រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញតារាសម្តែងភេទទី៣ ម៉ាដូណា បានទម្លាយនូវរឿងរ៉ាវពាក់ព័ន្ធនឹងតារាកំប្លែងអ្នកនាង ខ្ញុង ជាសាធារណៈ ពាក់ព័ន្ធការបោក និងជំពាក់លុយ និងការនិយាយបំផ្លើសខុសការពិតមួយចំនួនទៀតក្នុងបទសម្ភាសន៍នៃកម្មវិធីមួយ ។
ម៉ាដូណា បានប្រើប្រាស់ពាក្យពេចន៍មិនសំចៃមាត់ទៅកាន់អ្នកនាង ខ្ញុង ចំៗដោយក្នុងនោះ លោកបានចាត់ទុកតារាកំប្លែងរូបនេះពូកែភូតកុហក់ ជំពាក់លុយមិនសង និងនិយាយបំផ្លើសខុសការពិត ក្នុងពេលដែលលោកក៏បានព្រមាននឹងបន្តផុសរឿងមួយនេះរហូតដល់សងលុយលោកអស់ ។
ម៉ាដូណា បានបង្ហោះសំណេររបស់ខ្លួនលើបណ្តាញសង្គមថា «ធានាលុយអោយវាផង បោកលុយខ្ញុំផង ខំរាប់អាននឹងទុកចិត្ត 💔ចុងក្រោយលេងខ្វល់👎🏻ជាអ្នកសិល្បះដល់ថោកទាបបំផុត កំពូលកុហក់រកលេខដាក់គ្មាន 🔥សំខាន់មើលងាយបងប្អូនខ្មែរនៅស្រុកក្រៅសុទ្ធតែថាចោលឆ្អឹង ហើយខ្មើតនិយាយដោយមិនដឹងខុសទៀត🇰🇭👎🏻ហើយឡើងតុបំភ្លឺ និយាយបំផ្លើសខុសពីការពិត ខ្ញុំស្តាប់ហើយឆ្អែត គ្មានដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលជួយនិយាយយកខ្លួនឯងល្អ ។
លោកបញ្ជាក់ថា ពីមុនថា មិនចង់បង្ហោះរូបមុខវា នឹងសរសេរចំឈ្មោះវាទេ តែចង់ដឹងថាវាមានលុយប្តឹងយើងទេ បើវាមាន មានន័យថា សុខចិត្តអស់លុយឡើងតុលាការ តែមិនសងយើង😋ពុកម៉ែបងប្អូន រង់ចាំទស្សនា ការឡាយផស់ខ្ញុំនឹងបង្ហាញផស់តាងទាំងអស់ ហើយពេលខ្ញុំឡាយ ខ្ញុំជឿជាក់មានជនរងគ្រោះជាច្រើនអ្នកដែលត្រូវវាកុហក់ នឹងមិនសងបោកប្រាស់លុយជាច្រើនអ្នកផងដែល🔥 ។
លោកថា នាងឯងសំណាងហើយដែលបងប្អូននៅស្រុកក្រៅគ្រប់ប្រទេសនាំគ្នា រីផតផេច កុំអោយរកស៊ីបាន ដើម្បីជាការព្រមានក្នុងការដៀលបងប្អូនខ្មែរនៅក្រៅប្រទេស🇰🇭 ខ្ញុំនឹងបង្ហោះនាងឯងរហូតដល់សងលុយខ្ញុំអោយគ្រប់ចំនួន ។ លោកថា មិនគិតពីកូនចៅខ្លួនឯងសោះ ថាគ្នាខ្មាស់ប៉ុណ្ណាដែលមានម្តាយបែបនេះ កុហក់សាហាវ🔥 ។
យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ តារាកំប្លែងអ្នកនាង ខ្ញុង បានអះអាងកោះសន្តិភាពតាមសារអេឡិចត្រូនិចដោយខ្លីថា ចំពោះរឿងនេះអ្នកនាងមិនទៅចាំបាច់ទៅបកស្រាយអ្វីនោះឡើយ ព្រោះបើជំពាក់លុយគេ គេផុសអ្វីគឺជារឿងធម្មតា ។
នាងបញ្ជាក់ថា បើនាងចង់បកស្រាយបញ្ហាខាងលើនេះយ៉ាងណានោះ នាងក៏អាចបកស្រាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាងបានដែរ ព្រោះផេករបស់នាង ក៏មានអ្នកទស្សនាច្រើនគួរសម ដោយវាក៏អាចឲ្យបងប្អូនមហាជនបានដឹង និងយល់ចំពោះរឿងរ៉ាវខាងលើនេះ ៕
ចែករំលែកព័តមាននេះ