ។ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ