តារា F4 ខ្មែរបង្ហោះសារចូលរួមរំលែកទុក្ខ ក្រោយមរណភាពរនាង សាន់ ឆាយ របស់តៃវ៉ាន់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាតួ F4 ខ្មែរលោក សោ ពន្លឺ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅក្នុងការចូលរួមរំលែកទៅកាន់តួសម្តែងនាង…
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាតួ F4 ខ្មែរលោក សោ ពន្លឺ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅក្នុងការចូលរួមរំលែកទៅកាន់តួសម្តែងនាង…
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាតួ F4 ខ្មែរលោក សោ ពន្លឺ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅក្នុងការចូលរួមរំលែកទៅកាន់តួសម្តែងនាង សាន់ ឆាយ តួឯកស្រីនៅក្នុងរឿង F4 របស់តៃវ៉ាន់ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ។
តារាសម្ដែងស្រីរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ដែលល្បីល្បាញខ្លាំងបំផុត តាមរយៈការសម្តែងតួអង្គ សាន់ ឆាយ នៅក្នុងរឿង Meteor Garden ឆ្នាំ ២០០១ បានទទួលមរណភាពនៅក្នុងអាយុ៤៨ឆ្នាំ នៅក្នុងប្រទេសជប៉ុន ។
សារព័ត៌មានតៃវ៉ាន់ Star ETToday បានដកស្រង់សេចក្តីថ្លែងការណ៍នោះ ដែលបានសរសេរថា «សូមអរគុណសម្រាប់ការព្រួយបារម្ភ ។ នៅក្នុងឱកាសចូលឆ្នាំចិនគ្រួសាររបស់យើងទាំងមូលបានធ្វើដំណើរទៅប្រទេសជប៉ុនសម្រាប់ថ្ងៃវិស្សមកាល ហើយបងស្រី Barbie Hsu ជាទីស្រឡាញ់បំផុតរបស់ខ្ញុំបានកើតជំងឺរលាកសួតដែលបណ្តាលមកពីផលវិបាកនៃជំងឺផ្តាសាយ ហើយជាអកុសសល គាត់បានចាកចេញពីពួកយើង» ។
យ៉ាងណាដំណឹងដ៏សោកសៅមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាងនៅទូទាំងពិភពលោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងដោយនៅក្នុងនោះទស្សនិកជនខ្មែរ ជាពិសេសអ្នកសិល្បៈខ្មែរមួយចំនួនដែលធ្លាប់ស្គាល់រូបនាងតាមរយៈរឿង F4 នោះក៏បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់តួឯកស្រីដ៏ស្រស់ស្អាតរូបនេះផងដែរ ។
ដោយឡែកសម្រាប់អតីតតារាសម្តែង និងជាតួអង្គសម្តែងក្នុងបទ F4 ខ្មែរ លោក សោ ពន្លឺ ក៏បានបញ្ចេញសំណេររបស់លោកបង្ហោះតាមបណ្តាញសង្គម ដោយនៅក្នុងនោះលោកបានសម្តែងការចូលរួមសោកស្តាយចំពោះមរណភាពរបស់តួឯកស្រី សាន់ ឆាយ ដែលបានទទួលមរណភាពនាពេលនេះ ។
លោក សោ ពន្លឺ បានសរសេរថា សូមចូលរួមសោកស្តាយផងចំពោះការបាត់បង់តារ៉ាដ៏ល្បីរបស់តៃវ៉ាន់ ដែលមានឈ្មោះថា សាន់ឆាយ នៅក្នុងរឿង F4 ។ លោកបញ្ជាក់ថា ទោះបីមិនបានស្គាល់គ្នាដោយផ្ទាល់ តែក៏អាចចាត់ទុកថា ជានិស្ស័យពីចម្ងាយ ដែលមានឱកាសសម្តែងរឿងតែមួយនៅប្រទេសផ្សេងគ្នា ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនរួមជាតិរបស់ខ្ញុំដែរ (ប្រទេសកម្ពុជា) ។ សូមអោយវិញ្ញាណក្ខន្ធរបស់អ្នកទៅកាន់សុគតិភពផងចុះ May her soul rest in peace ។
គួរបញ្ជាក់ថា លោកសោ ពន្លឺ គឺជាអតីតតារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយបច្ចុប្បន្នលោកកំពុងរស់នៅប្រទេសអូស្ត្រាលី ជាមួយភរិយា និងកូនស្រីចំនួន៣រូបនៅទីនោះ ។ លោកក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងសម័យកាលរឿង F4 លោកបានសម្តែងចម្រៀងកាយវិការ គឺបទ «មិនស្រលាញ់អូនមិនបាន» នៅក្នុងផលិតកម្ម ព្រះវិហារ ក្នុងពេលដែលលោក បានចូលប្រឡូកក្នុងវិស័យសម្តែងភាពយន្តនៅក្នុងឆ្នាំ២០០២ ។
ខ្សែភាពយន្តដែលលោកបានសម្តែងមានដូចជា ៖ រឿង ស្នាមស្នេហ៍សមុទ្ររៀម , ចំណងប្រាំប្រការស្រមោលស្នេហ៍វីយូឡុង , ម៉ាកភូយុងកែវ , ស្នេហ៍កម្មភូមិធំ, និងមានរឿងជាច្រើន ។
លោក សោ ពន្លឺ បានលាឈប់ពីការសម្តែងនៅក្នុងឆ្នាំ២០០៦ បន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសអូស្ត្រាលី ដើម្បីកសាងគ្រួសារនៅទីនោះ ដែលគិតមកដល់នាពេលនេះមានរយៈពេលជាង១០ឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ