ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ ! ធ្លាប់តែទទួលផលពីឃ្មុំ តស់មកដឹងរឿងរ៉ាវមួយចំនួនអំពី«អ្នកមានគុណតូចល្អិត»មួយប្រភេទនេះ

10 ម៉ោង មុន

បើ​និយាយ​ទៅ​ដល់ «​សត្វ​ឃ្មុំ ដែល​ជា​អ្នក​មានគុណ​តូច​ល្អិត​» ប្រិ​យ​មិត្ត​ប្រាកដជា​ដឹង​យ៉ាង​ច្បាស់​ថា សត្វ​មួយ​ប្រភេទ​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​មនុស្ស​យើង ។ ប៉ុន្តែ​បងប្អូន​ភាគច្រើន​ពុំ​ធ្លាប់​បានដឹង​អំពី​ជីវិត​របស់​សត្វល្អិត​ដែល​ជា​សត្វ​មានគុណ​តែងតែ​ផ្ដល់​ផលប្រយោជន៍​ដល់​មនុស្សជាតិ​មួយ​ប្រភេទ​នេះ​ឡើយ ។ ជា​ការ​ពិត​ធ្លាប់តែ​ទទួលផល ប៉ុន្តែ​មិន​ធ្លាប់​ដឹង​អំពី​សត្វ​ឃ្មុំ…

បើ​និយាយ​ទៅ​ដល់ «​សត្វ​ឃ្មុំ ដែល​ជា​អ្នក​មានគុណ​តូច​ល្អិត​» ប្រិ​យ​មិត្ត​ប្រាកដជា​ដឹង​យ៉ាង​ច្បាស់​ថា សត្វ​មួយ​ប្រភេទ​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​មនុស្ស​យើង ។ ប៉ុន្តែ​បងប្អូន​ភាគច្រើន​ពុំ​ធ្លាប់​បានដឹង​អំពី​ជីវិត​របស់​សត្វល្អិត​ដែល​ជា​សត្វ​មានគុណ​តែងតែ​ផ្ដល់​ផលប្រយោជន៍​ដល់​មនុស្សជាតិ​មួយ​ប្រភេទ​នេះ​ឡើយ ។

ជា​ការ​ពិត​ធ្លាប់តែ​ទទួលផល ប៉ុន្តែ​មិន​ធ្លាប់​ដឹង​អំពី​សត្វ​ឃ្មុំ ថ្ងៃនេះ​ក្រុមការងារ​សារព័ត៌មាន​កោះសន្តិភាព និង​ធ្វើការ​លើកយក​រឿង​រ៉ាង​១៥​យ៉ាង​អំពី​ជីវិត «​អ្នក​មានគុណ​តូច​ល្អិត​»​មួយ​ប្រភេទ​នេះ មក​ជម្រាប​ជូន​ប្រិ​យ​មិត្ត​ដូច​ខាងក្រោម ។ យោង​តាម​ផេ​ក​ផ្លូវការ​របស់ ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ផេ​ក​ផ្លូវការ​ស្រាវជ្រាវ​ព័ត៌មាន​ផ្នែក​វិទ្យាសាស្ត្រ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​អំពី​រឿងរ៉ាវ ជីវិត​របស់​សត្វ​ឃ្មុំ ដែល​ជា​អ្នក​មានគុណ​តូច​ល្អិត ដែល​តែងតែ​ផ្ដល់​ផល​មក​កាន់​មនុស្សជាតិ ។

តាម​រយៈ​ការ​ស្រាវជ្រាវ​អំពី​សត្វ​ឃ្មុំ​ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​បាណកសត្វ​ទាំងអស់ នៅ​ក្នុង​លោក​គ្មាន​សត្វ​ណា​ដែល​បាន​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាង​សត្វ​ឃ្មុំ​ទៀត​នោះ​ទេ ។ រាប់​សតវត្ស​មក​ហើយ ដែល​មនុស្ស​បាន​ចិញ្ចឹម និង​ទាញ​យក​ប្រយោជន៍​ពី​សត្វល្អិត​ប្រភេទ​នេះ ។ ហើយ​ប្រយោជន៍​ទាំងនេះ​បាន​មក​ពី​ការ​ប្រមូល​ផល​ពី​ទឹកឃ្មុំ​ដ៏​ផ្អែម​របស់​វា និង​ការ​ដើរតួរ​ជា​ភ្នាក់ងារ​ធ្វើ​ដំណើរ​លម្អង​សម្រាប់​គ្រប់​រុក្ខជាតិ​ទាំងអស់​លើ​ផែនដី អោយ​មាន​ផ្លែ ពិសេស​ក្នុង​វិស័យ​កសិកម្ម ។ ឧទាហរណ៍​ថា ៖ បើសិនជា​នៅ​ក្នុង​ពិភពលោក​ទាំងមូល​គ្មាន​វត្តមាន​របស់​សត្វ​ឃ្ញុំ​កើតឡើង​ទេ​នោះ គ្រប់​ជីវិត​សត្វ​ទាំងអស់​ក៏ និង​ពុំ​អាច​រស់នៅ ឬ​មាន​ចំនីអាហារ​សម្រាប់​បរិភោគ​បាន​គ្រប់គ្រាន់​នោះ​ទេ ។

ខាងក្រោម​នេះ​ជា​រឿងរ៉ាវ ១៥​យ៉ាង​ដែល​លោក​អ្នក​គួរតែ​ដឹង​អំពី «​អ្នក​មានគុណ​តូច​ល្អិត​» របស់​យើង ៖ ១. ឃ្មុំ​អាច​ហោះហើរ​បាន​១៥​ម៉ា​យ​/​ម៉ោង (២៤,១៤​គីឡូម៉ែត្រ​/​ម៉ោង​) ។ ២៤​គីឡូម៉ែត្រ​ជាង​ស្ដាប់​ទៅ​ដូច​ជា លឿន​គួរសម តែ​សម្រាប់​ពិភព​សត្វល្អិត​វិញ គឺ​យឺត​ណាស់​! ប្រហែលជា​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​ឃ្មុំ​មក ដើម្បី​សម្រាប់​តែ​ការ​ធ្វើ​ដំណើរ​ខ្លី​ៗ​ប៉ុណ្ណោះ ។ ស្លាប​ដ៏​តូច​ល្អិត​របស់​ពួក​វា​បក់​ពី​១២០០០ ទៅ​១៥០០០​ដង​ក្នុង​មួយ​នាទី ដោយ​គ្រាន់តែ​ដើម្បី​យោងខ្លួន​ដ៏​តូច​ពោរពេញ​ទៅ​ដោយ​លំអងផ្កា និង​អាច​ហោះហើរ​ខ្ពស់​ល្មម​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ ។

២. ក្នុង​មួយ​សម្បុកមាន​ឃ្មុំ​ចាប់ពី​៥​ម៉ឺន​ក្បាល​ឡើង​ទៅ ។ ជា​ធម្មតា​នៅ​ក្នុង​មួយ​សម្បុកមាន សត្វ​ឃ្មុំ​ចាប់ពី​២​ម៉ឺន​-៦​ម៉ឺន​ក្បាល​ឡើង​ទៅ ។ ឃ្មុំ​ដែល​មាន​តួនាទី​ជា​អ្នក​ថែទាំ​កូន​ដង្កូវ​បំពេញការងារ​របស់​ខ្លួន (​ហៅ​ថា ឃ្មុំ​មេដោះ​) ចំណែក​ឃ្មុំ​ដែល​ហែរ​ហម​ស្ដេច​ជួយ​សំអាត និង​ផ្ដល់​ចំណី​ដល់​ស្ដេច (​ហៅ​ថា កូន​ឃ្ញុំ​កម្មករ​) ។ ឆ្មាំ​រង​ចាំ​ការពារ​នៅ​មាត់ច្រក​ចេញចូល ( ហៅ​ថា ឃ្ញុំ​ទ័​ព្ទ ) អ្នក​សាងសង់​ប្រើ​ជាតិ​ជ័រ​ដែល​រកបាន ដើម្បី​រូតរះ​សង់​សម្បុក​សម្រាប់​ស្ដេច​ដាក់​ពង (​ហៅ​ថា ឃ្ញុំ​វិស្វករ​) ។ ឃ្ញុំ​កម្មករ មាន​នាទី​ជា​អ្នក​មើលថែ និង​ផ្ងុំ​ទឹកឃ្មុំ អ្នក​សំអាត​/​អ្នក​កប់ខ្មោច​ពាំ​សាកស​.​ព​ឃ្មុំ​ដែល​ងាប់​ទៅ​ចោល​ក្រៅ​សម្បុក ( ហៅ​ថា ឃ្ញុំ​អ្នក​សំអាត​) រីឯ​អ្នករក​ចំណី​នាំ​លំអង និង​ទឹកដម​មក​ដាក់​ក្នុង​សម្បុក​ក៏​ជា​ឃ្ញុំ​កម្មករ​ដែរ ។

និយាយ​រួម​សង្គម​របស់​វា​គ្មាន​ទេ «​អ្នក​ទំនេរ​» លើកលែង​អា​ឈ្មោល​ចេញ ។ ៣. ឃ្មុំ​មួយ​ក្បាល​អាច​ផលិត​ទឹកបាន​ចំណុះ​១/១២​នៃ​ស្លាបព្រា​កាហ្វេ ។ ចាប់ពី​រដូវ​ផ្កា​រីក​រហូត​ដល់​រដូវរងារ​ឃ្មុំ​ចាំបាច់​ត្រូវ​ផលិត​ទឹកឃ្មុំ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​២៧,២៦​គ​.​ក ដើម្បី​ទុក​ចិញ្ចឹម​ដល់​ហ្វូង​ពួក​វា​ទាំងមូល​នៅ​រដូវ​ត្រជាក់ ។ ហើយ​ដើម្បី​សម្រេច​ការងារ​នេះ វា​ត្រូវការ​សមាជិក​ឃ្មុំ​រាប់​ម៉ឺន​ក្បាល​ទៀត ដើម្បី​បន្ត​ពហុ​បំណង​របស់​ពួក​វា ។ ៤. ស្ដេច​ឃ្មុំ​មាន​ទឹកកាម​ផ្ទុក​ក្នុង​ខ្លួន​ពេញ​មួយ​ជីវិត ។ ដោយ​គ្រាន់តែ​រួម​ភេ​.​ទ​តែ​ម្ដង​គត់​ក្នុង​មួយ​ជីវិត​របស់​ស្ដេច​ឃ្មុំ វា​មាន​ទឹកកាម​គ្រប់គ្រាន់​ដែល​រក្សា​ទុក​ក្នុង​ស្បូន ដើម្បី​ប្រើប្រាស់​ផ្សំគ្នា​ជាមួយ​អូ​វ៉ុល​ផលិត​បាន​ពង សម្រាប់​និរន្ត​ន៍​ភាព​ក្នុង​ហ្វូង​របស់​ពួក​វា ។

ក្នុង​មួយ​ជីវិត​របស់​ស្ដេច​ដែល​មាន​រយៈពេល​៣-៥​ឆ្នាំ (​ឯកសារ​ខ្លះ​ថា អាច​រស់​ដល់ ៦​ទៅ​៨​ឆ្នាំ​) ស្ដេច​នឹង​ពង​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន ។ មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ញាស់ ស្ដេច​ថ្មី​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ឃ្មុំ​កម្មករ ត្រូវការ​រក​ឃ្មុំ​ឈ្មោល ដើម្បី​មក​រួម​ភេ​.​ទ​ជាមួយ​ឱ្យ​ខាង​តែ​បាន មិន​ដូច្នេះ​ទេ​រយៈពេល​២០​ថ្ងៃ​បន្ទាប់​វា​នឹង​ត្រូវ​បាត់បង់​លទ្ធភាព​រួម​ភេ​.​ទ​ជា​រៀង​រហូត ។ ៥.​ស្ដេច​អាច​ពង​បាន ជាង​២០០០​ពង​ក្នុង​មួយ​ថ្ងៃ ។ ត្រឹមតែ​រយៈពេល​៤៨​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​រួម​ភេ​.​ទ​រួច​ស្ដេច​ឃ្មុំ​ចាប់ផ្ដើម​ការងារ​ដែល​ត្រូវ​រវល់​មួយ​ជីវិត​របស់​វា គឺ​ការ​ពង​ស៊ុត​ជា​ប្រចាំ​ថ្ងៃ ដែល​ជា​មធ្យម​វា​អាច​ពង​បាន​ចន្លោះ​ពី​១៥០០-២០០០​ពង នៅ​ក្នុង​មួយ​ថ្ងៃ ។

ក្រោយ​ពី​ពង​រួច​ឃ្មុំ​កម្មករ​ទាំងឡាយ​ដែល​ឡើង​ដំណែង​ទៅ​ជា​ឃ្មុំ​មេដោះ​នឹង​មាន​តួរ​នាទី​ជា​អ្នក​ថែរក្សា និង​ចាត់ចែង​អាហារ​ដល់​បណ្តា​កូន​ឃ្មុំ​ទាំងនោះ ។ មួយ​ជីវិត​របស់​ស្ដេច​ឃ្មុំ វា​អាច​ពង​ស៊ុត​បាន​រហូត​ដល់​១​លាន​ពង​ឯណោះ ។

៦. ឃ្មុំ​ប្រើ​ភាសា​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ។ ខុស​ប្លែក​ពី​សត្វ​ដទៃ ឃ្មុំ​ប្រើ​ភាសា​ទំនាក់ទំនង​តាម​រយៈ​កាយវិការ​បែប​ស្មុគស្មាញ​ជាងគេ​នៅ​លើ​ផែនដី​នេះ ។ នៅ​ក្នុង​ខួរក្បាល​របស់​ឃ្មុំ​មាន​កោសិការ​ណឺ​រ៉ុ​ន​ជាង​១​លាន ដែល​ផ្ទុក​ក្នុង​ប្រអប់​ដ៏​តូច​ត្រឹមតែ​តែ​ជាង​១​មី​លី​ម៉ែត្រ​គីប​ប៉ុណ្ណោះ ហើយ​សត្វ​ឃ្មុំ​វា​ប្រើ​គ្រប់​កោសិការ​ទាំងនោះ ដើម្បី​បញ្ចេញ​កាយវិកា​សម្រាប់​ទំនាក់ទំនង​គ្នា ។ នៅ​ឆ្នាំ​១៩៧៣ បាណក​វិទូ​ជនជាតិ​អូ​ទ្រី​សម្នាក់​ឈ្មោះ Karl von Frisch ទទួល​បាន​ពានរង្វាន់​ណូបែល​អន្តរជាតិ​ផ្នែក​សរីរៈវិទ្យា ក្នុង​ការ​ដែល​គាត់​អាច​បកស្រាយ​កាយវិការ​រាំ​របស់​សត្វ​ឃ្មុំ​បាន – Waggle dance ។

៧. ឃ្មុំ​ឈ្មោល​នឹង​ស្លា​.​ប់​ភ្លាម បន្ទាប់​ពី​រួម​ភេ​.​ទ​រួច ។ មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ញាស់​ភ្លាម សត្វ​ឃ្មុំ​ឈ្មោល គឺ​ពេញវ័យ​សម្រាប់​ការ​រួម​ភេ​.​ទ​ហើយ ។ ក្រោយ​ពី​ការ​រួម​ភេ​.​ទ​រួច​សត្វ​ឃ្ញុំ​ឈ្មោល​និង​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្តង​ព្រោះ​វា​ប្រឹង​បញ្ចូល​ទឹកកាម​ទៅ​អោយ​ស្តេច​ឃ្មុំ​ទុក​សម្រាប់​បង្កើត​ស៊ុត ។ ៨. សីតុណ្ហភាព​ក្នុង​សម្បុក​ឃ្មុំ គឺ​93°F (~33.8°C) ។ ជា​និច្ច​ជា​កាល​សីតុណ្ហភាព​នៅ​ក្នុង​សម្បុក​ឃ្មុំ គឺ​ប្រហែលជា​៣៣,៨​អង្សា​សេ នៅ​ពេល​សី​តុ​ណ្ហា​ភាព​ធ្លាក់​ចុះ​ជាង​ហ្នឹង កម្មករ​ទាំងអស់​នឹង​ផ្ដុំ​គ្នា​ក្បែរ​ស្ដេច ដើម្បី​ឱ្យ​ស្ដេច​មាន​ភាព​កក់ក្ដៅ ហើយ​នៅ​រដូវក្ដៅ កម្មករ​នឹង​នាំ​គ្នា​បក់​ស្លាប ដើម្បី​ឱ្យ​សីតុណ្ហភាព​បាន​ប្រសើរ​ឡើង ។

៩.​ជាតិ​ក្រមួន​សម្រាប់​ធ្វើ​សម្បុក​កើតឡើង​ពី​ក្រពេញ​នៅ​ក្រោម​ពោះ ។ ឃ្មុំ​ដែល​ក្មេង​ជាងគេ​វា​អាច​បង្កើត​ក្រមួន​តាម​រយៈ​ក្រពេញ​នៅ​ផ្នែក​ពោះ​របស់​វា​បាន​សម្រាប់​អោយ​ឃ្មុំ​កម្មករ​យក​ទៅ​ធ្វើ​សម្បុក ហើយ​ដុំ​ក្រមួន​តូច​ៗ​នេះ​វា​មាន​ស​ភាពរឹងមាំ​បំផុត និង​មិន​រលាយ​ពេល​ត្រូវ​ខ្យល់​នោះ​ទេ ។ ពេល​ទទួល​បាន​ក្រមួន​ពី​ឃ្មុំ​ជំទង់​ហើយ ឃ្មុំ​កម្មករ​ត្រូវ​ទំពារ​ក្រមួន​ទាំងនោះ​ដើម្បី​ទន់​គ្រប់គ្រាន់​សម្រាប់​សង់​សម្បុក ។

១០. ឃ្មុំ​កម្មករ​ត្រូវ​ទៅ​រក​លម្អងផ្កា​ជា​រៀងរាល់ថ្ងៃ ។ ជា​ទូទៅ​ឃ្មុំ​កម្មករ​មិន​អាច​ទៅ​យក​លម្អង​ពី​ផ្កា​រាប់​ពាន់​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ​ពួក​វា​អាច​ទៅ​រក​ម្ដង​បាន​តែ​ចន្លោះ ៥០-១០០​ផ្កា​តែ​ប៉ុណ្ណោះ​រួច​ក៏​ជញ្ជូន​លម្អង​ទាំងនោះ​មក​ផ្ទះ​សិន ហើយ​វា​ធ្វើ​ការងារ​បែប​នេះ​សារ​ចុះឡើង​រហូត​ដល់​គ្រប់​តាម​តម្រូវកា​របស់​ពួក​វា ។ ក្នុង​រយៈពេល​៣​ស​ប្ដា​ហ៍​នៃ​ការងារ​នេះ ឃ្មុំ​ធ្វើការ​យ៉ាង​ហត់នឿយ និង​អាច​ហោះ​បាន​៨០៤,៦៧​គីឡូម៉ែត្រ ។ ១១. ឃ្មុំ​មេដោះ​ជា​អ្នក​កំណត់​ប្រភេទ​ឃ្មុំ​ដែល​នឹង​ត្រូវ​ញាស់ ។ ប្រភេទ​ឃ្មុំ​ដែល​ត្រូវ​ញាស់​វា​អាស្រ័យ​លើ​ប្រភេទ​អាហារ​ដែល​កូន​ដង្កូវ​ទទួល​បាន​ពី​ឃ្មុំ​មេដោះ ។ ដោយ​កូន​ដង្កូវ​ដែល​នឹង​ញាស់​ជា​កម្មករ ឬ​ឃ្មុំ​ឈ្មោល​នឹង​ទទួល​បាន​នំ​ប័ង​ក្រមួន ( bee bread ) និង​ទឹកឃ្មុំ (honey) រីឯ​កូន​ឃ្មុំ​ដែល​នឹង​ញាស់​ជា​ស្ដេច​នឹង​ទទួល​បាន Royal Jelly តែ​មួយ​មុខ​គត់ ។

១២. ឃ្មុំ​នឹង​បង្កើត​ស្ដេច​នៅ​ពេល​បន្ទាន់​មួយ ។ នៅ​ពេល​សម្បុក​បាត់​វត្តមាន​ស្ដេច ឃ្មុំ​កម្មករ​នឹង​បង្កើត​ស្ដេច​ថ្មី​ទៀត​ដោយ​ផ្ដល់​ចំណី​ជា Royal Jelly ដល់​កូន​ដង្កូវ​ណាមួយ ។ ស្ដេច​ដាច់ខាត​ត្រូវ​តែ​មាននៅ​ក្នុង​សម្បុក​ពុំនោះ​ទេ សង្គម​របស់​វា​នឹង​ក្រឡាប់ចាក់ ហើយ​ប្រឈម​នឹង​ការ​វិនាស ព្រោះ​មាន​តែ​ស្ដេច​មួយ​ប៉ុណ្ណោះ​ដែល​អាច​ពង និង​បង្ករ​បង្កើត​សមាជិក​ក្នុង​សង្គម​របស់​ឃ្មុំ​បន្ត​ទៀត​បាន ។ ១៣. នគរ​ស្រីល្វោ ។ មួយ​សម្បុកមាន​ឈ្មោល​តែ​ជាង ១៥%​ប៉ុណ្ណោះ ។ ស្ដេច និង​ឃ្មុំ​កម្មករ​ទាំងអស់ សុទ្ធតែ​មាន​ភេ​.​ទ​ជា​ញី ។

១៤. ស្ដេច​ទទួល​បាន​ហ្ស៊ែ​ន​ខុស​ៗ​គ្នា ។ ពេល​រួម​ភេ​.​ទ​ស្ដេច​ត្រូវការ​អា​ឈ្មោល​ចាប់ពី​១០​ក្បាល​ឡើង​ទៅ ឬ​រហូត​ដល់​៤០​ក្បាល​ក៏​មាន ។ ឃ្មុំ​ឈ្មោល​កាន់តែ​ច្រើន​នាំ​ឱ្យ​ស្ដេច​មាន​ទឹកកាម​ច្រើន ហើយ​ក៏​បាន​ន័យ​ថា ក្នុង​ខ្លួន​វា​ផ្ទុក​នូវ​ហ្ស៊ែ​ន​ពី​បា​ខុស​ៗ​គ្នា ។ ១៥. ឃ្មុំ​ជា​សត្វ​ស្អាត ។ បើសិន​អ្នកជា​អ្នក​ចិញ្ចឹម​ឃ្មុំ0x017d7 តើ​អ្នក​ដែល​ឃើញ​សាកស​.​ព​សត្វ​ឃ្មុំ​នៅ​ក្នុង​សម្បុក​របស់​វា​ទេ0x017d7 ចម្លើយ គឺ​គ្មាន​ទាល់តែ​សោះ ។

ជា​ទូទៅ​ឃ្មុំ​ដែល​មាន​តួនាទី​ជា​អ្នក​សម្អាត​នឹង​ពាំ​សាកស​.​ព​ឃ្មុំ​ដែល​ងាប់​ទៅ​ទម្លាក់​ចោល​ក្រៅ​សម្បុក​ជា​ប្រចាំ ដូច្នេះ​ហើយ​ទើប​បានជា​យើង​កម្រ​ឃើញ​មាន​សាកស​.​ព​សត្វ​ឃ្មុំ​នៅ​ក្នុង​សម្បុក​របស់​វា​ណាស់ ។ រីឯ​សត្វ​ឃ្មុំ​ខ្លះ​ទៀត​វា​ដឹង​ថា ខ្លួន​វា​ជិត​ងាប់​ទៅ​ហើយ​វា​ក៏​ហើរ​ទៅ​ខាងក្រៅ​សម្បុក​រង​ចាំ​សេចក្តី​ស្លា​.​ប់​មក​ដល់ ចំណែក​ឃ្មុំ​ណា​ពិកា ឬ​ឈឺ​ក៏​ត្រូវ​បាន​ពួក​ឃ្មុំ​កម្មករ​ដទៃ​ទៀត​ពាំ​យក​ទៅ​បោះចោល​ផង​ដែរ ។ កុំ​ថា​ឡើយ​ដល់​ងាប់​ក្នុង​សម្បុក សូ​ម្បី​បត់​ដៃ​បត់ជើង​ក៏​វា​ទៅ​ក្រៅ​សម្បុក​របស់​វា​ផង​ដែរ លើកលែងតែ​ស្ដេច​ដែល​បន្ទោ​របង់​នៅ​ក្នុង​សម្បុក ហើយ​បន្ទាប់​ពី​នោះ​បរិវារ​ឃ្មុំ​ជា​អ្នក​ចាត់ចែង​សម្អាត​បាន​យ៉ាង​ត្រឹមត្រូវ ។ បន្ទាប់​ពី​បាន​ស្ដាប់ និង​ដឹង​អំពី​សត្វ​ឃ្មុំ ដែល​ជា​ប្រភេទ​សត្វ​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​មនុស្សជាតិ​ហើយ តើ​លោក​អ្នក​យល់​ឃើញ​យ៉ាងណា​ដែរ0x017d7 ៕ អត្ថបទ ៖​រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ